ជីវិតកម្សាន្ដ
លោក ទេព រិន្ទដារ៉ូ រំលឹកបណ្តាំចុងក្រោយរបស់ឪពុក ដែលធ្វើឲ្យលោករឹងមាំដល់សព្វថ្ងៃ
លោក ទេព រិន្ទដារ៉ូ គឺជាតារាភាពយន្តជើងចាស់ដ៏ល្បីឈ្មោះ និងមានភាពលេចធ្លោលើវិថីសិល្បៈក្នុងទសវត្សរ៍ឆ្នាំ ៨០ និង ៩០ រួមជំនាន់ជាមួយអ្នកនាង អម្ពរ ទេវី ដែលជាដៃគូសម្តែងដ៏ស័ក្តិសមបំផុតនាសម័យនោះ។
បើគិតរហូតមកទល់បច្ចុប្បន្ននេះ គឺតារាសម្តែងល្បីឈ្មោះ លោក ទេព រិន្ទដារ៉ូ បានប្រឡូកក្នុងវិស័យសិ ល្បៈ រយ:ពេលប្រមាណជាង ៣០ឆ្នាំហើយ ខណ:ដែលការគាំទ្រ និងប្រជាប្រិយភាព នៅតែរក្សាបានខ្ពស់ដូចដើម លើវិស័យភាពយន្តខ្មែរ។ ដោយសារតែហេតុផលនេះហើយ ទើបជារឿយៗលោក ទេព រិន្ទដារ៉ូ តែងបង្ហាញពីការដឹងគុណចំពោះមហាជន ដែលបានគាំទ្រលោកតាំងពីដើមរៀងមក។
យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍ជីវិតឯកជនក្រៅឆាករបស់លោក ទេព រិន្ទដារ៉ូ ឯណ្ណោះវិញកន្លងប្រហែលមានអ្នកគាំទ្រ និងទស្សនិកជនតិចណាស់ ដែលបានដឹងពីប្រវត្តិកម្សត់របស់លោក មុនពេលបានល្បីដូចសព្វថ្ងៃនេះ។ តាមរយ:កិច្ចសម្ភាសន៍មួយកាលពីថ្មីៗកន្លងទៅ លោក ទេព រិន្ទដារ៉ូ បានរៀបរាប់នូវជីវិតដ៏កម្សត់ និងលំបាកដែលឆ្លងកាត់សម័យយ៉ាងឈឺចាប់ (ជំនាន់ប៉ុលពត) ហើយត្រូវបានបាត់បង់លោកឪពុកជាទីស្រលាញ់ក្នុងពេលនោះ។
រឿងរ៉ាវដែលធ្វើឲ្យតារាសម្តែងជើងចាស់រូបនេះ លើកមកនិយាយទាំងអួនដើមក និងចង់ចាំមិនភ្លេចក្នុងឆាកជីវិតគ្រួសារនោះ គឺជាបណ្តាំចុងក្រោយរបស់លោកឪពុកជាទីស្រលាញ់ គ្រាដែលលោក (ទេព រិន្ទដារ៉ូ) ទើបអាយុ ១៣ឆ្នាំ ដោយលើកឡើងថា «លោកឪពុកបានផ្តាំលោកឲ្យមើលថែគ្រួសារឲ្យបានល្អហើយពាក្យនេះហើយ ដែលធ្វើឲ្យរូបលោករឹងមាំដល់សព្វថ្ងៃ និងធ្វើជាមេគ្រួសារដ៏ល្អ»។
ត្រង់ចំណុចនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំសម្តែងការអាណិត និងបន្តលើកទឹកចិត្តដល់លោក ទេ ព រិន្ទដារ៉ូ។ សូមបញ្ជាក់ដែរថាលោក ទេព រិន្ទដារ៉ូ គឺជាតារាជើងចាស់មួយរូប ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈផ្នែកសម្តែង អស់ រយៈពេល ៣ទសវត្សរ៍ជាងមកម្ល៉េះ និងមានប្រជាប្រិយភាពមិនរីងស្ងួតមកដល់សព្វថ្ងៃ។ លោកក៏តែងទទួលបានការគាំទ្រ និងសរសើរខ្លាំងចំពោះសមត្ថភាព និងភាពរុះរាយរាក់ទាក់អ្នកនៅជុំវិញខ្លួន៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា