Connect with us

ជីវិតកម្សាន្ដ

អ្នកមេម៉ាយ ពេជ្រ សូលីកា បើកបេះដូងទទួលយកអ្នកថ្មីហើយឬ?  

បានផុស

នៅ

អ្នកមេម៉ាយចាយសម្រស់ ពេជ្រ សូលីកា មួយរយ:ចុងក្រោយនេះ ហាក់ជួបប្រទះនូវរឿងរ៉ាវស្មុគស្មាញនិងមិនសប្បាយចិត្តមួយចំនួន ពោលគឺចាប់តាំងពីមានដំណឹង នៃការបែកបាក់ស្វាមីមក។ ជាការកត់សម្គាល់អ្នកនាង ពេជ្រ សូលីកា គឺ​បច្ចុប្បន្នរំលងបញ្ហាមួយចូលដល់បញ្ហាមួយ ខណ:សាមីខ្លួនស្ទើរតែបាក់ទឹកចិត្តទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែកាលពីថ្មីៗនេះ ​អ្នកម្ដាយ Single រូបនេះ ហាក់មានភាពរឹងមាំឡើងវិញ ពិសេសគឺជារើយៗ នាងបានបង្ហាញការតុបតែងខ្លួនឡើងខ្ញង់ និងស្រស់ស្អាតមិនចាញ់ក្រមុំឡើយ ហើយឧស្សាហ៍ធ្វើដំណើរកម្សាន្ត ដើម្បីរំសាយអស់ទុក្ខកង្វល់នានាផងដែរ។

ជាក់ស្តែងមុននេះ ពេជ្រ សូលីកា បានធ្វើដំណើរកម្សាន្តនៅឯសមុទ្រ ហើយបង្ហោះរូបថតប៉ុន្មានសន្លឹកភ្ជាប់ជាមួយ Caption ថា «ស្រី Na និងស្រី ley បានជួបគ្នាហើយ នៅឡើយតែស្រីកា ហើយនឹងបងមិនទាន់បានជួបគ្នា»។

ថ្វីត្បិត ពេជ្រ សូលីកា បញ្ជាក់ថា មិនទាន់រកគូឃើញក៏ពិតមែន តែអ្នកគាំទ្រមួយចំនួននៅតែគិតថា នាង​មានទំនាក់ទំនងស្នេហាជាមួយ ថុល សុភិទិ។ ប៉ុន្តែដំណឹងនេះ ទាំងសូលីកា និងភិទិ ធ្លាប់បានជម្រះមន្ទិលស្នេហ៍រួចហើយថា ពួកគេគ្រាន់តែជាអ្នករួមការងារជាមួយគ្នាប៉ុណ្ណោះ ហើយរឿងស្នេហាគឺមិនពិតទេ។

បន្ទាប់ពីរឿងរ៉ាវនេះស្ងប់ស្ងាត់មួយរយៈខ្លី ស្រាប់ថ្មីៗនេះគេឃើញ ពេជ្រ សូលីកា បង្ហោះសារថា «ចង់មា នថ្មីដែរ តែខ្លាចខ្លួនឯងលែងចេះស្មោះ»។ ទោះបីជាយ៉ាងណា ពេលនេះ ពេជ្រ សូលីកា ទំនងជាបើកបេះដូងវិញ ដោយមុននេះនាងទើបបង្ហោះរូបថតថ្មី ភ្ជាប់ខ្លឹមសារខ្លីចេញពីសមុទ្រហើយប្រាប់ថា «ភ្នំខ្ព ស់ប៉ុណ្ណា ក៏នៅតែចាញ់បេះដូងស្មោះអ្នកមេម៉ាយ» ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១០ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម