Connect with us

ជីវិតកម្សាន្ដ

អឿន ម៉ូលីកា ត្រូវបានអាខោន Facebook មួយទម្លាយថា ជំពាក់លុយតុងទីនរាប់លានដុល្លារ តែសាមីខ្លួនបដិសេធ

បានផុស

នៅ

តារាចម្រៀង និងជាមេតុងទីនអ្នកនាង អឿន ម៉ូលីកា ដែលទើបតែជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍កាលពីថ្មីៗនោះមិនទាន់បានប៉ុន្មានផង ពេលនេះស្រាប់តែផ្ទុះរឿងដ៏រសើបថ្មីទៀត ពោលគឺត្រូវរងការព្រមានសុវត្ថិភាពពីជនអនាមិក និងត្រូវគេ​ចោទ​ថាជំពាក់លុយតុងទីនរាប់លានដុល្លារ។ ប៉ុន្តែសាមីខ្លួន ម៉ូលីកា ឆ្លើយបដិសេធរឿនគេចោទថា ជំពាក់លុយតុងទីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អតីតតារាចម្រៀងអ្នកនាង អឿន ម៉ូលីកា ដែលបច្ចុប្បន្នប្រែក្លាយជា​មេតុងទីនធំមួយនោះត្រូវបានក្រុមជនអានាមិកផ្ញើសារជាអក្សរផង សម្លេងនិងរូបភាពកាំភ្លើងខ្លី និងអាកាផងដែរដើម្បីព្រមានមកលើនាងដោយខ្លះនិយាយបង្ខូចកេរ្ដិ៍ឈ្មោះនាង និងខ្លះទៀតព្រមានឲ្យនាងប្រគល់លុយជាថ្នូរពួកគេមិនធ្វើឲ្យនាងគ្រោះថ្នាក់ជាដើម។

ចំពោះខ្លឹមសារដែលជនអាណាមិកផ្ញើទៅតារាស្រី ម៉ូលីកា តាមរយ:គណនីហ្វេសប៊ុកឈ្មោះ Kim Sophary នោះមានដូចជាពាក្យ ”មេតុងទីនជំពាក់លុយតុងទីនរាប់លានដុល្លារ ហើយសុំមិនឲ្យគេផុស គ្នាខ្លាចអត់បានលុយចេះតែចាញ់​បោកវា តែខ្ញុំអត់ព្រមទេ វាយកលុយគេទិញឡានហ៊ឺហារ ដេញតុងទីនមិនដែលបានលុយគ្រប់ម៉េច ឲ្យគេរំលស់ កូនស្គាល់វា បើមិនជំពាក់គេវ័ន្តក បើមិនអ៊ីចឹងវាជំពាក់កូនរាប់រយនាក់រាល់ថ្ងៃ ហើយវានឹងប្រមូលលុយអ្នកថ្មីសងអ្នកចាស់ អ៊ីចឹងមានន័យថា ចង់បោកអ្នកថ្មីសងចាស់ដែលវាបោកមែន វីដេអូមានទៀតចាំផុស ឲ្យអស់ព្រោះអាណិតអ្នកក្រោយគ្នាមិនដឹងអី ខ្ញុំអ្នកមុនអត់បានលុយហើយខ្ញុំយល់អារម្មណ៍”។

បន្ទាប់ពីមានការទម្លាយបែបនេះ សាមីខ្លួនអ្នកនាង អឿន ម៉ូលីកា ភ្លាមៗនោះបានឆ្លើតបវិញយ៉ាងខ្លីថា ”ចង់និយាយថាធ្វើអ៊ីចឹង បានអីមកវិញ ផុសនឹងចង់បានអីឲ្យប្រាកដ ម៉េចមិនយកអាខោនពិតមកផុសមកបើខ្លាំង”។

ជាមួយគ្នានេះដែរអ្នកនាង ម៉ូលីកា ក៏បានចេញវីដេអូ Live កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ថា អ្នកនាងមិនដែលស្គាល់ជនតាមបំផ្លាញខ្លួនទាំងនោះទេ ព្រោះពួកគេមិនមែនជាកូនតុងទីនរបស់នាងឡើយ។ យ៉ាងណាមិញនាងសូមឲ្យក្រុមទាំងនោះចេញមកបញ្ជាក់ឲ្យច្បាស់មកថា តើនាងបោកលុយគេអស់ប៉ុន្មាន? នាងថាអាខោន Fake ទាំងនោះគម្រាមឲ្យនាងប្រគល់លុយបើមិនអ៊ីចឹងទេគេនឹងបាញ់ ឬសម្លាប់ចោលហើយក្រុមនោះបានប្រើអាខោន ប្លែកៗទាំងអស់។

អ្នកនាង អឿន ម៉ូលីកា បានធ្វើការព្រមាវិញថា អ្នកណាដែលចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់នាង គឺនាងមិនឲ្យពួកគេរួចខ្លួនជាដាច់ខាត ព្រោះអ្វីៗនឹងត្រូវធ្វើទៅតាមផ្លូវច្បាប់ទាំងអស់ ខណៈដែលពេលនេះនាងបានដឹងតម្រុយខ្លះៗពីអ្នកនៅក្រោយខ្នងជនទុច្ចរិតទាំងនោះហើយ ប៉ុន្ដែនាងមិនទាន់បង្ហើបថា ជាអ្នកណាទេព្រោះស្ថិតក្នុងតំណាក់កាលស៊ើបអង្កេតពីក្រុមការងាររបស់នាង។

ម៉ូលីកាថា ក្រោយមានជនមួយក្ដាប់តូចមកចោទប្រកាន់នាងដោយគ្មានមូលដ្ឋានច្បាស់លាស់បែបនេះ ទង្វើរនោះមិនប៉ះពាល់ដល់សេចក្ដីទុកចិត្តរបស់កូនតុងទីននាងឡើយ ព្រោះពួកគេនៅតែមានជំនឿរមកលើនាងដូចដើមដដែល។ ម្យ៉ាងទៀតករណីដែលមានក្រុមជនផ្ញើសារទាំងអក្សរ សម្លេងនិងរូបភាពជាកាំភ្លើងផងព្រមានដល់អាយុជីវិតនាងបែបនេះ​ម៉ូលីកា បញ្ជាក់ដែរថា ក្រុមនោះមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយហើយនាងនឹងវែកមុខលាតត្រដាងពួកគេនាពេលខាងមុខនេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២ ម៉ោង មុន

លោក ប៉ែន បូណា ហៅ​ទណ្ឌិត​សម រង្ស៊ី ថា ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​វិល​ក្បុង​ដោយសារ​រត់​តោង​កន្ទុយក្បិន​គេ

អត្ថាធិប្បាយ២ ម៉ោង មុន

លោក  ប៉ែន បូណា៖«សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ»

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ៩ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម