ជីវិតកម្សាន្ដ
Selena ហៅការបែកបាក់ជាមួយ Justin គឺជារឿងល្អបំផុត និងមិនធ្លាប់មានក្នុងជីវិតនាង
Selena Gomez បានឆ្លុះបញ្ចាំងពីទំនាក់ទំនងអតីតកាលរបស់នាងជាមួយ Justin Bieber ដោយហៅការបែកបាក់ក្នុងឆ្នាំ ២០១៨ ថាជា “រឿងល្អបំផុតដែលមិនធ្លាប់មាន ក្នុងជីវិតរបស់នាង”។
នៅក្នុងភាពយន្តឯកសាររបស់ Selena Gomez: My Mind & Me នាងបាននិយាយអំពីការបញ្ចប់ ទំនាក់ទំនងសាធារណៈរបស់នាងជាមួយ Justin Bieber ថា “វាលើសពីការបាត់បង់ស្នេហាទៅទៀត ។ វាបានបង្រៀនខ្ញុំឲ្យចេះជ្រើសរើសខ្លួនឯង ជ្រើសរើសជីវិត ហើយខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នា អាចរកឃើញខ្លួនឯងក៏ដូចសន្តិភាពនៅក្នុងជីវិតនេះផងដែរ”។
នាងបានបន្តទៀតថា “ខ្ញុំមានអារម្មណ៍ថាត្រូវបានលងបន្លាចដោយទំនាក់ទំនងអតីតកាលដែលគ្មាន នរណាម្នាក់ចង់បោះបង់ បន្ទាប់មកខ្ញុំគ្រាន់តែឆ្លងកាត់វា ដោយមិនភ័យខ្លាចអ្វីទាំងអស់។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវឆ្លងកាត់ការខូចចិត្តដ៏អាក្រក់បំផុតដែលមិនធ្លាប់មាន ហើយបន្ទាប់មកគ្រាន់តែភ្លេចអ្វីៗ ទាំងអស់ចោល វាពិតជាច្របូកច្របល់ ប៉ុន្តែខ្ញុំគ្រាន់តែគិតថាវាត្រូវតែកើតឡើង ហើយចុងក្រោយវាគឺ ជារឿងល្អបំផុតដែលមិនធ្លាប់មានចំពោះខ្ញុំ”។
ខណៈពេលដែលគូរសេ្នហ៍មួយនេះបានបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសនៅចំពោះមុខសាធារណៈជនទូទាំងពិភពលោកនៅតែបន្តសង្ស័យការបែកបាក់ទំនាក់ទំនងរបស់ពួកគេ នឹងធ្វើឱ្យអ្នកម្នាក់មានភាពសោកសៅ ដែលជាមូលហេតុ Selena បានបញ្ចេញអារម្មណ៍របស់នាងក្នុងភាពយន្ត ឯកសារ Selena Gomez: My Mind & Me ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Hailey បកស្រាយរឿងគេចោទថា ដណ្ដើម Justin Bieber ចេញពី Selena Gomez
ចុចអាន៖ក្រោយបាត់មុខ ៦ ឆ្នាំ Rihanna ត្រឡប់មកវិញ ក្នុងគម្រោងធំៗ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់