Connect with us

ជីវិតកម្សាន្ដ

ក​ម្មវិធីប្រកួតបវរកញ្ញាចក្រវាល ២០២២ នឹងផ្លាស់ប្ដូរលក្ខខណ្ឌមួយចំនួន ក្រោយម្ចាស់ថ្មីឡើងកាន់តំណែង

បានផុស

នៅ

ការប្រកួតសម្រស់លំដាប់ពិភពលោក បវរកញ្ញាចក្រវាល ឆ្នាំ២០២២ ដែលគ្រោងនឹងរៀបចំនៅខែមករា ឆ្នាំ២០២៣ ខាងមុខ នឹងធ្វើការផ្លាស់ប្ដូរកម្មវិធីមួយចំនួន រួមមានទីតាំងប្រារព្ធពិធី និងលទ្ធផលកំពូលចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមបទសម្ភាសន៍ពីសេដ្ឋីនីថៃ គឺនាង Anne Jakkaphong ដែលជាម្ចាស់កម្មវិធី ​Miss Universe ទើបឡើងកាន់កាប់ស្ថាប័នថ្មីៗ បានឱ្យដឹងថា កម្មវិធីប្រកួតបវរកញ្ញាចក្រវាល ឆ្នាំ២០២២ នឹងប្រារព្ធឡើងនៅទីក្រុង New Orleans សហរដ្ឋអាមេរិក ហើយរដូវកាលនេះលទ្ធផលកំពូលចុងក្រោយនៅវគ្គផ្ដាច់ព្រ័ត្រ នឹងមានការផ្លាស់ប្តូរពី Top 5 ទៅ Top 7 វិញ និងគ្មានជយលាភីលំដាប់រងទី១ ទី២ ទី៣ និងទី៤ឡើយ។

ព័ត៌មាន​នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​គាំទ្រវិស័យ​សម្រស់​យ៉ាងខ្លាំង ខណៈអ្នកខ្លះបានយល់ស្របចំពោះកំណែទម្រង់ថ្មី ចំណែកខ្លះទៀតមិនយល់ស្រប ព្រោះចង់ឱ្យស្ថាប័នរក្សាតំណែងលំដាប់រងឱ្យនៅដដែល។

ទន្ទឹមគ្នាដែរ អ្នកគាំទ្រមួយចំនួននៅខាងលោកខាងលិច បានសម្ដែងការព្រួយបារម្ភចំពោះការកែប្រែលក្ខខណ្ឌ ដោយពួកគេនិយាយថា ម្ចាស់មកុដថ្មីរបស់កម្មវិធីបវរកញ្ញាចក្រវាល មុខតែជាប់តែបេក្ខនារីមកពីប៉ែកអាស៊ីប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកគាំទ្រមួយចំនួនទៀត បានលើកឡើងផ្ទុយថា អ្នកឈ្នះគឺជាអ្នកដែលមានសម្រស់ស្រស់ស្អាត និងមានសមត្ថភាពពិតប្រាកប៉ុណ្ណោះ វាមិនអាស្រ័យលើប្រធានកម្មវិធីឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ លេចមុខបវរកញ្ញាចក្រវាលថៃ Anna ជិះទូកប្រមូលសំរាម ក្រោយចប់ពិធីបុណ្យលយកន្ទោង

ចុចអាន៖ ខ្សែជីវិតសេដ្ឋី ថៃ ទើបទិញកម្មវិធី បវរកញ្ញាចក្រវាល ទម្រាំមានប្រាក់វាល់លាន ជីវិតរងការប្រមាថ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម