ជីវិតកម្សាន្ដ
ទៀង បូរមី បវរកញ្ញាតំណាងកម្ពុជាកាន់ទង់ជាតិខ្មែរទៅប្រកួតនៅសហរដ្ឋអាមេរិក
បវរកញ្ញាតំណាងកម្ពុជា ទៀង បូរមី ដែលជាម្ចាស់មកុដ Miss Teen Universe Cambodia 2022 កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាដើម្បីចូលរួមការប្រកួតMiss Teen Universe 2022 នៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។

ជាការពិតណាស់ ទៀង បូរមី គឺជាបវកញ្ញាយុវតីចក្រវាលនៃកម្ពុជាឆ្នាំ2022 ដែលត្រូវបានជ្រើសរើសជាយុវតីដំបូងគេតំណាងឲ្យកម្ពុជាចូលរួមក្នុងការប្រកួតលើឆាកអន្តរជាតិ MissTeen Universe ក្នុងឆ្នាំ២០២២នេះនាទឹកដីប្រទេសសម្បូរដុល្លារសហរដ្ឋអាមេរិក។ ការចេញទៅប្រកួតនេះ នឹងនាំយកប្រទេសកម្ពុជាទង់ជាតិរបស់កម្ពុជាវប្បធម៌ និងអរិយ្យធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជាទៅបង្ហាញនៅលើឆាកនអន្តរជាតិ។

បើតាមការការកត់សម្គាល់នៅក្នុងការចេញដំណើរទៅចូលរួមការប្រកួតMiss Teen Universe នេះ គេឃើញមានវត្តមានបងប្អូនសាច់ញាតិ និងមិត្តភក្តិឪពុកម្តាយរបស់ស្រីស្អាត ទៀង បូរមី ក៏បានបង្ហាញវត្តមានទៅចូលរួមជូនដំណើរ និងជូនពរដល់នាងផងដែរ។

លើសពីនេះមុនពេលចេញទៅប្រកួត ទៀង បូរមី ក៏បានត្រៀមខ្លួនរួចជាស្រេច និងធ្វើការហ្វឹកហាត់យ៉ាងសកម្មពោរពេញដោយភាពជឿជាក់ក្លាហានក្នុងនាមជាយុវតីដំបូងដែលតំណាងឱ្យកម្ពុជាចូលប្រកួតលើឆាកអន្តរជាតិនាពេលនេះ។ ក្នុងនោះដែរក៏មានអ្នកគាំទ្រ និងលេងបណ្ដាញសង្គមហ្វេសប៊ុកបាននាំគ្នាលើកកម្លាំងចិត្តជូនពរឱ្យកញ្ញា ទៀង បូរមី ត្រឡប់មកវិញដោយទទួលបានលទ្ធផលល្អ៕
អត្ថបទ៖ ចា ន់រ៉ា




-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត