Connect with us

ជីវិតកម្សាន្ដ

កំពូលតារាចម្រៀងងារជាឧកញ៉ា ២ រូប សុទ្ធតែខ្លាំងដូចគ្នាលើវិស័យពីរនេះ

បានផុស

នៅ

កំពូល​តារា​ចម្រៀង​ប្រុស​ពីរ​រូប​ដែល​ប្រែក្លាយ​ពី​អ្នក​សិល្បៈ​ល្បី​ឈ្មោះ មាន​ងារ​ជា​ឧកញ៉ា​ផង​នោះ​បច្ចុប្បន្ន​ត្រូវ​បាន​អ្នកគាំទ្រ​មើល​ឃើញ​ថា រវាង​អាជីព​សិល្បៈ និង​មុខ​ជំនួញ គឺ​កំពុង​មាន​សន្ទុះ​ដើរ​ទៅ​មុខ​ទន្ទឹមគ្នា ខណៈ​មាន​ទស្សនៈ​ថា ឧកញ៉ា​ទាំងពីរ​សុទ្ធតែ​ខ្លាំង​ដូចគ្នា មិន​ថា​សិល្បៈ ឬ​ការងារ​រកស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ដើម​ចេញពី​អ្នកចម្រៀង​មាន​ងារ​ជា​ឧកញ៉ា​រវាង​រៀមច្បង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បាន​ក្លាយ ជា​គំរូ​ល្អ​ថ្មី​មួយទៀត នៃ​របត់​សង្គម ដែល​កន្លងមក​អ្នក​ទាំងពីរ ក៏​តែង​លេច​មុខ​យ៉ាងសកម្ម​នៅ​ក្នុង​កិច្ច ការងារ​សង្គម​បច្ចុប្បន្ន។ ជាក់ស្ដែង​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ឧកញ៉ា ព្រាប សុវត្ថិ និង​ឧកញ៉ា ខេមរៈ សិរីមន្ត សព្វថ្ងៃ​ក៏​កំពុង​ត្រូវ​ប៉ាន់​ក្នុង​ការងារ​រកស៊ី ក៏ដូចជា​វិស័យ​សិល្បៈ​ផង​នោះ។

ដូច្នេះ សូម​ចាប់​អារម្មណ៍​ទៅ​លើ​ភាព​ជោគជ័យ​របស់​កំពូល​តារា​ចម្រៀង​ទាំង ២ រូប ដូច​ខាង​ក្រោម ៖

១.កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ត្រូវ​បាន​មហាជន​ដឹង​មក​ហើយ​ថា បច្ចុប្បន្ន​លោក​ក្រៅពី​ជោគជ័យ​សិល្បៈ ក៏​មាន​មុខ​ជំនួញ​ជាច្រើន​កំពុង​កាន់​ក្នុង​ដៃ​ផង​ដែរ។ ក្នុង​នោះ ឧកញ៉ា ព្រាប សុវត្ថិ ក៏​មាន​ជំនួញ​ផ្នែក​អចលនទ្រព្យ​ផង​ដែរ ដោយ​មាន​ក្រុមហ៊ុន​ឈ្មោះថា Preap Sovath Investment។

២.តារា​ចម្រៀង ខេមរៈ សិរីមន្ត សព្វថ្ងៃ​គឺជា​តារា​ចម្រៀង​លំដាប់​ជួរមុខ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយ​កាលពី​ថ្មីៗ​នេះ លោក​ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ប្រោស​ព្រះរាជទាន​គោរមងារ​ជា​ឧកញ៉ា​ផង​ដែរ។ បន្ទាប់ពី​ជោគជ័យ​សិល្បៈ តារា​រូប​នេះ កន្លងមក​ក៏​បាន​ប្រកាស​បើក​គម្រោង​ដី​ឡូត៍​ឈ្មោះ​ថា គម្រោង​ដី​ឡូត៍​ឈ្មោះ ខេមរៈ សិរីមន្ត ជាង ២០០ ហិកតា នៅ​ប៉ោយប៉ែត និង​បន្ទាយមានជ័យ។

គួរ​កត់​សម្គាល់​ដែរ​ថា បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​សិល្បករ​-​ការិនី​របស់​ខ្មែរ​ជាច្រើន​ដួង ដែល​មិន​ត្រឹមតែ​មាន​កេរ្តិ៍ឈ្មោះ​ល្បី និង​ជោគជ័យ​លើ​វិស័យ​សិល្បៈ​នោះ​ទេ គឺ​ថែមទាំង​បាន​បង្កើត​នូវ​មុខ​ជំនួញ​ថ្មី​ជា​បន្តបន្ទាប់​នៅ​ក្នុង​ដៃ​រៀងៗ​ខ្លួន​ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម