ជីវិតកម្សាន្ដ
ថុល សុភិទិ រំភើបស្ទើរស្រក់ទឹកភ្នែកពេលទទួលបានការគាំទ្រច្រើនមហាជន
អតីតបេក្ខភាពក្នុងការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក ថុល សុភិទិ បានបង្ហាញក្តីរំភើបខ្លាំងចំពោះការគាំទ្ររបស់មហាជនតាមរយ:ការចេញច្រៀងនៅលើឆាកប្រគុំតន្រ្តីមួយចំនួននាអំឡុងពេលមួយរយ:មកនេះ។

ចំពោះទីផ្សាចម្រៀង និងសន្ទុះនៃការគាំទ្រទៅលើតារាចម្រៀងជំនាន់ថ្មីដែលទើបដុះពន្លឺពីការប្រឡង ថុល សុភិទិ ត្រូវបានអ្នកគាំទ្ររំពឹងថា ថ្ងៃអនាគត់លោកកាន់តែវិវឌ្ឍខ្លួនខ្លាំងជាងនេះ ខណ:ប្រជាប្រិយភាព និងការគាំទ្រហាក់មានភាពទាក់ទាញសម្រាប់ទីផ្សាចេញច្រៀងនៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា ។

តួយ៉ាងនាពេលប៉ុន្មានថ្ងៃនាពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែដែលទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ថុល សុភិទិ បានបង្ហាញវត្តមានច្រៀងជាបន្តបន្ទាប់នៅក្នុងកម្មវិធីប្រគុំតន្ត្រីមួយចំនួន។ វត្តមានរបស់ ថុល សុភិទិ បានធ្វើឲ្យទស្សនិកជនពិសេសមិត្តៗយុវវ័យជាច្រើនសម្តែងការគាំទ្រយ៉ាងច្រើនរហូតធ្វើឲ្យកំលោះសង្ហារូបនេះរំភើបស្ទើរទប់ទឹកភ្នែ កមិនជាប់នៅលើឆាក។

ជាអារម្មណ៍ថ្លែងទៅកាន់អ្នកគាំទ្រ សុភិទិ បានលើកឡើងដោយក្តីរំភើបថា អរគុណសម្រាប់ភាពកក់ក្តៅដែលបងប្អូបានផ្តល់មកកាន់ខ្ញុំ។ អរគុណក្តីស្រលាញ់ដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាន បើមិនមានពុកម៉ែបងប្អូនក៏ខ្ញុំគ្មានថ្ងៃនេះដែរ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា បើសិនជាអាចសុំថើបម្នាក់មួយខ្សឺតមក។ គេកត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះ ថុល សុភិទិ កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីទស្សនិកជនច្រើនបន្ទាប់ពីបញ្ចប់ការប្រឡងកាលពីថ្មីៗកន្លងមក៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង