Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ ឆ្លើយតបច្បាស់ៗទៅកាន់អ្នកគាំទ្រអំពីការហាត់គុនល្បុក្កតោខ្មែរ​

បានផុស

នៅ

តារា​សម្ដែង​កំពុង​ទាញ​បាន​ប្រជាប្រិយភាព​ទាំង​វិស័យ​ភាពយន្ត និង​ហាត់​គុន​ល្បុក្កតោ​ខ្មែរ កញ្ញា ពេជ្រ ចរណៃ សព្វថ្ងៃ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នាង​ជា​តារា​ស្រី​មួយ​ដួង​ដែល​ចូលរួម​អភិរក្ស​យ៉ាង​សកម្ម​លើ​វិស័យ​សិល្បៈ និង​ក្បាច់គុន​ខ្មែរ​គ្រប់​ទម្រង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេល​ដែល​សកម្មភាព និង​ការ​គាំទ្រ​របស់​នាង​កាន់តែ​លេចធ្លោ​លើ​វិស័យ​ទាំងនេះ ពិសេស​ការ​បង្ហាត់​គុន​ល្បុក្កតោ ដើម្បី​ចូលរួម​លើកស្ទួយ និង​ផ្សព្វផ្សាយ​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែ​ច្បាស់​នោះ ក៏​ស្រាប់តែ​មាន​សំនួរ​សួរ ពេជ្រ ចរណៃ ជុំវិញ​ការ​ហាត់​ដូច្នេះ​ថា ឃើញ​ហាត់​រាល់ថ្ងៃ មួយថ្ងៃ​ហាត់​ច្រើន​ម៉ោង តែ​នៅតែ​មាន​កម្លាំង​ហាត់​រាល់ថ្ងៃ​ទៀត មិន​ហត់​ទេ​ឬ?។

ជា​ការ​ឆ្លើយតប​នឹង​សំនួរ​នេះ ត្រូវ​បាន​តារា​ស្រី​កញ្ញា ពេជ្រ ចរណៃ បញ្ជាក់​ច្បាស់ៗ​ទៅកាន់​អ្នកគាំទ្រ​វិញ​ថា ខ្ញុំ​ក៏​ហត់​អស់កម្លាំង​ដែរ តែ​នៅតែ​អាច​ហ្វឹកហាត់​បាន​ច្រើន​ម៉ោង និង​រាល់ថ្ងៃ ព្រោះ​ខ្ញុំ​មាន​ជំនួយ​ពិសេស​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ល្អ​ចំពោះ​រាងកាយ​ដូចជា ៖

១.ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​កាត់បន្ថយ​ស្ត្រេស ,២.ធ្វើ​ឲ្យ​គេង​លក់​ស្រួល(សម្រាប់​អ្នក​ពិបាក​គេង),៣.​ជំនួយ​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម និង​៤.បង្កើន​កម្លាំង និង​ថាមពល​ក្នុង​រាងកាយ​សម្រាប់​អ្នកលេង​កីឡា និង​ធ្វើការ​ប្រើ​ខួរក្បាល​ច្រើន។ តាមរយៈ​ចម្លើយ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កាន់តែ​សរសើរ និង​គាំទ្រ​ស្រី​ស្អាត ពេជ្រ ចរណៃ ថែមទៀត។

សូម​បញ្ជាក់​ថា តារា​សម្ដែង និង​ជា​គ្រូបង្ហាត់​គុន​ល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ បច្ចុប្បន្ន ក្រៅ​តែ​ពី​ការ​លេច​មុខ​នៅ​លើ​វិស័យ​ភាពយន្ត(ខ្មែរ) នាង​ក៏​ជា​តារា​ស្រី​មួយ​រូប​ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​គុន​ល្បុក្កតោ​ដែរ។

សកម្មភាព​នេះ តារា​ស្រី ពេជ្រ ចរណៃ កន្លងមក តែង​ទទួល​បាន​ការ​សរសើរ​លើកទឹកចិត្ត និង​គាំទ្រ​ច្រើន​ពី​មជ្ឈដ្ឋាន​មហាជន​ដែល​ស្នេហា​លើ​វិស័យ​ភាពយន្ត និង​ក្បាច់​គុន​បុរាណ​ខ្មែរ(ល្បុក្កតោ) ដោយសារ​ហេតុផល​នេះ​ហើយ ទើប​ថ្មីៗ​នេះ កញ្ញា ពេជ្រ ចរណៃ បាន​សម្ដែង​មោទនភាព ខណៈ​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​ក្រៅ​ស្រុក៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ២ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៩ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម