Connect with us

ជីវិតកម្សាន្ដ

គឹម លីហ្សា ប្រកាសត្រៀមបកស្បែកមុខអ្នកសិល្បៈជំពាក់លុយរាប់ម៉ឺនដុល្លារ

បានផុស

នៅ

អស់​ការ​អត់ធ្មត់ តារា​សម្ដែង​អ្នកនាង គឹម លីហ្សា បាន​ប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក តាមរយៈ​ការ​ត្រៀម​បើក​បង្ហាញមុខ​ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​ជំពាក់​លុយ ក្នុង​នោះ​ក៏​មាន​អ្នក​សិល្បៈ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​របស់​អ្នកនាង គឹម លីហ្សា នេះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​គ្រប់គ្នា និង​បាន​សួរនាំ​ចង់​ដឹង​ថា តើ​តារា​ដែល​ជំពាក់​លុយ​នាង​គឺ​មាន​នរណា​ខ្លះ?។ ខណៈ​កន្លងមក មិនមែន​មានតែ​អ្នកនាង គឹម លីហ្សា ម្នាក់​ទេ​ដែល​រងគ្រោះ​ដោយសារ​បញ្ហា​នេះ ពោល​គឺ​មាន​ច្រើន​រួច​មក​ហើយ។

តាមរយៈ​ខ្លឹមសារ​សំណេរ​ដែល​អ្នកនាង គឹម លីហ្សា ប្រកាស​ជា​សាធារណៈ​បាន​លើក​ឡើង​ថា «ត្រៀម​បើក​បង្ហាញ​មុខ​អ្នក​ជំពាក់​លុយ​ទាំង​តុងទីន និង​លុយ​ក្រៅ​ទៀត ចាំ​មើល​ល្បី​ផ្ទុះ​ប៉ុណ្ណា ខ្លះ​តារា ខ្លះ​អ្នក​ធម្មតា​ផង ត្រៀម​បកស្បែក​មុខ ចាំ​មើល​រស់​ក្នុង​សង្គម​ម៉េច​វិញ? ជំពាក់​លុយ​រាប់​ម៉ឺន ព័ត៌មាន​កក្រើក​ស្រុក​ខ្មែរ»។

ថ្វីត្បិត​មាន​ការ​ប្រកាស​ដូច​ខាង​លើ​នេះ​ក៏​ពិត​មែន តែ​រហូត​មក​ទល់​ពេលនេះ តារា​ស្រី​អ្នកនាង គឹម លីហ្សា នៅ​មិន​ទាន់​បង្ហាញ ឬ​ទម្លាយ​ពី​អត្តសញ្ញាណ​របស់​បុគ្គល​ទាំង​នោះ​ទេ។ ឆ្លើយតប​តាមរយៈ​ខមមិន​អ្នកគាំទ្រ អ្នកនាង គឹម លីហ្សា បាន​និយាយ​ថា ខ្ញុំ​ត្រៀម​ទាំង​ក្រុមការងារ ១០០០ គ្រុប share​ទៀត ម្តង​នេះ លេង​ឲ្យ​ផ្អើល​ហ្មង ខឹង​ណាស់,ខ្មឺត​មិន​ទាន់​ប៉ះ​ចំ​អ្នក​មែន ខ្មឺត​ចំ​អ្នក​មែន ខ្មាស​គេ​ផ្អើល​ភូមិ​ហ្មង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៧ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៨ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម