ជីវិតកម្សាន្ដ
Jungkook សមាជិកក្រុម BTS នឹងសម្តែងក្នុងពិធីបើកព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២
យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា Jungkook សមាជិកក្រុម BTS នឹងសម្តែង នៅលើឆាកក្នុងពិធីបើកព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា នៅថ្ងៃទី ២០ ខែវិច្ឆិកានាពេលខាងមុខនេះ។

កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ខាងផលិតកម្មBig Hit Music បានប្រកាសថា Jungkook សមាជិកក្រុម BTS នឹងបង្ហាញខ្លួនជាផ្លូវការសម្រាប់សម្តែងនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ខាងមុខនេះ ដោយឡែកព័ត៌មានលម្អិតអំពីបទចម្រៀងដែលត្រូវសម្តែង មិនទាន់ត្រូវបានទម្លាយឲ្យដឹងនៅឡើយទេ។

ដូច្នោះហើយ សមាជិកវ័យក្មេងបំផុតរបស់ BTS នឹងសម្តែងជាមួយតារាល្បីៗដូចជា Shakira និង Dua Lipa ។ ក្នុងពេលជាមួយគ្នានេះដែរ ការចាប់ផ្តើមបើកម្មពិធី អ្នករៀបចំការប្រកួតបាល់ទាត់ពិភពលោកនឹងលេងបទចម្រៀងផ្លូវការជាមួយបទភ្លេង ក៏ដូចជាការសម្តែងផ្សេងៗនៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនៅលើពិភពលោកនេះ។

យ៉ាងណាមិញ មានប្រជាជនកូរ៉េមួយចំនួនធំបានសម្តែងនូវក្តីរីករាយ និងមោទនភាពរបស់ពួកគេនៅពេលដែល Jungkook បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ល្បីល្បាញបំផុតនៅលើពិភពលោក៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារារ៉េបអាមេរិក Pharrell Williams នឹងសហការណ៍ជាមួយក្រុម BTS សម្រាប់អាល់ប៊ុមថ្មី

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង