ជីវិតកម្សាន្ដ
BLACKPINK ក្លាយជាក្រុមចម្រៀងស្រី K pop ដំបូងគេ ឈ្នះពានរង្វាន់ MTV EMAs ចំនួន ២
BLACKPINK ក្លាយជាក្រុមចម្រៀងនារី Kpop ដំបូងគេដែលឈ្នះពានរង្វាន់ចំនួនពីរក្នុងកម្មវិធី “2022 MTV Europe Music Awards” ដែលជាកម្មវិធីប្រគល់ពានរង្វាន់តន្ត្រីដ៏ធំបំផុតនៅអឺរ៉ុប។

នៅថ្ងៃទី ១៣ ខែវិច្ឆិកា (ម៉ោងនៅក្រៅស្រុក) កម្មវិធីប្រគល់ពានរង្វាន់ 2022 MTV European Music Awards បានប្រព្រឹត្តទៅនៅទីក្រុង Düsseldorf ប្រទេសអាល្លឺម៉ង់។ នៅថ្ងៃនេះ BLACKPINK បានឈ្នះពានរង្វាន់ Best Metaverse Performance Award ហើយសមាជិកក្រុម Lisa បានឈ្នះពានរង្វាន់ Best K-Pop Award ជាមួយនឹងអាល់ប៊ុមទោលរបស់នាង ‘LALISA’ ។

ដោយសារ BLACKPINK មិនអាចទៅចូលរួមផ្ទាល់បានទេ ទើបពួកគេធ្វើសុន្ទរកថាតាមរយៈវីដេអូថា “វាជាគម្រោងមួយ ដែលពួកយើងមានការរៀបចំយ៉ាងសប្បាយរីករាយ។ យើងតែងតែដឹងគុណចំពោះការគាំទ្ររបស់ Blink (ជាឈ្មោះអ្នកគាំទ្ររបស់BLACKPINK) ដែលបានធ្វើឱ្យវាអាចទៅរួចសម្រាប់ពួកយើងដើម្បីទទួលបានពានរង្វាន់ដ៏មានតម្លៃបែបនេះ។ ជួបគ្នាក្នុងការប្រគំុតន្ត្រីទេសចរណ៍ជំុវិញពិភពលោក។”

ទន្ទឹមនឹងនេះដែរ ក្រុម BLACKPINK កំពុងតែមមាញឹកការប្រគុំតន្ត្រី born pink របស់ពួកគេនៅអាមេរិកខាងជើង នឹងផ្លាស់ទៅអឺរ៉ុបក្នុងខែវិច្ឆិកា និងខែធ្នូ ដើម្បីសម្តែងចំនួន ១០ នៅក្នុងទីក្រុងចំនួន ៧ នឹងឆ្នាំ ២០២៣ ពួកគេបន្តការប្រគុំតន្ត្រី អាស៊ី និង អូស្ដ្រាលី ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Jungkook សមាជិកក្រុម BTS នឹងសម្តែងក្នុងពិធីបើកព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២
ចុចអាន៖Minho សមាជិកក្រុម SHINee នឹងចេញអាល់ ប៊ុមទោលដំបូង នៅខែក្រោយនេះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ