Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងប៉ុប Dolly Parton ឈ្នះរង្វាន់ ​១០០លានដុល្លារ ពីស្ថាបនិកក្រុមហ៊ុន Amazon

បានផុស

នៅ

តារាចម្រៀងប៉ុប Dolly Parton បានទទួលរង្វាន់ ១០០លានដុល្លារ ពីកម្មវិធី Bezos Courage & Civility Award ដែលផ្តល់ដោយស្ថាបនិកក្រុមហ៊ុន Amazon.com គឺមហាសេដ្ឋី Jeff Bezos ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មហាសេដ្ឋី Jeff Bezos ដែលជាម្ចាស់ក្រុមហ៊ុនរ៉ុក្កែតអវកាស Blue Origin និងជាស្ថាបនិកក្រុមហ៊ុន Amazon បានប្រកាសពានរង្វាន់ “pursue solutions with courage and civility” ជូនដល់តារាចម្រៀងអាមេរិកាំង អ្នកស្រី ​Dolly Parton ​ដែលពានរង្វាន់នេះគិតជាទឹកប្រាក់មានចំនួន ១០០លានដុល្លារ។

រង្វាន់នេះ ត្រូវបានផ្ដល់ជូន ដោយសារតារាស្រីវ័យ ៧៦ឆ្នាំរូបនេះ ជាសកម្មជនសប្បុរសធម៌ដ៏សកម្ម។ នាពេលកន្លងមក​អ្នកស្រីធ្លាប់បរិច្ចាគ ១លានដុល្លារដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Vanderbilt ដើម្បីជួយបង្កើតវ៉ាក់សាំង ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ មិនតែប៉ុណ្ណោះ នៅក្នុងខែវិច្ឆិកានេះ Parton ត្រូវបានបញ្ចូលឈ្មោះទៅក្នុងកម្មវិធី Rock & Roll Hall of Fame ហើយអ្នកស្រីក៏បានបង្កើតអង្គការសប្បុរសធម៌ជាច្រើនរួមទាំងមូលនិធិ Dollywood ដែលផ្តោតលើការអប់រំ ក៏ដូចជាជួយដោះស្រាយវិបត្តិក្រីក្រផងដែរ។

គួរបញ្ជាក់ថា ពានរង្វាន់របស់មហាសេដ្ឋី Bezos ចាប់ផ្តើមតាំងពីឆ្នាំ២០០១ មកម្ល៉េះ ដោយរង្វាន់ដំបូងបានផ្ដល់ទៅសកម្មជន Van Jones ដែលបម្រើការជានាយកប្រតិបត្តិនៃកម្មវិធី REFORM Alliance៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ឆ្នាំមុនលេចពាក្យចចាមអារ៉ាមស្នេហាជាមួយ​ Selena ពេលនេះ Chris ទាក់ទងគ្នាជាផ្លូវការនឹងតារាសម្ដែងព័រទុយហ្គាល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម