ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺណិតរិះគន់ Rosé កប់មាត់ ក្រោយសួរនាងមិនឆ្លើយពាក់ព័ន្ធ LGBT+
ថ្មីៗនេះ Rosé សមាជិកក្រុម BLACKPINK ទទួលរងពាក្យរិះគន់យ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិត បន្ទាប់ពីតារាស្រីរូបនេះ មិនឆ្លើយសំណួររបស់ទស្សនិកជន អំពីសិទ្ធិស្រឡាញ់ភេទដូចគ្នា (LGBTQIA+)។

ក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រគុំតន្ត្រីរបស់ BLACKPINK នៅទីក្រុង Chicago សហរដ្ឋអាមេរិក អ្នកគាំទ្រម្នាក់បានសួរ Rosé ថាតើនាង “គាំទ្រសិទ្ធិស្រឡាញ់ភេទដូចគ្នាឬអត់?” ភ្លាមៗ Rosé មិនបានឆ្លើយតបអ្វីឡើយ នាងគ្រាន់តែញញឹមទៅកាន់ម្ចាស់សំណួរ ហើយនាងបានធ្វើកាយវិការ rock on និងបញ្ចេញសំឡេង “វូ” រួចដើរចេញ។

បន្ទាប់ពីនោះមិនប៉ុន្មាននាទី វីដេអូរបស់ Rosé ត្រូវបានគេបង្ហោះ ដែលមានអ្នកចូលមើលរាប់លានដង។ ក្រោយឃ្លីបបានចែកចាយកាន់តែច្រើន អ្នកនិយមលេងអ៊ីនធឺណិតចាប់ផ្ដើមជជែកគ្នាយ៉ាងក្ដៅគគុកអំពីសកម្មភាពរបស់នាង ដោយមានអ្នកគាំទ្រជាច្រើនបានរិះគន់ថា នាងគួរតែឆ្លើយតបសំណួររបស់ហ្វេននូវវិធីដែលល្អជាងការដើរចេញ។

ទោះយ៉ាងនោះក្ដី BLINKs បានចេញមកការពារនាងភ្លាមៗ ដោយផ្តល់ទស្សនៈផ្សេងគ្នាលើប្រតិកម្មរបស់ Rosé និងបានលើកឡើងជាច្រើនដងនូវសកម្មភាពដែលនាងធ្លាប់បង្ហាញការគាំទ្រដល់សហគមន៍ LGBTQIA+។ BLINKs ក៏បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលប្រគុំតន្ត្រី អ្នកចូលរួមគួរតែសួរសំណួរផ្សេងពីនេះ ព្រោះ Rosé មិនអាចឆ្លើយសំណួរបែបនេះ ស្ថិតក្នុងស្ថានភាពលំបាកដ៏ប្រថុចញុចឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ BLACKPINK ក្លាយជាក្រុមចម្រៀងស្រី K pop ដំបូងគេ ឈ្នះពានរង្វាន់ MTV EMAs ចំនួន ២
ចុចអាន៖ ជាតារាល្បីមែនពិត តែ Lisa ប្រើគ្រឿងសម្អាងប្រចាំថ្ងៃ តម្លៃធម្មតាៗប៉ុណ្ណោះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ