ជីវិតកម្សាន្ដ
Linda Chung បង្ហាញសម្រស់គួរឱ្យភ្ញាក់ផ្អើល ក្រោយសម្រាលកូនទី៣
ការបង្ហាញខ្លួនរបស់តារាសម្ដែងស្រីប្រចាំទូរទស្សន៍ TVB បាននិងកំពុងទាក់ទាញអ្នកគាំទ្រជាច្រើនឱ្យមកចាប់អារម្មណ៍លើរូបនាងជាខ្លាំង ថ្វីត្បិតទើបសម្រាលកូនស្រីទី៣ រួចពិតមែន ប៉ុន្តែសម្រស់របស់នាងនៅតែក្មេងជាងវ័យ បើមិនប្រាប់មិនដឹងថាមាននាងអាយុ ៣៨ឆ្នាំឡើយ។

Linda Chung ជាតារាសម្ដែងហុងកុងដ៏ល្បីមួយរូប តាមរយៈភាពយន្តជាច្រើនរបស់ TVB នាងបានក្លាយជាតារាស្រីជួរមុខ និងរកចំណូលបានខ្ពស់បំផុត។ យ៉ាងណាមិញ ក្រោយរៀបការកាលពីឆ្នាំ ២០១៥ នាងមិនសូវលេចមុខក្នុងវិស័យភាពយន្តទៀតឡើយ ហើយមិនសូវបង្ហាញវត្តមានលើបណ្ដាញសង្គមផងដែរ។ ទោះយ៉ាងណា នាងនៅតែបន្តសម្ដែងខ្លះៗ ខណៈហ្វេននៅតែគាំទ្រនាងមិនថមថយ និងតែងតែចង់ដឹងសុខទុក្ខរបស់នាងជានិច្ច។


ជាក់ស្ដែងថ្មីៗនេះ ក្រោយបង្ហាញខ្លួនលើអ៊ីនធឺណិត ហ្វេនៗលាន់មាត់សរសើរសម្រស់របស់នាងមិនដាច់ពីមាត់ ព្រោះមិនថានាងធ្លាប់ពពោះនិងសម្រាលកូនដល់ទៅ៣នាក់ហើយក្ដី ប៉ុន្តែសាច់ឈាមនៅតែស្រស់ថ្លា ទឹកមុខប៉ប្រិម រូបរាងនៅតែស្អាតសិចស៊ី។

ដោយសារសម្រស់មិនប្រួលប្រែបែបនេះ ទើប Linda Chung ជាប់ឈ្មោះជា “បុប្ផា TVB” ដែលវាបានធ្វើឱ្យអ្នកគាំទ្រជាច្រើនច្រណែនសម្រស់របស់នាង ជាពិសេសច្រណែននឹងជីវិតអាពាហ៍ពិពាហ៍របស់តារាសម្ដែងរូបនេះ សឹងគ្រប់គ្នា៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិខ្លះៗរបស់តួឯកស្រីរឿង “សំណុំក្ដីក្រើកមេឃ” និងបញ្ហាចម្រូងចម្រាសមុនចាកចេញពី TVB
ចុចអាន៖ កន្លងទៅ ២៤ឆ្នាំ អតីតតួ ជូប៉ាចេ ត្រឡប់មកដើរតាមគន្លងចាស់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ