ជីវិតកម្សាន្ដ
ប្រឡូកសិល្បៈជាង ៤០ឆ្នាំ ស្ដេចកំប្លែង ទិនហ្វី ទើបបង្កើតគណនីបណ្ដាញសង្គមផ្ទាល់ខ្លួន
ធ្វើដំណើរនៅលើវិថីសិល្បៈជាង ៤០ឆ្នាំ ស្ដេចកំប្លែង ទិនហ្វី ទើបតែបង្កើតគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនជាលើកដំបូង ដែលអាចធ្វើឱ្យអ្នកគាំទ្របានដឹងសុខទុក្ខរបស់លោកច្រើនជាងមុន ខណៈកាលពីពេលកន្លងទៅ គេមិនសូវដឹងសកម្មភាពរបស់លោកប៉ុន្មានឡើយ។

ឈានចូលវ័យ ៦០ឆ្នាំ ក្នុងឆ្នាំ២០២២ នេះ តារាសម្ដែង Stephen Chow បានបង្កើតគណនី Instagram ផ្ទាល់ខ្លួនហើយ កាលពីពាក់កណ្ដាលខែតុលាកន្លងទៅ ដែលគណនីនេះលោកបានធ្វើការបង្ហោះរូបភាពថ្មីៗមួយចំនួនអំពីជីវិតប្រចាំថ្ងៃរបស់លោក។

បន្ទាប់ពីបង្កើតគណនីផ្លូវការរួចមក មហាជនមានការចាប់អារម្មណ៍ និងសម្ដែងភាពភ្ញាក់ផ្អើលផងដែរ ព្រោះជាង ៤ទសវត្សរ៍មកនេះ ទិនហ្វី មិនមានបណ្ដាញសង្គមផ្ទាល់ខ្លួន ដើម្បីបង្កភាពស្និទ្ធស្នាលជាមួយសាធារណជនឡើយ ស្របពេលដែលពេលកន្លងមក លោករក្សាគម្លាតពីមហាជនទៀត គ្រប់គ្នារឹតតែមិនដឹងពីសុខទុក្ខរបស់លោក។ យ៉ាងណាមិញ ពេលនេះ អ្នកគាំទ្ររបស់លោកហាក់រីករាយជាខ្លាំង ដែលបានឃើញអាយដលរបស់ខ្លួន មានបណ្ដាញសង្គមផ្ទាល់ដូច្នេះ។

ដោយឡែកបើនិយាយពីអ្នកតាមដានវិញ ក្រោយបង្កើតបានមួយខែ គណនី IG របស់ ទិនហ្វី ពេលនេះមានអ្នក Follow ជាង ២៩៩ពាន់នាក់ ហើយលោកបានបង្ហោះរូបថតចំនួន ៥សន្លឹកផងដែរ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទ្រព្យចាយមិនខ្វះ តែ ទិនហ្វី បែររិះថាំរឿងទាំងនេះខ្លាំងបំផុត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត