ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ ចេញមកបញ្ជាក់ច្បាស់ៗ ក្រោយមានការរិះគន់រឿងហាត់គុនល្បុក្កតោខ្មែរ
ក្រោយមានការរិះគន់ពីសំណាក់បុគ្គលខ្មែរមួយចំនួនជុំវិញការហាត់ក្បាច់គុនល្បុក្កតោ តារាសម្ដែង និងជាគ្រូក្បាច់គុនល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ បានចេញមុខបកស្រាយ និងបញ្ជាក់ច្បាស់ៗ ទៅកាន់អ្នកគាំទ្រលើករណីនេះ។

តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ បង្ហោះសារទាំងហួសចិត្តបែបនេះថា ការលើកឡើងរបស់បងប្អូនមួយចំនួនបានសួរថា ឃើញហាត់ក្បាច់គុនយូរហើយ តែមិនដែលឃើញចូលប្រកួត,បានតែសម្ដែង បើខ្លាំងចូលប្រកួតលើកមុខមាត់ជាតិទៅ? បើខ្លាំងទៅវាយជាមួយអ្នកនេះទៅ វាយជាមួយអ្នកនោះទៅ..ល..។

ត្រង់ចំណុចខាងលើនេះត្រូវបានតារាស្រីកញ្ញា ពេជ្រ ចរណៃ បញ្ជាក់វិញថា ការចូលប្រកួតប្រយុទ្ធ មិនមែនជាមូលហេតុឲ្យខ្ញុំចូលហាត់គុនល្បុក្កតោទេ ហើយការបង្ហាញក្បាច់គុន ក៏ខ្ញុំមិនដែលថាខ្លួនខ្ញុំខ្លាំងអ្វីដែរ ខ្ញុំគ្រាន់តែចង់បង្ហាញទៅប្រទេសដទៃលើពិភពលោកឲ្យបានស្គាល់ពីក្បាច់គុនល្បុក្កតោខ្មែរតាមរយៈវីដេអូដែលខ្ញុំបង្ហាញតែប៉ុណ្ណោះ!។

ពេជ្រ ចរណៃ បន្តថា បំណង និងគោលដៅរបស់ខ្ញុំ គឺផ្សព្វផ្សាយគុនល្បុក្កតោខ្មែរឲ្យគេស្គាល់កាន់តែច្រើន បណ្ដុះធនធាន ពង្រីកសាលាគុន និងចូលរួមជាចំណែកមួយជួយជំរុញក្បាច់គុនល្បុក្កតោចូលជា(សម្បត្តិបេតិកភណ្ឌ)។ ១.ខ្ញុំហាត់ដើម្បីលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនល្បុក្កតោខ្មែរ ,២.ខ្ញុំ ហាត់ដើម្បីទុកការពារខ្លួន ,៣.ខ្ញុំហាត់ដើម្បីបានសុខភាពល្អ ,៤.តាំងពីខ្ញុំចូលហាត់ក្បាច់គុន ខ្ញុំបានសន្យារួចហើយថា ហាត់ដើម្បីការពារខ្លួន និងជួយអ្នកទន់ខ្សោយ!។

មិនបៀតបៀនគេ មិនធ្វើបាបគេ និងមិនធ្វើឲ្យអ្នកណាទទួលការឈឺចាប់ដោយចេតនារបស់ខ្ញុំឡើយ។ សូមចូលរួមទាំងអស់គ្នាក្នុងការលើកស្ទួយ ផ្សព្វផ្សាយសិល្បៈ វប្បធម៌ មរតកក្បាច់គុនល្បុក្កតោ ខ្មែរទាំងអស់គ្នា។ ពីខ្ញុំ (យុវតីកម្ពុជា) ពេជ្រ ចរណៃ។ នេះជាសម្ដីបន្ថែមរបស់តារាសម្ដែង ពេជ្រ ចរណៃ ទៅកាន់អ្នកគាំទ្រ៕
អត្ថបទ ៖ ចាន់រ៉ា








-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ