ជីវិតកម្សាន្ដ
យុទ្ធនាការ «បុគ្គលល្អឯក» របស់ ABC ត្រឡប់មកវិញ ដើម្បីអបអរដល់បុគ្គលល្អឯកកម្ពុជា ដែលកំណត់ភាពជោគជ័យដោយខ្លួនឯង
ភ្នំពេញ ៖ កម្មវិធីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ ABC គឺកម្មវិធី «បុគ្គលល្អឯក» បានត្រឡប់មកវិញហើយ ជាមួយបុគ្គលល្អឯកចំនួន ១០ រូប នៅកម្ពុជាមកពីវិស័យ ៥ ផ្សេងៗគ្នា។ ដោយសារប្រទេសកម្ពុជាចេះតែវិវឌ្ឍន៍ទៅមុខ យុវជនជំនាន់ក្រោយ កាន់តែឃ្មាតខ្មីក្នុងការសម្រេចជោគជ័យ ហើយស្វែងរកឱកាសថ្មីជាច្រើន។
កម្មវិធីនេះបានបង្កើតឡើងក្នុងគោលបំណង ដើម្បីចែករំលែករឿងរ៉ាវរបស់បុគ្គលដែលហ៊ានសុបិន ហើយសម្រេចជោគជ័យដែលខ្លួនប្រាថ្នា ដើម្បីបំផុសទឹកចិត្តដល់យុវជនកម្ពុជាជំនាន់ក្រោយ។
ក្នុងរដូវកាលទី ១ តារាចម្រៀងពេញនិយមរបស់កម្ពុជាមួយរូប គឺ លោក អ៊ួន បឋម ដែលគេឯង ស្គាល់ថា «សាយ» បានទទួលរង្វាន់ជាទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ ដោយសារភាពអង់អាចដ៏អស្ចារ្យ និងវិភាគទានដ៏លេចធ្លោរបស់លោក ចំពោះសង្គម។ ដោយប្រកាន់វប្បធម៌ទ្រទ្រង់សង្គម ពេលខ្លួនបានរីកចម្រើន សាយ បានវិភាគទានទឹកប្រាក់ ១ម៉ឺនដុល្លារ ទៅក្នុងកម្មវិធី «Run with Sai – Virtual Run 2021»។ ហើយកម្មវិធីនេះរៃអង្គាសបានថវិកាច្រើនគួរសម សម្រាប់ការងារសប្បុរសធម៌ និងអង្គការនានា។ នៅឆ្នាំនេះ គាត់បានបន្តយុទ្ធនាការ “រត់ជាមួយសាយ” ហើយរត់ក្នុងចម្ងាយដ៏ពិសេស ៣០៣ គីឡូម៉ែត្រ ពីភ្នំពេញទៅសៀមរាប ដោយបានរៃអង្គាសថវិកាបានជាង ១៣ម៉ឺនដុល្លារ គិតត្រឹមខែវិច្ឆិកា ឆ្នាំនេះ សម្រាប់អង្គការសប្បុរសធម៌ក្នុងស្រុកមួយ។
ក្នុងឆ្នាំនេះ កម្មវិធី «បុគ្គលល្អឯក» នឹងបង្ហាញជូនបុគ្គលល្អឯកថ្មី ១០ រូប តាមរយៈភាពយន្តខ្លី ១ នាទីរបស់ពួកគេ។ ក្នុងភាពយន្តទាំងនេះ ពួកគាត់នឹងរៀបរាប់ប្រាប់យើងពីគំនិតបំផុស កម្លាំងចិត្ត និងបញ្ហាប្រឈម ដែលពួកគាត់បានឆ្លងកាត់ ហើយថា តើពួកគាត់ជម្នះឧបសគ្គទាំងអស់នោះ បានដោយរបៀបណា ដើម្បីក្លាយជាបុគ្គលលេចធ្លោក្នុងវិស័យរបស់ខ្លួន។ វិស័យទាំង ៥ នោះរួមមាន ផ្នែកសហគ្រិន ម្ហូបអាហារ រចនាម៉ូដ ភាពយន្ត និងតន្ត្រី។ ផលិតករដ៏ចំណាននៅពីក្រោយស្នាដៃដ៏ល្អឯកទាំងអស់នេះ គឺ កញ្ញា រិទ្ធី លំអរពេជ្រ ដែលគេស្គាល់ថា «យ៉ូគី» ជាផលិតករ ដែលទទួលបានរង្វាន់ជាច្រើន និងជាបុគ្គលល្អឯកមួយរូបផងដែរ។ ឆ្នាំនេះ ចក្ខុវិស័យរបស់កញ្ញា ជាមួយក្រុមហ៊ុនស្រាបៀរ ABC គឺបង្ហាញរឿងរ៉ាវរបស់បុគ្គលល្អឯកទាំង ១០ រូប ឲ្យមានលក្ខណៈកាន់តែផ្ទាល់ខ្លួន ពេលនោះ ហើយទស្សនិកជនពិតជាអាចទទួលបានបទពិសោធន៍ជីវិតរបស់បុគ្គលល្អឯកទាំងនោះ បានស៊ីជម្រៅ ប្រកបដោយភាពរីករាយជាងមុន។
លោក Loic de Laubriere នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា ៖ «ជាការពិតចំពោះក្នុងនាមជាម៉ាកយីហោដ៏ល្អឯក យើងមានការគោរព និងកោតសរសើរជាខ្លាំងចំពោះបុគ្គលត្រួសត្រាយផ្លូវនៅកម្ពុជាទាំងនេះណាស់ ដោយពួកគាត់បង្ហាញនូវភាពខ្លាំង និងភាពជាអ្នកដឹកនាំដូចជា តោ អីចឹង។ យើងខ្ញុំមានមោទនភាព ដែលអាចចាប់ដៃគូជាមួយពួកគាត់ ក្នុងការរៀបរាប់រឿងរ៉ាវរបស់ពួកគាត់ ដោយសង្ឃឹមថា កម្មវិធីនេះ នឹងបំផុសទឹកចិត្តដល់អ្នកដឹកនាំនាអនាគតបន្ថែមទៀត។ ច្បាប់ជោគជ័យមានការវិវត្តន៍ ហើយតាមរយៈកម្មវិធីនេះ យើងសង្ឃឹមបង្ហាញថា ជោគជ័យអាចកើតមានជាច្រើនទម្រង់ ហើយក្រុមហ៊ុនស្រាបៀរ ABC បន្តស្ថិតនៅដើម្បីអបអរដល់ពួកគាត់ទាំងអស់គ្នា!»
នៅខែធ្នូនេះ ក្រុមហ៊ុនស្រាបៀរ ABC នឹងបើកព្រឹត្តិការណ៍ដំណើរការ កម្មវិធីដ៏ល្អឯកមួយ ដើម្បីអបអរដល់បេក្ខជនដែលមានរឿងរ៉ាវរំជើបរំជួលជាច្រើន ដើម្បីធ្វើឲ្យរដូវកាលនេះ កាន់តែមិនអាចបំភ្លេចបាន។ ព័ត៌មានបន្ថែមនឹងផ្សាយជូនឆាប់ៗនេះ ដូច្នេះសូមតាមដានបណ្ដាញសង្គមរបស់ក្រុមហ៊ុនស្រាបៀរ ABC ដើម្បីទទួលបានព័ត៌មានមុនគេថា តើលោកអ្នកអាចយកបានលិខិតអញ្ជើញ ចូលរួមរាត្រីផ្ដាច់មុខដ៏ពិសេសនេះ បានដោយរបៀបណា។
ជួបជាមួយបេក្ខភាពបុគ្គលល្អឯកប្រចាំឆ្នាំ ២០២២
សហគ្រិន
លោក ជា ឡង់ដា
លោក ជា ឡង់ដា ជាអតីតអ្នកគ្រប់គ្រងខាងព័ត៌មានវិទ្យាមួយរូប ហើយមានភាពល្បីល្បាញដោយសារបដិវត្តកម្មរបស់លោកលើវិស័យដឹកជញ្ជូន ហើយលោក ជា ឡង់ដា ក៏ជាម្ចាស់គំនិតពីក្រោយ BookMeBus ផងដែរ។ កម្មវិធីកក់សំបុត្រធ្វើដំណើរមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ សម្រាប់ការកក់មធ្យោបាយធ្វើដំណើរជាច្រើនប្រភេទរួមមាន ៖ រថយន្តក្រុង រថភ្លើង សាឡាង និងរថយន្តឈ្នួល ពេញផ្ទៃប្រទេសកម្ពុជា ហើយថែមទាំងហួសព្រំដែនកម្ពុជាទៀតផង។
ប្រព័ន្ធគ្រប់គ្រងការលក់សំបុត្ររបស់ក្រុមហ៊ុនរបស់លោកធ្លាប់ទទួលបានរង្វាន់កន្លងមក ហើយកំពុងត្រូវបានប្រើប្រាស់ដោយប្រតិបត្តិករដឹកជញ្ជូននានា នៅក្នុងតំបន់ ដោយសម្រួលដល់អ្នកធ្វើដំណើរជាង ២ លាន ក្នុងមួយឆ្នាំ។
ស៊ឹម ចាន់គិរីរ័ត្ន
លោក គិរីរ័ត្ន មានបទពិសោធន៍ ជាង ១៧ ឆ្នាំ ខាងផ្នែកយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ ហើយក៏ជាពន្លកសហគ្រិនមួយរូបផងដែរ។ បច្ចុប្បន្នលោកជាអគ្គនាយកប្រតិបត្តិ និងស្ថាបនិកធុរកិច្ចបង្កើតថ្មី បែបបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech startup) ដែលធ្លាប់ទទួលបានរង្វាន់កន្លងមក គឺ BanhJi (បញ្ជី)។ ជាអ្នកគាំទ្រប្ដូរផ្ដាច់មួយរូបដល់សហគ្រិនភាព លោកបម្រើការងារជាអនុប្រធាន នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាក្រុមប្រឹក្សាឧស្សាហកម្មផ្សេងទៀតផងដែរ។
ម្ហូបអាហារ
លោក លូ ម៉េង
លោក លូ ម៉េង ចាប់កំណើតមកដោយមានជំនាញ និងឈាមជ័រខាងធ្វើម្ហូបអាហារ ដោយសារតែជីដូនរបស់លោកត្រូវបានដុសខាត់ជំនាញរបស់ខ្លួន នៅឯព្រះបរមរាជវាំង។ បន្ទាប់ពីអភិវឌ្ឍជំនាញផ្ទាល់របស់លោកក្នុងផ្ទះបាយ នៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី លោក លូ ម៉េង បានត្រឡប់មកកម្ពុជា ដើម្បីបម្រើការតាមសណ្ឋាគារផ្កាយប្រាំមួយចំនួន មុននឹងចាប់ផ្ដើមបើកភោជនីយដ្ឋាន «ម្លិះ» ដែលគេឯងឲ្យតម្លៃគ្រប់គ្នា និងប្រតិបត្តិការផ្នែកបដិសណ្ឋារកិច្ចជាច្រើនផ្សេងទៀត។
អ្នកនាង ប៉ុល គឹមសាន
អ្នកនាង ប៉ុល គឹមសាន បានវិវឌ្ឍន៍ខ្លួនក្លាយជានិមិត្តរូបក្នុងស្រុក ក្នុងវិស័យធ្វើម្ហូប ដែលគេឯងស្គាល់ថា «កូនភ្លោះ គីមសាន»។ អ្នកនាងជាបុគ្គលពីក្រោយការច្នៃប្រឌិតរបស់ភោជនីយដ្ឋាន Embassy ដែលគួរឲ្យកោតសរសើរនៅខេត្តសៀមរាប។ គាត់ក៏ជាមេចុងភៅម្នាក់ដែលត្រួសត្រាយផ្លូវ ដោយបង្កើតនូវម្ហូបប្រភេទថ្មី សម្រាប់ម្ហូបខ្មែរដ៏ពិសេស ដែលអ្នកនាងបានបង្ហាញទូទាំងពិភពលោក។ អ្នកនាងក៏បានចប់ការសិក្សាពីសាលាបដិសណ្ឋារកិច្ច «ប៉ូល ឌូប្រ៊ុល» ដ៏ល្បីល្បាញផងដែរ។
រចនាម៉ូដ
អ្នកនាង វ៉ាន់ ណាតាសា
អ្នកនាង វ៉ាន់ ណាតាសា ជាអ្នកច្នៃម៉ូតខ្មែរហុងកុងវ័យក្មេងមួយរូប ដែលបានសាងកេរ្តិ៍ឈ្មោះដោយខ្លួនឯងលើឆាកអន្តរជាតិ តាំងពីអ្នកនាងចាប់ផ្ដើមបើកយីហោសម្លៀកបំពាក់ដេរដោយដៃរបស់ខ្លួននៅកម្ពុជា។ អ្នកនាងបានកើតនៅទីក្រុងហុងកុង សិក្សានៅ ទីក្រុងឡុងដ៍ ហើយឥឡូវនេះ កំពុងរស់នៅប្រទេសកម្ពុជា។ អ្នកនាងបានវិវឌ្ឍន៍ខ្លួនក្លាយជាតារាដ៏ល្អឯក ដោយមិនត្រឹមតែជា អ្នកច្នៃម៉ូត ដ៏ចំណានមួយរូបនោះទេ តែក៏ជាអ្នកថតរូប អ្នកដឹកនាំការតុបតែង ធុរជន និងតារាទូរទស្សន៍ មួយរូបផងដែរ។
លោក ណាត សុខណាន
លោក ណាត សុខណាន បានបញ្ចប់ការសិក្សាជាមួយនឹងមុខជំនាញខាងកសិកម្ម តែបែរជាធ្វើឲ្យពិភពម៉ូតកក្រើកដោយសារការរចនាម៉ូដ ដ៏ល្អឯករបស់លោក។ នៅហាង Soknan’s Boutique លោកបានបង្វឹកសិស្សហាត់ការ និងនារីជាងដេរ ដោយផ្ទាល់ ក្នុងគោលបំណងជួយឲ្យអ្នកជំនាន់ក្រោយបានរីកចម្រើនដូចគ្នា។ ដើម្បីធានាថា លោកច្នៃបានសម្លៀកបំពាក់រាត្រី ស្បែសូត និងអាវកូនក្រមុំប្រណីតបំផុតនោះ លោក ណាត សុខណាន ធ្វើដំណើរទូទាំងពិភពលោក ដើម្បីស្វែងរកឲ្យបានវត្ថុធាតុដ៏ល្អឯក។ ម៉ូតសម្លៀកបំពាក់របស់គាត់បានចូលរួមជាកិត្តិយសក្នុងកម្មវិធីដើរម៉ូតជាច្រើន ដែលរួមមាន ៖ «KL Fashion Week» និង«Malaysia Fashion Week»។
ភាពយន្ត
លោក ជុំ សុធា
លោក ជុំ សុធា បានបញ្ចប់ការសិក្សាជាមួយបរិញ្ញាបត្រផ្នែកផលិតភាពយន្ត ពីប្រទេសកូរ៉េ នៅឆ្នាំ ២០១៦ ហើយត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចាប់អាជីពរបស់លោកជាផលិតករភាពយន្ត។
លោកបានផលិតមាតិកាយ៉ាងច្រើនអនេក រួមមាន ភាពយន្តឯកសារ ភាពយន្តខ្នាតខ្លី កម្មវិធីកម្សាន្តតាមទូរទស្សន៍ និងវីដេអូពាណិជ្ជកម្មផ្សេងៗជាច្រើនទៀត។ លោកក៏ជាអតីតសិស្សពីវគ្គសិក្សាភាពយន្តល្បីល្បាញដូចជា AFA (ឆ្នាំ ២០១៧) និងFAJR (ឆ្នាំ ២០១៩) ផងដែរ។
លោក នាង កាវិច
លោក នាង កាវិច បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាផលិតករភាពយន្តលេចធ្លោមួយរូប។ លោកធ្លាប់សិក្សា តន្ត្រី និងរបាំនៅអង្គការ «សិល្បៈខ្មែរអមតៈ» មុននឹងបញ្ចប់ការសិក្សាផ្នែករចនាបែបអាជីព ពីសាកលវិទ្យាល័យ លីមកុកវីង យ៉ូនីវឺស៊ីធី គ្រេអេទីវ តិចណូឡូជី ក្នុងឆ្នាំ២០១៣។ នៅឆ្នាំ ២០១០ លោកបានចាប់ផ្ដើមដឹកនាំរឿង តាមរយៈភាពយន្តខ្នាតខ្លី រឿង «A Scale Boy» ដែលជាផ្នែកមួយ នៃសិក្ខាសាលាភាពយន្តឯកសារ ដឹកនាំដោយផលិតករភាពយន្តកម្ពុជាលោក ប៉ាន់ រិទ្ធី។
ចាប់ពីនោះមក លោកបានដឹកនាំរឿង និងផលិតភាពយន្តជាច្រើន។ ភាពយន្តចុងក្រោយរបស់លោក គឺរឿង «ប៊ូឌីញស» ត្រូវបានចាក់បញ្ចាំង ក្នុងឆ្នាំ ២០២១ ដោយមានការកោតសរសើរមិនដាច់ពីឆាកអន្តរជាតិ។
តន្ត្រី
កញ្ញា រិទ្ធី លំអរកេសរ
គេឯងស្គាល់កញ្ញាថា «កេសរ» ដែលជាអ្នកនិពន្ធចម្រៀងដ៏ប៉ិនប្រសប់ ហើយដើរតួនាទីដ៏ធំក្នុងការជំរុញវិស័យតន្ត្រីសម័យដើមរបស់កម្ពុជា។ កញ្ញាធ្លាប់ជាអ្នកចម្រៀងគោល ប្រចាំក្រុមចម្រៀង «ក្រុមតូច» (SmallWorld SmallBand) ជាក្រុមដែលកែទម្រង់វិស័យតន្ត្រីនៅកម្ពុជា តាមរយៈបទចម្រៀង ដែលនិពន្ធដោយខ្លួនឯង។ ដោយសារសន្ទុះចិត្តដ៏ពិសេស កញ្ញាក៏បានរួមចំណែកជាសហស្ថាបនិក «ភ្លើងគប់» ដែលជាក្រុមច្នៃប្រឌិតដែលចង់ផ្សារភ្ជាប់សិល្បកររវាងគ្នា និងអភិវឌ្ឍតន្ត្រីទំនើបរបស់កម្ពុជា និង «បុណ្យភូមិ» ជាមហោស្រពប្រចាំឆ្នាំបែបសិល្បៈ និងវប្បធម៌។
កញ្ញា ឃុន វឌ្ឍានិត (DJ ម៉ៃលី)
DJ ម៉ៃលី បានបង្កភាពកក្រើកដ៏ធំ ក្នុងវិស័យតន្ត្រីអេឡិចត្រូនិក (EDM) តាំងពីអ្នកនាងឈ្នះការប្រកួត First Pioneer Digital Battle ក្នុងឆ្នាំ ២០១៤ មក។ ដោយសារចំណូលចិត្តលើតន្ត្រី និងការបង្កើតភាពកក្រើកលើឆាករាំរបស់ DJ នារីកំពូលមួយរូបនេះ អ្នកនាងបានសាងកេរ្តិ៍ឈ្មោះឲ្យខ្លួនឯង នៅលើរង្វង់តន្ត្រីប្រចាំតំបន់ ហើយវិវត្តខ្លួនជា DJ ស្រីដ៏ល្អលើសគេនៅប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានលម្អិតអំពីយុទ្ធនាការ «បុគ្គលល្អឯក» លោកអ្នកអាចតាមដានតាមរយៈ ៖
ABC’s website : https://abcbeerkh.com
Facebook : www.facebook.com/ABC.ExtraStoutCambodia
Instagram : @abcbeer.cambodia
អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចាប់ផ្ដើមបើកប្រតិបត្តិការអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ ១៩៩៤។ យោងទៅតាមបំណងក្នុងការបង្កើតនូវក្តីរីករាយក្នុងការជួបជុំគ្នាពិតប្រាកដ ដើម្បីបំផុសឲ្យពិភពលោកកាន់តែប្រសើរ ក្រុមហ៊ុន បង្កើតនូវបទពិសោធន៍អស្ចារ្យនានា សម្រាប់អ្នកពិសា និងអតិថិជន ជាមួយនឹងផលបត្រស្រាបៀរអន្តរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, ABC, Anchor, និង Gold Crown ជាដើម។ តាមរយៈការបោះទីតាំង និងរោងចក្រ ទំនើបសម្បូរបែបរបស់ខ្លួន ក្រុមហ៊ុន ផ្តល់ការងារឲ្យបុគ្គលិកសរុបប្រមាណ ៧០០ នាក់ ហើយទ្រទ្រង់ដល់ការងារដោយប្រយោលឲ្យមនុស្សជាង ១២០ ០០០ នាក់ តាមរយៈសង្វាក់ផលិតកម្មរបស់ខ្លួន។ ដោយប្រកាន់គោលការណ៍អភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានគោលបំណង «កសាងកម្ពុជាឲ្យប្រសើរ» ដោយផ្តោតលើផ្នែកបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយទំនួលខុសត្រូវ ឆ្ពោះទៅរកពិភពលោក ដែលគ្មានការបំពុល មានតុល្យភាព និងសុខភាពល្អជាងមុន។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនចំណុះឲ្យ HEINEKEN Company ដែលជាសម្ព័ន្ធក្រុមហ៊ុនផលិតស្រាបៀរ កម្រិតអន្តរជាតិជាងគេលើពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ