Connect with us

ជីវិតកម្សាន្ដ

Jennie បង្ហាញអារម្មណ៍រំភើប និងចង់សម្ដែងរឿងថ្មីបន្ថែមទៀតនាពេលអនាគត

បានផុស

នៅ

ជាលើកដំបូងដែល Jennie សមាជិកក្រុម Blackpink បានក្លាយជាតារាសម្ដែងតាមរយៈរឿង “The Idol” របស់ The Weeknd ហើយនាងក៏បានបង្ហាញអារម្មណ៍រំភើប និងចង់សម្ដែងរឿងបន្ថែមទៀតផងដែរនាពេលអនាគត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Elle ដើម្បីផ្សព្វផ្សាយគម្រោងភាពយន្ត “The Idol” ដែលនឹងចេញនៅថ្ងៃទី ២២ ខែធ្នូ និងក្នុងខែមករា ឆ្នាំ២០២៣, Jennie បានចែករំលែកអំពីបទពិសោធន៍របស់នាងដែលធ្វើការនៅក្នុងការសម្តែងនេះ ក៏ដូចជាគោលដៅអនាគតរបស់នាងក្នុងនាមជាតារាសម្តែង ។

នៅពេលសួរថាតើនាងចាប់អារម្មណ៍លើគម្រោងភាពយន្តថ្មីនាពេលអនាគតឬអត់, Jennie បានឆ្លើយតបទៅវិញថា ”បទពិសោធន៍នៃការថតរឿង The Idol បានបើកឱកាសមួយសម្រាប់ខ្ញុំក្នុងការបង្ហាញពីខ្លួនឯងជាតារាសម្តែង” ។

នាងបានបន្តទៀតថា ”ជាពិសេសខ្ញុំក៏បានរៀនច្រើនពីតារាសម្តែង Lily-Rose Depp ពេលកំពុងថតរឿងនេះ ។ ដូច្នេះខ្ញុំត្រៀមខ្លួនជានិច្ច ខ្ញុំ​ស្រឡាញ់​វា ខ្ញុំ​ស្រឡាញ់​បទពិសោធន៍​ដែល​ខ្ញុំ​រៀនទាំងនេះ​” ។

ទោះបីជានេះជាការសម្តែងជាលើកដំបូងរបស់ Jennie ក៏ដោយ ប៉ុន្តែនាងត្រូវបានលោក Sam Levinson ដែលជាអ្នកដឹកនាំរឿង និងជាផលិតករផងនោះ បានបង្ហាញចំណាប់អារម្មណ៍ លើការសម្ដែងដំបូងរបស់នាង ហើយបានពោលសរសើរនាងយ៉ាងខ្លាំងលើសការរំពឹងទុកចំពោះការសម្តែងរបស់ Jennie ផងដែរ ៕

ប្រែសម្រួល ៖ នាងតូច

ចុចអាន ៖ Park JinYoung សមាជិក GOT7 នឹងចេញអាល់ប៊ុមទោល ក្នុងពេលឆាប់ៗនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

Sokha Hotels

ព័ត៌មានពេញនិយម