Connect with us

ជីវិតកម្សាន្ដ

តារាកូនភ្លោះពួតដៃគ្នាជាមួយ គង់ ច័ន្ទរដ្ឋា ចេញ​បទOriginal Song ផ្ទុះការគាំទ្រជាថ្មី

បានផុស

នៅ

តារាចម្រៀងកូនភ្លោះ គឺលោក ស៊ិន សុភា និងលោក ស៊ិន សុភ័ក្រ្ត កាលពីថ្មីៗនេះបានរួមដៃគ្នាជាមួយតារាចម្រៀងស្រីកញ្ញា គង់ ច័ន្ទរដ្ឋា ផលិតនូវបទចម្រៀងOriginal Song ដែលចំណងជើងថា “មូសខាំ” និង”ទះមូស” កំពុងទទួលបានការគាំទ្រជាថ្មីនៅលើបណ្តាញសង្គមហ្វេសប៊ុក និងTikTok។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការកត់សម្គាល់សម្រាប់បទចម្រៀងOriginal Song ទាំង២បទខាងលើបន្ទាប់ពីត្រូវបានបញ្ចេញផ្សព្វផ្សាយជាផ្លូវការមិនទាន់បានប៉ុន្មានផងស្រាប់តែទទួលបានការគាំទ្រ និងមានការចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម ខណ:ចំនួនអ្នកទស្សនាក៏កើតឡើងជាបន្តបន្ទាប់ផងដែរ។

ស្របពេលដែលបទចម្រៀងOriginal Songដែលចំណងជើងថា “មូសខាំ”និង”ទះមូស”កំពុងផ្ទុះការគាំទ្រ និងចាប់អារម្មណ៍ពីសំណាក់មហាជននេះដែរគេឃើញសាមីខ្លួនតារាចម្រៀងកូនភ្លោះ គឺលោក ស៊ិន សុភា និងលោក ស៊ិន សុភ័ក្រ្ត ព្រមទាំងកញ្ញា គង់ ច័ន្ទរដ្ឋា បានសម្តែងក្តីរំភើប និងអរគុណដល់អ្នកគាំទ្រដែលបានឲ្យតម្លៃនូវស្នាដៃផលិតបទចម្រៀង Original Song ហើយមានការចែករំលែកជាបន្តបន្ទាប់នៅលើបណ្តាញសង្គម។

បើតាមការបញ្ជាក់ពីតារាចម្រៀងកូនភ្លោះបានប្រាប់កម្ពុជាថ្មីតាមរយ:សាអេឡិចត្រូនិចថា បទចម្រៀងខាងលើទើបចេញបញ្ចេញផ្សព្វផ្សាយនៅលើបណ្តាញសង្គមមានរយ:ពេលប្រមាណតែ២សប្តាហ៍ប៉ុណ្ណោះ ខណ:បទ “ទះមូស” ក៏ទើបតែផ្សព្វផ្សាយបាន១សប្តាហ៍ផងដែរ។

លោកបន្តថា សម្រាប់MVទាំង២បទត្រៀមផលិតចេញនាពេលខាងមុខឆាប់ៗដើម្បីបំពេញតាមការរង់ចាំរបស់ទស្សនិកជននិងមិត្តៗយុវវ័យដែលគាំទ្រ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៣ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម