ជីវិតកម្សាន្ដ
រ៉ូលីន ហួសចិត្តចំពោះសម្ដីមនុស្សប្រុសមួយចំនួនផ្លែផ្កាសើចចំអកចរិតរបស់ខ្លួន
តារាពហុជំនាញលោក ជួបច័ន្ទ កក្កដា ហៅ រ៉ូលីន បង្ហាញអារម្មណ៍មិនសប្បាយចិត្ត បន្ទាប់ពីត្រូវបានបុគ្គលមួយចំនួនហាក់រើសអើង និងមិនឲ្យតម្លៃលើអត្តចរិតរបស់ខ្លួនដែលនិយមការតុបតែងខ្លួនលក្ខណៈជាមនុស្សស្រី។

ក្រោយពីកើតមានករណីសើចចំអកផ្លែផ្កានេះឡើង តារាសម្ដែង និងចម្រៀងលោក រ៉ូលីន បានចេញមុខប្រតិកម្មតបវិញថា អស់ឱលោកបងប្រុសសុទ្ធអើយ! ឃើញខ្ញុំដើរកាត់ធ្វើជាប្ដូរសំឡេងម្ញ៉ែម្ញ៉ក់ ស្រែកបែបឡកឡាយ ខ្ញុំសែនអនិច្ចាណាស់ ចរិតបែបហ្នឹងបានជារស់នៅត្រឹមកម្រិតហ្នឹង។ ខ្ញុំស្រីមិនស្រី ប្រុសមិនប្រុសមែន តែខ្ញុំឲ្យពុកម៉ែខ្ញុំរស់ស្រួលណាស់! ចុះអ្នកឯងប្រុសសុទ្ធហ្នឹង បានអីឲ្យលោកអ្នកមានគុណរស់ស្រួលនៅ ឬក៏ចិញ្ចឹមខ្លួនឯងមិនចង់រស់ផង?។

រ៉ូលីន បាននិយាយបន្តទៀតថា ឈប់ទៅខ្ញុំសុំ គេជាភេទអ្វីក៏ដោយ មិនបាច់ចំអកគេទេ រស់នៅតែខ្លួនឯងឲ្យស្រួលទៅ ហើយបន្តភាពជាប្រុសសុទ្ធរបស់ខ្លួនឲ្យល្អណា! កុំឲ្យត្រុកៗ មួយខែបានប្រាក់ខែមិនស្មើម្នាក់ធ្វើស្រីមិនស្រី ប្រុសមិនប្រុស ច្រៀងត្រឹម ១ ម៉ោង ឲ្យសោះណា។

ដោយឡែកក៏មានការបញ្ចេញមតិទៅកាន់ រ៉ូលីន ដែរថា ប្រុសគេពិតគេមិនខ្វល់ឌឺដងទៅអ្នកដទៃរឿងអ៊ីចឹងៗទេបង គេហៅអាញី ហេង ស៊យ ផ្ដុំតែក្បាលគ្នាជល់កែវ អាឡេអាឡូណឹង។

សូមជម្រាបដែរថា បើរំឭកទៅកាន់ការចាប់ផ្ដើមចូលក្នុងវិស័យសិល្បៈរបស់ រ៉ូលីន ត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកស្គាល់តាំងពីគាត់បង្កើតវីដេអូបែបកម្សាន្តជាមួយនឹងម្ចាស់ហាងថតរូប Photo City អំឡុងឆ្នាំ ២០១១ មកម្ល៉េះ។ កាលនោះ រ៉ូលីន ត្រូវបានជាប់ឈ្មោះជា Miss Photo City ដែលតែងបង្ហាញការសម្ដែងជាបវរកញ្ញាគ្រងមកុដយ៉ាងស្រស់ស្អាត៕
អត្ថបទ ៖ ចាន់រ៉ា









-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់