ជីវិតកម្សាន្ដ
ដឹងតម្លៃសំបុត្រចូលមើលការប្រគុំតន្ត្រីរបស់ Taylor Swift ហើយ មហាជនចំហមាត់ធ្លុង
បន្ទាប់ពីផ្អាកការប្រគុំតន្ត្រីមួយរយៈ អំឡុងពេលជំងឺរាតត្បាត ពេលនេះតារាចម្រៀង Taylor Swift ចាប់ផ្ដើមដំណើរទេសចរណ៍តន្រ្តីឡើងវិញ ដែលក្នុងនោះសំបុត្រចូលទស្សនាការសម្ដែងរបស់នាង ត្រូវបានទស្សនិកជនរាប់លាននាក់ប្រញាយគ្នាទិញអស់ សឹងតែគ្មានសល់ ខណៈតម្លៃវិញ ឡើងខ្ពស់មិនធម្មតា។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ សំបុត្រចូលមើលការប្រគុំតន្ត្រីរបស់ Taylor Swift សម្រាប់ឆ្នាំ២០២៣ ខាងមុខ បានហក់ឡើងរហូតដល់ ២៨,០០០ដុល្លារអាមេរិក ប៉ុន្តែអ្នកខ្លះនៅតែទិញសំបុត្រមិនទាន់បាន ស្របពេលវេបសាយលក់សំបុត្រត្រូវជាប់គាំង ដោយសារមនុស្សនាំគ្នាសម្រុកចូលទិញច្រើនពេក។ យ៉ាងណាមិញ ចំពោះសំបុត្រនៅសល់ ត្រូវបានដាក់លក់ជូនសាធារណជនទូទៅ នៅថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា Taylor Swift បានចេញអាល់ប៊ុមចម្រៀងថ្មីបំផុតដែលមានឈ្មោះថា Midnights កាលពីខែតុលាកន្លងទៅ ហើយនាងគ្រោងធ្វើដំណើរទេសចរណ៍តន្ត្រី Eras នៅតាមរដ្ឋមួយចំនួន ទូទាំងសហរដ្ឋអាមេរិក ដែលវានឹងចាប់ផ្តើមនៅខែមីនា និងបញ្ចប់នៅខែសីហា ឆ្នាំ២០២៣៕
ប្រែសម្រួ៖ សន្យា
ចុចអាន៖ អាល់ប៊ុម Midnights របស់ Taylor Swift បង្កើតប្រវត្តិសាស្ត្រមិនធ្លាប់មាន លើ Billboard Hot 100
ចុចអាន៖ មិនធម្មតាមែន Beyonce ឈ្នះពានរង្វាន់ Grammy ដល់ទៅ ៩ តែម្នាក់ឯង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ