Connect with us

ជីវិតកម្សាន្ដ

ក្រៅពីអាជីពសិល្ប: កំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា មានជំនាញពិសេសអ្វីទៀត ?

បានផុស

នៅ

ថ្វីត្បិតចូលប្រឡូកក្នុងវិស័យសិល្ប:ចម្រៀងមានរយ:ពេលយូរឆ្នាំហើយក៏ពិតមែន តែសម្រាប់កំពូលតារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវគេកត់សម្គាល់ថាសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាពនូវតែរក្សាបានទីផ្សាខ្ពស់មិនចាញ់តារាចម្រៀងស្រករក្រោយៗឡើយ។ ត្រង់ចំណុចនេះទើបមានពាក្យលើកឡើងថា “ខ្ញីកាន់តែចាស់ កាន់តែហិរ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតកន្លងមកមហាជនក៏ដូចជាបណ្តាអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសបានដឹងរួចហើយថា តារាចម្រៀងសំនៀងផ្អែមអ្នកនាង ម៉េង កែវពេជ្ជតា មានដុងផ្នែកសមត្ថភាព និងទេពកោសល្យសិល្ប:មិនធម្មតាឡើយពីធម្មជាតិដែលអាចប្រើប្រាស់សម្លេងច្រៀងបានយ៉ាងល្អហើយថែមទាំងចេះ និងពន្ធទំនុកច្រៀងខ្លួនឯងទៀត។ ដោយបើងាក់មកមើលពីជំនាញខាងក្រៅខុសពីសិល្ប:វិញតើអ្នកនាង ម៉េង កែវពេជ្ជតា មានអ្វីពិសេសទៀតនោះ?។

បើតាមការរៀបរាប់ឲ្យដឹងពីអ្នកនាង ម៉េង កែវពេជ្ជតា បានទម្លាយប្រាប់ជំនាញពិសេសមួយទៀតគឺការច្នៃម៉ូតសម្លៀកបំពាក់បានយ៉ាងជំនាញ។ខាងក្រោ មនេះជាប្រវត្តិនៃការចេះកាត់ដេរច្នៃម៉ូតរបស់នាងអ្នកនាង ម៉េង កែវពេជ្ជតា ។ អ្នកនាងបានលើកឡើងថា “ពេលខ្ញុំអាយុ​៨.៩ឆ្នាំ​ (​១៩៨៤-​ ៨៥​ )​ខ្ញុំឃេីញបងស្រីធំរបស់ខ្ញុំ​អ្នកបង ម៉េង​ កែវពេជ្របុប្ផា​ ដេរខោអាវស្អាតៗទុកអោយកូនៗរបស់គាត់ស្លៀក។ ខ្ញុំសួរបងស្រីថា​ បងចេះមកពីណា​ ? បងស្រីមានប្រសាសន៍ថា បងចេះអំពីអ្នកម៉ាក់​ សង្វាពេជ្រ​ ព្រោះម៉ាក់​យេីងពូកែណាស់​ នរណាក៏ដឹងថា​ ម៉ាក់មិនត្រឹមតែជារាជនីអាយ៉ៃប៉ុណ្ណោះទេ​ចំពោះឯកិច្ចការស្ត្រីមេផ្ទះ​វិញលោកចេះទាំងអស់រហូតចេះកាត់ដេរសម្លៀកបំពាក់ស្លៀកដោយខ្លួនឯងបានយ៉ាងស្អាតហេីយឡេីងល្បីល្បាញទៀតផងនៅជំនាន់នោះ។ ចំណែកលោកប៉ា គឺជាស្តេចទ្រសោរផង ចេះគ្រប់ឧបករណ៍ភ្លេងបុរាណផង ។

តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បាននិយាយទៀតថា លោកគឺជាកវីនិពន្ធបទភ្លេងបុរាណ​បង្កេីតអក្សរភ្លេងអោយភ្លេងបុរាណ​ និង​និពន្ធកំណាព្យ​ទំនុកច្រៀងបានយ៉ាងពិរោះរណ្តំ ពិសេសលោកគឺជាសាស្ត្រាចារ្យភ្លេងបុរាណប្រពៃណីយខ្មែរជាច្រេីនជំ នាន់។ មិនត្រឹមប៉ុណ្ណឹង​លោកនៅមានទេពកោសល្យចេះផលិតឧបករណ៍តន្ត្រីខ្មែរ​ បាន​គ្រប់ឧបករណ៍ ។ដោយហេតុ​នេះហេីយទេីបបងស្រីធំ​បងៗផ្សេង ទៀតក៏ចេះតាមដែរ។ខ្ញុំអង្គុយមេីលគាត់ដេរដោយក្តីស្រលាញ់​បំផុត។ពេលទំនេរពីរៀន​ខ្ញុំយកខោអាវដែលបងស្រីធំដេរមិនទាន់រួចមកដេរបន្ត​ហេីយគាត់ជួយណែនាំ ។ ក្រោយមកខ្ញុំក៏មានគំនិតចង់ដេររប ស់ខ្លួនឯងដែរ។ដំបូងខ្ញុំចេះត្រឹមដេរថែម​ហោប៉ៅអាវ​ប៉ុណ្ណោះ​(​ខ្ញុំចូលចិត្តអាវមានហោប៉ៅពីរខាងមុខ​ )​ ។​ ប៉ុន្តែដោយជីវភាពកាលណោះនៅខ្វះខាតព្រោះទេី បរួចពីរបបប៉ុលពតយេីងពុំមានក្រណាត់ល្អថ្មីទេ​ (​ ក្រណាត់មានលក់ដោយកម្រ​ )​ជាបណ្តោះអាសន្នគឺមានតែយកអាវចាស់ៗមកកាត់​ដេរច្នៃ​ ។

អ្នកនាងបន្តថាគួរអោយអស់សំណេីច​ណាស់គឺសា ច់អាវលាតឯហោប៉ៅបែជាសាច់ផ្កាទៅវិញ​ប៉ុន្តែចេះ តែទៅរួចហេីយព្រោះតែអត់។រឿង​នេះបងប្រុសទី២ របស់ខ្ញុំគាត់ចំអន់ខ្ញុំលេងរហូតខ្ញុំអៀនក៏ប្រឹងសន្សំលុយទៅទិញក្រណាត់ផ្កា​ថ្មីបានមួយម៉ែត្រ​ម្ជុលដេរ​ អំបោះ​កន្ត្រៃយកមកកាត់​និងដេរដោយដៃបានអាវថ្មីមួយ។​បន្ទាប់មកខ្ញុំសន្សំលុយពីច្រៀងបាន​ទៅទិ ញក្រណាត់ខោនិងសារ៉ុងពុម្ពផ្កាមកដេរដាក់កៅស៊ូ​បានស្លៀកអួតមិត្តភក្រ​។ដោយឃេីញស្នាដៃខ្ញុំរីកច ម្រេីនបងប្រុសក៏លួចសរសេីរខ្ញុំប្រាប់លោកប៉ា​ប្រា ប់បងប្អូនថាប្អូនពៅ​(​ពេជ្ជតា​)​មានដុងខ្លាំងណាស់មិនខុសពីអ្នកម្តាយ​ កែវ​ សង្វាពេជ្រ​ លោកពុក​ ម៉េង​ ហ៊ុន ឡេីយទាំងច្រៀងទាំងកិច្ចការកាត់ដេរច្នៃម៉ូ ត(​កាលណោះខ្ញុំនៅមិនទាន់ចេះសរសេរទំនុកច្រៀ ងមែនតែបេីពេលខ្ញុំឡេីងច្រៀងភ្លេចទំនុក​ខ្ញុំចេះរកពាក្យមកជំនួសបានដោយមិនដាច់បទចម្រៀងក ណ្តាលទីហេីយក៏គ្មាននរណាដឹងដែរក្រៅពីបងប្អូនដែលគាត់ចេះ​)​ ។

អ្នកនាង ម៉េង កែវពេជ្ជតា បន្ថែមដែរថា ចាប់តាំងពីពេលនោះមកបងប្រុសក៏បាន​ប្រគល់ការ​ងារកាត់ជេីងខោ ដាក់ឡេវ​ ស្រេះរន្ធឡេវ​និងរហូតដល់អោ យជួយសារ៉េអាវខោអោយគាត់ទៀត ។ខ្ញុំដេរឈុតទាំងនេះដោយដៃទាំងអស់ព្រោះមិនទាន់មានលុយទិញម៉ាសុីន​ដេរ​។បន្ទាប់ពីចេះដេររាងស្ទាត់បន្តិចខ្ញុំក៏នឹកឃេីញចង់រេចនាម៉ូតដោយការប៉ាក់ផ្កាប៉ាក់ឌិ នអង្កាំត្បូងបន្ថែមតែជំនាន់នោះ ខ្ញុំគ្មានរបស់ថ្មីប្រេីទេ។ខ្ញុំបានទៅរេីសយកគ្រាប់ត្បូងអង្កាំពីកន្លែងចាក់ សម្រាមមួយក្នុងរោងមហោ​ស្រពទន្លេបាសាក់ដែល មីងៗអ៊ំៗអ្នកដេរប៉ាក់អាវល្ខោនរូសពីឈុតល្ខោនចា ស់ៗហេីយប្រមូលបោសចោល។ ​របស់ចាស់​ប៉ះអ្នកច្នៃម៉ូតថ្មីមានអីពាក់ច្រៀងយកលុយបានគគោគ​ អ ត់មានអ្នកដឹង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម