ជីវិតកម្សាន្ដ
ទៀង បូរមី វិលមកកម្ពុជានៅថ្ងៃស្អែកជាមួយ ជ័យភីទាំងនេះ
បន្ទាប់ពីការប្រកួត Miss Teen Universe 2022 នៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិ កបវកញ្ញាយុវតីចក្រវាលនៃកម្ពុជា ទៀង បូរមី នឹងធ្វើតំណើរវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះហើយ។
ការវិលត្រឡប់របស់បវរកញ្ញាតំណាងកម្ពុជា ទៀង បូរមី គេសង្ឃឹមថា បងប្អូន និងអ្នកគាំទ្ររបស់កញ្ញា នឹងទៅទទួលបវរកញ្ញាខ្មែររូបនេះឲ្យបានច្រើនកុះករដើម្បីជាការលើកចិត្តចិត្ត និងអបអរសាទរលើភាពជោគជ័យរបស់នាង។ នេះបើយោងតាមការបង្ហោះនៅលើផេកផ្លូវការ Miss Teen Universe Cambodia នៅមុននេះបន្តិច។

ប្រភពបានបញ្ជាក់ថា Miss Teen Universe Asia “ទៀង បូរមី” នឹងត្រឡប់មកមាតុភូមិកំណើតវិញដោយនឹងមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១១:២៥នាទីព្រឹក។ ដូច្នេះសង្ឃឹមថា នឹងមានការចូលរួមទទួលលើកទឹកចិត្តពីអ្នកគាំទ្រ។ អ្វីដែលសំខាន់ទៀតនោះ គឺកញ្ញា “ទៀង បូរមី” បាននាំនូវជ័យភីមកកម្ពុជាដូចជា ជាប់នៅវគ្គ Semifinal TOP16 ,ពានរង្វាន់ “Miss Teen Face” និងទទួលបានងារ “Miss Teen Universe Asia” ។

សូមបញ្ជាក់ថា បវរកញ្ញាតំណាងកម្ពុជា ទៀង បូរមី ដែលជាម្ចាស់មកុដ Miss Teen Universe Cambodia 2022 កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាដើម្បីចូលរួមការប្រកួតMiss Teen Universe 2022 នៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។ ទៀង បូរមី គឺជាបវកញ្ញាយុវតីចក្រវាលនៃកម្ពុជាឆ្នាំ2022 ដែលត្រូវបានជ្រើសរើសជាយុវតីដំបូងគេតំណាងឲ្យកម្ពុជាចូលរួមក្នុងការប្រកួតលើឆាកអន្តរជាតិក្នុងឆ្នាំ២០២២នេះ៕
អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច