Connect with us

ជីវិតកម្សាន្ដ

កាន់តែស្រណោះ! បងប្អូនត្រកូល”ខាត់” លេងភ្លេងខ្មែរច្រៀងជូនដំណើរ ខាត់ ចំរើន លើកចុងក្រោយ

បានផុស

នៅ

មរណភាព​របស់​តារា​កំប្លែង​លោក ខាត់ ចំរើ​ន ធ្វើ​ឲ្យ​សិល្បករ​-​សិល្ប​ការិនី​ខ្មែរ និង​អ្នក​គាំទ្រ​ជាច្រើន បាន​សម្ដែង​ក្ដី​សោកស្ដាយ​អាឡោះអាល័យ​ជា​ពន់ពេក ព្រោះ​ជា​ការ​បាត់បង់​នូវ​ធនធាន​សិល្បករ​ដ៏​មាន​ប្រជាប្រិយភាព និង​ទេពកោសល្យ​ផ្នែក​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ការ​ស្លាប់​ដោយ​វ័យក្មេង និង​បន្សល់ទុក​ស្នាដៃ​សិល្បៈ​ជា​ច្រើន​របស់​លោក ខាត់ ចំរើន នេះ បាន​ធ្វើ​ឲ្យ​បងប្អូន​ក្រុម​គ្រួសារ​ត្រកូល​”ខាត់” ទាំងមូល យំ​សោកសង្រេង​គ្រប់គ្នា ដោយសារ​ការ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ចេញពី​គ្រួសារ​ពួកគេ​គ្មាន​ថ្ងៃ​ត្រឡប់​វិញ​ឡើយ។ អ្វី​ដែល​គេ​កត់​សម្គាល់​ឃើញ​ទៀត​នោះ នៅ​ក្នុង​ពិធី​បុណ្យ​សព​លោក ខាត់ ចំរើន គឺ​បងប្អូន​ត្រកូល​”ខាត់” ទាំងអស់ រួម​ទាំង​ប្រពន្ធ​កូន បាន​លេង​ភ្លេងខ្មែរ​ច្រៀង​ជូន​ដំណើរ ខាត់ ចំរើន លើក​ចុង​ក្រោយ។

ឃើញ​ទិដ្ឋភាព​នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ មហាជន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ជាច្រើន​រឹតតែ​រំជួលចិត្ត អាណិត និង​ស្រណោះ​ចំពោះ​តារា​កំប្លែង​លោក ខាត់ ចំរើន ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​នោះ។

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម បាន​លើក​ឡើង​ថា គិត​ចាប់ពី​ដើម​ឆ្នាំ ២០២០ មកដល់​បំណាច់​ឆ្នាំ ២០២២ នេះ គ្រួសារ​នាង​បាន​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ចំនួន ៣ នាក់ មក​ហើយ គឺ ៖ ១.​លោក​ឪពុក​ជាទី​ស្រលាញ់​លោក លាវ ខាត់ ទទួល​មរណភាព​នៅ​ដើម​ឆ្នាំ ២០២០ ,២.​ប្អូនថ្លៃ​ស្រី​ត្រូវ​ជា​ភរិយា​លោក ខាត់ យៃ ឈ្មោះ លីម ស្រី​ណែ​ត បាន​ទទួលមរណភាព​ទាំង​វ័យក្មេង​នា​អំឡុង​ឆ្នាំ ២០២១ និង ៣.​លោក ខាត់ ចំរើន ដែល​ជា​ប្អូនប្រុស​បង្កើត បាន​ទទួល​មរណភាព​កាលពី​ព្រឹក​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ក្នុង​វ័យ ៤០ ឆ្នាំ ដោយសារ​ជំងឺ​ក្រិន​ថ្លើម បេះដូង និង​ក្រលៀន៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៥០ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម