Connect with us

ជីវិតកម្សាន្ដ

ខាត់ សុឃីម ចេញសារដាស់តឿនឲ្យថែសុខភាព ក្រោយប្អូនប្រុសស្លាប់មួយប៉ព្រិចភ្នែក

បានផុស

នៅ

តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានចេញសារផ្តាំផ្ញើដល់អ្នកគាំទ្រ និងមហាជនឲ្យបង្កើនការប្រុងប្រ័ត្នហើយថែរក្សាសុខភាពឲ្យបានដិតដល់ ពិសេសគឺការធ្វើបុណ្យធ្វើទានអោយបានច្រើនព្រោះថា ជីវិតមនុស្សយើងម្នាក់ៗផុយស្រួយណាស់អាចប្រឈមការស្លាប់គ្រប់ពេល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញសារដាស់តឿនពីសំណាក់តារាស្រីអ្នកនាង ខាត់ សុឃីម នានេះ បន្ទាប់ពីនាង និងក្រុមគ្រួសារក្រកូល​”ខាត់”​ទើបបាត់បង់មនុស្សជាទីស្រលាញ់ដែលត្រូវជាប្អូនប្រុសបង្កើតគឺលោក ខាត់ ចំរើន ដោយសារជំងឺដែលមិនអាចជួយ​សង្គ្រោះបានឡើយ។ អ្នកនាង ខាត់ សុឃីម បានបង្ហោះខ្លឹមសារយ៉ាងក្តុកក្តួលថា មួយប៉ព្រិចភ្នែកមនុស្សម្នាក់បានក្លាយជាផេះបាត់ទៅហើយព្រះអើយ។

អ្នកនាង ខាត់ សុឃីម បានផ្តាំផ្ញើដូច្នេះថា ជីវិតផុយស្រួយណាស់ថែសុខភាពផង ធ្វើបុណ្យធ្វើទានអោយបានច្រើន។សូមជូនផលបុណ្យដល់ប្អូន (ខាត់ ចំរើន )របស់ខ្ញុំទៅកាន់ឋានសុខ។ អ្នកនាងក៏បានបង្ហោះវីដេអូរម្លឹកអនុស្សាវរីយ៍កាលពីក្មេងៗថា ប្អូនខ្ញុំពូកែរណាស់លោកអើយឥឡូវប្អូនខ្ញុំលែងបានច្រៀងអោយយើងស្តាប់ទៀតហើយ ។

សូមរម្លឹកថា តារាកំប្លែង និងចម្រៀងលោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើតអ្នកនាង ខាត់ សុឃីម បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងវ័យ៤០ឆ្នាំ ដោយសារជំងឺក្រិនថ្លើម បេះដូង និងក្រលៀន។ តាមរយ: ដំណឹងមរណភាពតារាកំប្លែងលោក ខាត់ ចំរើន នេះគេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនបានសម្តែងការសោកស្តាយចំពោះការបាត់បង់ធន់ធានសិល្បករដ៏មានប្រជាប្រិយភាព និងទេពកោសល្យផ្នែកសិល្ប:ស្ទើរគ្រប់ជំនាញ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម