ជីវិតកម្សាន្ដ
អ្នកគាំទ្រ លឹម តិចម៉េង ប្រមូលថវិកាចូលរួមលើកស្ទួយក្រុមល្ខោនខោល និងរបាំបុរាណ
ដើម្បីជាការចូលរួមលើកស្ទួយនូវវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា ក្រុមអ្នកគាំទ្រម្ចាស់ពានលំដាប់ថ្នាក់ពិភពលោក លឹម តិចម៉េង បាននាំគ្នាប្រមូលថវិកាឧបត្ថម្ភដល់ក្រុមយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ដែលកំពុងខិតខំប្រឹងប្រែងលើកស្ទួយវប្បធម៌កម្ពុជា។

ថវិកាដែលក្រុមអ្នកគាំទ្ររបស់តារាចម្រៀង លឹម តិចម៉េង ប្រមូលបានហើយត្រូវបរិច្ចាគចូលរួមនោះគឺមានចំនួន ៧០ ដុល្លារ ដើម្បីជូនដល់ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ក្នុងការបន្តជួយលើកស្ទួយវប្បធម៌កម្ពុជា។

នៅលើទំព័រហ្វេសប៊ុកក្រុមអ្នកគាំទ្រ លឹម តិចម៉េង បានរៀបរាប់ថា ជម្រាបសួរ នេះជាថវិកាបន្តិចបន្តួចជូនដល់បងប្អូនក្រុមយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។

សូមអរគុណដល់បងប្អូនយុវជនកម្ពុជាដែលបានប្រឹងប្រែងកន្លងមកដើម្បីចូលរួមលើកស្ទួយ និងអភិរក្ស សូមទទួលយកការគោរពស្រលាញ់ពីពួកខ្ញុំ (លឹម តិចម៉េង_ធីមប្រុទ្ធ Fan)។ នេះជាការលើក ឡើងពីប្រភពខាងលើ។

ជាមួយគ្នានោះ ភ្លាមៗនេះដែរ នៅទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ក៏បានបង្ហោះថ្លែងអំណរគុណដល់ក្រុមដែលជាអ្នកគាំទ្ររបស់ លឹម តិចម៉េង ដែលបានចូលរួមថវិកា ៧០ ដុល្លារ ជូនដល់ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ដើម្បីបន្តជួយលើកស្ទួយវប្បធម៌កម្ពុជាផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ