Connect with us

ជីវិតកម្សាន្ដ

សុភ័ក្ត្រ កុសុម៉ា ឆ្លើយតបភ្លាមៗ ក្រោយមានការលើកឡើងថា តារាលំដាប់អភិជន

បានផុស

នៅ

កត់​សម្គាល់​ថា សម្រាប់​ទីផ្សារ​សិល្បៈ​របស់​ពិធី​ការិនី និង​ជា​តារា​ចម្រៀង​កញ្ញា សុភ័ក្ត្រ កុសុម៉ា សព្វថ្ងៃ​កំពុង​ទទួល​បាន​ការ​គាំទ្រ និង​ឱកាស​ចេញ​កើប​លុយ​មិន​ចាញ់​តារា​សិល្បៈ​ឯ​ទៀត ឬ​មិត្តភ័ក្ដិ​រួម​ជំនាន់​ឡើយ។ ប្រការ​នេះ ទើប​ត្រូវ​បាន​គេ​យល់​ថា នាង​មិន​ទាន់​មាន​នរណា​ប្រជែង​បាន​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នា នៃ​ភាព​ជោគជ័យ​នេះ ក៏​ស្រាប់តែ​មាន​មតិ​មួយ​ចំនួន​បាន​យល់ថា សុភ័ក្ត្រ កុសុម៉ា គឺជា​តារា​ស្រី​មួយ​រូប​លំដាប់​អភិជន ខណៈ​ថ្មីៗ​នេះ ក៏​មាន​ការ​ចុះ​ផ្សាយ​និយាយ​ពី​ជីវិត​ឯកជន​របស់​នាង ក្រោយ​ពេល​តារា​ស្រី​រូបនេះ​ចាយ​លុយ​រាប់​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​រថយន្ត​ស៊េរី​ថ្មី​ផ្គាប់​ចិត្ត​ខ្លួន បង្ក​ការ​ចាប់​អារម្មណ៍​ដល់​អ្នក​គាំទ្រ និង​មិត្តភ័ក្ដិ​រួម​អាជីព​សិល្បៈ។

ឆ្លើយតប​ជុំវិញ​រឿងរ៉ាវ​ខាង​លើ​នេះ​ត្រូវ​បាន​សាមីខ្លួន​ពិធី​ការិនី សុភ័ក្ត្រ កុសុម៉ា បាន​និយាយ​ហាក់​អស់​សំណើច​ដែល​ថា នាង​ជា​តារា​លំដាប់​អភិជន។

បើ​តាមរយៈ​សំណេរ​ខ្លី​របស់​តារា​ស្រី សុភ័ក្ត្រ កុសុម៉ា បាន​និយាយ​ថា បង​អើយ អភិជន​អី បើ​ខ្ញុំ​អភិជន​មែន អ៊ីចឹង​ហ្វេន​ខ្ញុំ​ឡើង​កាលីប​អភិជន​ហ្វេន​ហើយ។

បន្ទាប់ពី​ឃើញ​ពិធី​ការិនី​សម្បូរ​វោហារស័ព្ទ​មិន​ចេះ​រឹង​ស្ងួត​កញ្ញា សុភ័ក្ត្រ កុសុម៉ា និយាយ​ដូច្នេះ ភ្លាមៗ​នោះ គេ​ឃើញ​អ្នកគាំទ្រ និង​មិត្តភ័ក្ដិ​សិល្បៈ​មួយ​ចំនួន​ចូល​ទៅ​បញ្ចេញ​មតិ ដោយ​ក្នុង​នោះ​លោក សុគន្ធ ថេរ៉ាយុ បាន​លើក​ឡើង​ថា មាន​ប្អូនស្រី​ជា​អភិជន​ហើយ​ខ្ញុំ។ តប​ទៅវិញ កុសុម៉ា បាន​និយាយ​ថា ពុទ្ធោ​បងខ្ញុំ​ចំណូល​រាប់​លាន​ក្នុង​មួយ​ខែ បង​ខ្ញុំ​មិនដែល​អួត​ថា​ខ្លួន​អភិជន​ផង ទម្រាំ​ប្អូន។

យ៉ាងណាមិញ ពិធី​ការិនី​សម្បុរ​ស្រអែម​ស្រស់ កញ្ញា សុភ័ក្ត្រ កុសុម៉ា ត្រូវ​បាន​អ្នក​គាំទ្រ​ចាត់ទុកថា នាង​ជា​អ្នក​សិល្បៈ​ម្នាក់​ដែល​កំពុង​ទទួល​បាន​ជោគជ័យ​ទាំង​ជីវិត​ហ៊ឺហា​ឯកជន​ខាងក្រៅ ក៏ដូចជា​ក្នុង​អាជីព​សិល្បៈ​បច្ចុប្បន្ន៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១២ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១២ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ២០ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម