ជីវិតកម្សាន្ដ
បារមី ទុកពេល ១៥ ថ្ងៃ ឲ្យលុបចេញពីការផុស ក្រោយបង្ហាញលទ្ធផលស្រាវជ្រាវករណីបែកធ្លាយ ចម្រៀង វណ្ណដា
កាលពីល្ងាចថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ ម្សិលមិញ ផលិតកម្ម”បារមី” បានចេញសេចក្ដីប្រកាស របស់ខ្លួនមួយពាក់ព័ន្ធករណីបែកធ្លាយ និងយកស្នាដៃតូរ្យតន្ត្រីយ៉ាងហោចណាស់ ២២ បទ ទៅប្រើប្រាស់តាមបណ្ដាញសង្គមនានាដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ។

នៅក្នុងសេចក្ដីប្រកាសនោះ ផលិតកម្ម”បារមី” បញ្ជាក់ថា ខ្លួនដាក់ពាក្យបណ្ដឹងដើម្បីសុំអន្តរាគមន៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកនិពន្ធដូចមានការពារក្នុងច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលដែលរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តកាលពីឆ្នាំ ២០០៣។

រម្លឹកកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ កំពូលតារាចម្រៀងរ៉េប លោក វណ្ណដា បានទម្លាក់ Diss Track មួយបទ មានចំណងជើងថា «JO+II) ប្រតិកម្មទៅនឹងអ្នកលួចយកបទចម្រៀងរបស់ខ្លួនទៅចែកចាយ និងអ្នកទទួលផលពីការស្ដាប់បទនេះ។ យ៉ាងណាមិញតាំងពីពេលនោះមក គេឃើញថា តារាចម្រៀង វណ្ណដា បានចេញប្រតិកម្មតាមរយៈការទម្លាក់បទចម្រៀងការចូលទៅនិយាយក្នុង Pod cast ធ្វើឲ្យរឿងនេះផ្ទុះកម្ដៅ និងក្លាយជាប្រធានបទដ៏រសើបសម្រាប់អ្នកគាំទ្រ ដោយនាំគ្នាធ្វើការវែកញែករហូតជាហូរហែ។

ដោយឡែកបើតាមរយៈសារដែលបង្ហោះភ្ជាប់ជាមួយសេចក្ដីប្រកាសរបស់ផលិតកម្ម “បារមី” ខាងលើ ក៏បានរៀបរាប់ថា ទាក់ទងនឹងករណីបែកធ្លាយបទចម្រៀងថ្មីៗនេះ បារមី ជឿជាក់ថា សាធុជនទាំងអស់គ្នាមានការមន្ទិលសង្ស័យ និងឆ្ងល់ថា ហេតុអ្វីបានជា បារមី ស្ងាត់ម្ល៉េះ ក្នុងរយៈពេលកន្លងមកនេះ? កន្លងមកនេះ បារមី កំពុងតែចំណាយពេលធ្វើការស៊ើបអង្កេត និងស្រាវជ្រាវឯកជន ដោយស្ងប់ស្ងាត់ និងធ្វើការសុំអន្តរាគមន៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធ្វើការប្រមូលព័ត៌មានពិតប្រាកដ និងត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ និងការពារសមិទ្ធផលរបស់សិល្បកររបស់យើង យោងតាមច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងអនុសញ្ញាទីក្រុងប៊ែន ស្ដីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ។

ប្រភពបន្តថា មកដល់ថ្ងៃនេះ បារមី បានប្រមូលឯកសារភស្តុតាងជាង ៥០ សំណុំ និងរកឃើញមនុស្សពាក់ព័ន្ធនឹងការបែកធ្លាយនេះ ដែលពួកគេទាំងអស់បានចូលរួមសហការជាមួយនឹង បារមី ក្នុងការស្វែងរកអ្នកដែលបានចែកចាយនូវបទចម្រៀងបែកធ្លាយបន្តទៀត។ សម្រាប់អ្នកដែលបានផុស និងចែករំលែកបទចម្រៀងដែលបានបែកធ្លាយដោយគ្មានការអនុញ្ញាតទាំងអស់ អ្នកទាំងអស់គ្នាមានរយៈពេល ១៥ ថ្ងៃ ដើម្បីលុបចេញការផុសទាំងអស់ រាប់ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ មុនពេលដែលខាងយើងត្រូវធ្វើការចាត់វិធានការតាមផ្លូវច្បាប់។
ផលិតកម្ម បារមី សូមសំណូមពរទៅដល់មហាជនគ្រប់រូប ចូលរួមធ្វើការចែកចាយនូវអត្ថបទមួយនេះទៅកាន់ មិត្តភ័ក្ដិ បងប្អូន ជាពិសេសទៅកាន់អ្នកដែលបានចែកចាយនូវបទចម្រៀងដែលបានបែកធ្លាយ និងសូមឲ្យអ្នករាល់គ្នា មេត្តាគោរពនូវកម្មសិទ្ធិបញ្ញាស្នាដៃរបស់អ្នកនិពន្ធ និងសិទ្ធិរបស់អ្នកនិពន្ធគ្រប់រូប៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ