Connect with us

ជីវិតកម្សាន្ដ

ម៉េង កែវពេជ្ជតា បកស្រាយ​ភាព​ស្អាតស្អំ​និង​សុំ​ទោស​លោកជំទាវ ហ៊ុន ស៊ី​ណាត ជាថ្មី​ ខណៈ​មាន​ព័ត៌មាន​ផ្សាយ​ខុស​ការពិត

បានផុស

នៅ

ភ្នំពេញ​ ៖ តារាចម្រៀង​សម្លេង​ផ្អែម​ពិ​រោះ​រណ្តំ​ចិត្ត​អ្នកនាង ម៉េង កែវពេជ្ជតា បាន​សម្តែង​អារម្មណ៍​ហួស​ចិត្តខ្លាំង​ បន្ទាប់ពី​មាន​ព័ត៌មាន​មួយចំនួន​ បាន​ធ្វើ​ការ​សរសេរ​ចុះផ្សាយ​ផ្ទុយ​នូវ​ការពិត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​កាលពី​ថ្ងៃទី​០៤​ ខែមករា ឆ្នាំ​២០២១​ តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ក៏បាន​ចេញមុខ Live​វីដេអូ​ទាំងយប់​ ដើម្បី​ធ្វើការ​បកស្រាយ​និង​សុំទោស​ចំពោះ​លោកជំទាវ ហ៊ុន ស៊ី​ណាត ជា​សាធារណៈ​ក្រោយពេល​មាន​ព័ត៌មាន​អន​ឡាញ​ក្នុងស្រុក​បាន​ចុះផ្សាយ​ព័ត៌មាន​ផ្ទុយ​ពី​ការពិត​នាំ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ដល់​សាធារណជន​មួយចំនួន។

​ដោយសារ​មិន​អស់ចិត្ត​ហើយ​ពុំ​ស្ងប់​ក្នុង​ចិត្ត​បន្ទាប់ ពី​បញ្ចប់​ការ​Live​បកស្រាយ​និង​សុំទោស​លោ​ល​ជំ ទាវ ហ៊ុន ស៊ី​ណាត​នោះ​អ្នកនាង ម៉េង កែវពេជ្ជតា កាលពី​ព្រឹក​ថ្ងៃទី​០៥​ខែមករា​ឆ្នាំ​២០២១​បាន​រៀប​រាប់​សារ​ថា​ សូម​ជម្រាបសួរ បងប្អូន និង​មិត្ត យប់មិញ​ខ្ញុំ​សម្រាក​មិន​លក់​ទេ ព្រោះតែ​ការ​ហួសចិត្ត​នឹង​ព័ត៌មាន​កា​លៃ​ពាក្យ​សម្តី​ខ្ញុំ។

​តារា​ស្រី​អ្នកនាង ម៉េង កែវពេជ្ជតា បន្ត​ទៀត​ថា ​អ្វី​ដែល​ខ្ញុំ​និយាយ​ពី​ថ្ងៃ​ទី​០៣ ខែមករា​ ឆ្នាំ​២០២១​មិន​បាន​សំដៅ​លើ​លោកជំទាវ​មីង​សោះ ខ្ញុំ​មាន​ទាំង​វីដេអូ​ច្បាស់ៗ​គ្រប់គ្នា​ដែល​ទស្សនាការ​ឡាយ​ក៏​អាច​ធ្វើ​ជា​សាក្សី​បាន។ ខ្ញុំ​និយាយ​តែ​ពី​អ្នកផ្សេង ខ្ញុំ​ក៏​មិនបាន​មាន​ចរិត​អំនួត​អ្វី​ដែរ​តែ​ពាក្យ​ខ្លះ​គឺ​ខ្ញុំ​ចង់​ផ្ញើ​ទៅ​មនុស្ស​ប្រុស​ម្នាក់​ដែល​ខ្ញុំ​ប្តឹង​ ព្រោះតែ​ចូលមក​ជេរ​ខ្ញុំ​ក្នុងការ​ឡាយ​របស់ខ្ញុំ គឺ​ដើ​ម្បី​ចង់​ប្រាប់​ថា ​កុំ​ឲ្យ​ម្នាក់​នោះ​ប៉ះពាល់​ខ្ញុំ​ទៀត​ប៉ុណ្ណោះ​ប៉ុន្តែ​ព័ត៌មាន​ចុះ​ផ្សាយ​និយាយ​ផ្សេង​ទៅវិញ​គួរ​ឲ្យ​ហួសចិត្ត។

តារាចម្រៀង​ស្រី​ចាស់វស្សា​អ្នកនាង​ម៉េង កែវពេជ្ជតា ​បាន​និយាយ​ថា ​យប់មិញ​ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ នាង​ខ្ញុំ​ក៏បាន​ចេញ​មក​ឡាយ​បកស្រាយ​ថែម​ទាំង​ធ្វើ​ការ​សូមទោស​លោកជំទាវ​មីង​ជាច្រើន ក្រោយពី​ខ្ញុំ​ទទួល​បាន​ដំណឹ​ង​ភ្លាម​។ ​ខ្ញុំ​សូម​បញ្ជាក់​ជូន​ម្តង​ហើយ​ម្តង​ទៀតថា​ខ្ញុំ​គ្មាន​គំនិតអាក្រក់​ណា​មួយ​ចង់​ឲ្យ​លោកជំទាវ​មីង​អាប់ឱន​កិត្តិយស​ទេ​។ ខ្ញុំ​បាន​ទទួល​ការ​អភ័យ​ពី​សំណាក់​លោកជំទាវ​កាល​ណោះ​ គឺជា​គុណបុណ្យ​ណាស់​ទៅ​ហើ​យ​ដូច្នេះ​គ្មាន​ប្រយោជន៍​អី​ដែល​ខ្ញុំ​ត្រូវ​មក​ធ្វើ​អាក្រក់​លើ​លោក​ជំទាវ​នោះ​ទេ​ ខ្ញុំ​ក៏​ស្រលាញ់​គោរព​លោក​ជំ​ទាវ​រហូតមក​ដែរ ខ្ញុំ​គ្មាន​ថ្ងៃ​ធ្វើបាបចិត្ត​លោកជំទាវ​ទេ​មានតែ​ការពារ​គ្រាន់តែ​គិត​បន្តិច​ក៏​យល់។

បន្ថែម​ពី​នេះ​អ្នកនាង ម៉េង កែវពេជ្ជតា លើកឡើង​ដែរ​ថា​ ចំណុច​មួយ​ដែល​យើង​គួរ​ឆ្ងល់​គឺ​ខ្ញុំ​និយាយ​ឈ្មោះ​អ្នក​ផ្សេង ​តែ​ពេល​ព័ត៌មាន​យកមក​ផុស​បែរ ជា​ដាក់​រូប​លោក​ជំទាវ​ដែល​ខ្ញុំ​មិនបាន​និយាយ​ដល់​ទៅវិញ​។​ សូម​បងប្អូន​ជួយ​ពិចារណា​ខ្ញុំ​ផង​។ ​សូម​ជម្រាប​ថា​ ការ​ចេញមុខ​បកស្រាយ​របស់​អ្នកនាង ម៉េង កែវពេជ្ជតា នេះ​បាន​ធ្វើឡើង​ភ្លាមៗ​ក្រោយ​មាន ការ​ចុះផ្សាយ​បង្ក​ការ​ភ័ន្តច្រឡំ​ផ្ទុយ​ការពិត​ដោយ​ប្រើ​ចំណងជើង​ភ្ជាប់​ជាមួយ​រូបភាព​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ដូច្នេះ​ថា​អ្នក​ដែល​ប្តឹង​អ្នកនាង ម៉េង កែវពេជ្ជតា ទាំង​ប៉ុន្មាន​ដក​ពាក្យបណ្តឹង​គ្មាន​សល់​ដោយសារតែ​…..។

ដោយសារ​តែ​មាន​ព័ត៌មាន​បែប​នេះ​ហើយ ​ទើប​ធ្វើ​ឲ្យ​លោកជំទាវ ហ៊ុន ស៊ី​ណាត ប្រតិកម្ម​ជាថ្មី​សំដៅលើ​អ្នកនាង ម៉េង កែវពេជ្ជតា​។ ​ប៉ុន្តែ​ជា​ការ​បកស្រាយ​និង​សុំទោស​អ្នកនាង ម៉េង កែវពេជ្ជតា បាន​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​ថា ​ខ្លួន​គ្មាន​ចេតនា​និយាយ​ធ្វើ​ឲ្យ​ប៉ះពាល់ដ​ល់​កិត្តិយស​លោកជំទាវ​ឡើយ៕

ដោយ ៖ ចាន់​រ៉ា

សូមចុចអាន ៖ ​ប្រើពេល​ត្រឹម​៤​ឆ្នាំ ! រ៉េត ស៊ូ​ហ្សា​ណា សម្រេច​ក្តី​ស្រ​មៃ​ធំៗ​ជូន​អ្នកមានគុណ​ដោយ​មិនដឹង​ខ្លួន

សូមចុចអាន ៖Park Bom ស្រកអស់ ១១គីឡូ ចេញរាងស្អាតអស់ទាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម