Connect with us

ជីវិតកម្សាន្ដ

មានការរិះគន់ ក្រោយ G-Devith រ៉េបបទប្រើពាក្យពេចន៍មិនសមរម្យក្នុងពិធីថ្នាក់ជាតិ

បានផុស

នៅ

ទន្ទឹមគ្នា​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន និង​មិត្តៗ​យុវវ័យ តារា​ចម្រៀង​រ៉េប លោក ងួន ចាន់ដេ វីដ ហៅ G-Devith ក៏​រង​នូវ​មតិ​រិះគន់​មិន​ពេញចិត្ត​ពី​សំណាក់​ទស្សនិកជន​មួយ​ចំនួន​ទៀត ទៅ​លើ​បទចម្រៀង​ច្រៀង​រ៉េប​ដោយ​ប្រើ​ពាក្យពេចន៍​អសុរោះ មិន​សមរម្យ ក្នុង​ពិធី​ថ្នាក់​ជាតិ កាលពី​ថ្មីៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មតិ​រិះគន់​នេះ​កើតឡើង​បន្ទាប់ពី​តារា​ចម្រៀង​វ័យ​ក្មេង​លោក G-Devith បាន​ជ្រើសរើស​យក​បទ​ចម្រៀង​រ៉េប​មួយ មាន​លក្ខណៈ​ប្រើប្រាស់​ពាក្យពេចន៍​មិន​សមរម្យ ច្រៀង​ក្នុង​ឱកាស​ពិធី​បើក​ជា​ផ្លូវការ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី ៣ និង​កីឡា​ជន​ពិការ​ជាតិ​លើក​ទី ១ ដែល​រៀបចំឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​ព្រលប់​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ។

ជាក់ស្ដែង​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ឈ្មោះ Long Sokiry បាន​បញ្ចេញ​មតិ​រិះគន់​ដូច្នេះ​ថា ហើយ​យក​បទ​អ៊ីចឹង​ទៅ​ច្រៀង?? បែងចែក​មិន​ដាច់​មួយ​ណា​ជា​សាច់​មួយ​ណា​ជា​អាចម៍ ល្បី​តែ​ម៉ា​បទ​ហ្នឹង​ទេ​មែន? ជីវិត​ដូច ក​.​ជើង​.​ដ មាន​ឡើង​មាន​ចុះ! ហ៊ឹម សិស្ស​ស្រីៗ​ច្រើន​ណាស់​ចូលរួម។ ខ្លះ​ទៀត​ថា ចុម លេង​យក​អាតាណើប នឹង​ទៅ​ច្រៀង​លើកមុខ​មាត់​ជាតិ ហើយ​បទ​ដឹង​ស្អី មិន​ដឹង​ជា​បង្ហាញ​ពី​វប្បធម៌​របស់​ខ្មែរ​នៅ​ចំណុច​ណា ច្រៀង​ដូច​ក្មេង​បែក​កាវ ,ថ្នាក់​ជាតិ​ម៉េច​យក​បទ​ចឹង​ទៅ​ច្រៀង​អត់​យល់, កម្មវិធី​ធំ​ណាស់ តែ​យក​បទ​អី​មក​ច្រៀង ខ្ញុំ​សុំ​មិន​យល់​,ដល់​តែ​យក​គាត់​មក​ច្រៀង​រកតែ​ខ្លឹម នៃ​ការ​បើក​ស្តាត​មិន​ឃើញ។

ចំណែក​តារា​ចម្រៀង​លោក ម៉ៃ សុគន្ធ ក៏បាន​បញ្ចេញ​មតិ​មិន​ពេញចិត្ត​ដែរ​ថា កម្មវិធី​កីឡា​ថ្នាក់​ជាតិ​ទាំងមូល ហើយ​យក​អ្នកចម្រៀង​ទៅ​ច្រៀង​មក​ស្រែក​ធុញ​ហ្អា អា​ឡេ​អា​ឡូ ស្អី​គេ អញ​មាន អញ​សេដ្ឋី អញ​មាន​ឡាន ហែង​ក្រ យក​មក Show អញ​…​អញ​មាន​នាឡិកា 15000$ ពេញ​ស្តាត សុំ​មិន​យល់​ទេ​?។

ថ្វីត្បិត​មាន​ការ​រិះគន់​យ៉ាង​ណា​ក្ដី គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​បែប​ណា​ពី​តារា​រ៉េប G-Devith នៅ​ឡើយ​ទេ។

បើ​ចាប់​អារម្មណ៍​ទៅ​មើល​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក G-Devith បាន​បញ្ចេញ​សំណេរ​ភ្ជាប់​រូបភាព​ថា អ្នកគាំទ្រ​ខ្ញុំ​គាត់​បាន​ទទួល​ភាព​កក់ក្ដៅ​ស្និទ្ធស្នាល​មួយ​យ៉ាង​ប្រាកដ​ជាក់​អំពី​ខ្ញុំ ពួកគាត់​មិនដែល​ប្រើប្រាស់​ខ្ញុំ​ធ្វើ​ដើម្បី​ប្រយោជន៍ មិន​ដែល​បោះបង់​ខ្ញុំ មិន​ដែល​មាន​ភាព​អវិជ្ជមាន​ទៅ​ជន​ណា ឬ​អ្នកណា​មុន​នោះ​ឡើយ។

ហេតុផល​មួយ​នេះ វា​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ ដើម្បី​វាយ​សមរភូមិ​ជីវិត​នេះ​បន្ត​បាន​ហើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម