Connect with us

ជីវិតកម្សាន្ដ

អ្នកស្រាវជ្រាវអះអាងថា តារាក្បាច់គុន លី សៀវឡុង ស្លាប់ដោយសារផឹកទឹកច្រើនពេក

បានផុស

នៅ

Bruce Lee ឬ លី សៀវឡុង ដែលទស្សនិកជនកម្ពុជាស្គាល់ច្បាស់ថា ជាតារាក្បាច់គុនចិនដ៏ប៉ិនស្រសប់ និងជាតួសម្ដែងនាំវិស័យក្បាច់គុនបុរាណឲ្យដល់ពិភពលោកបានស្គាល់។ ជា​អកុសល​ តារា​សម្តែង​ដើម​កំណើត​អាស៊ី-អាមេរិករូបនេះ​ បានស្លាប់ក្នុង​អាយុ ៣២ ឆ្នាំ នាឆ្នាំ ១៩៧៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជិត ៥០ ឆ្នាំក្រោយមកអ្នកឯកទេសមួយក្រុមបានស្នើថា ការស្លាប់របស់ Bruce Lee គឺ​បណ្ដាល​មក​ពី តម្រងនោមរបស់គាត់​មិនអាចបញ្ចេញ​ទឹកបានច្រើន។​ ទោះជាយ៉ាងណាក៏ដោយ អ្នកនិពន្ធនៃការសិក្សាថ្មីនេះ ណែនាំពីប្រវត្តិជំងឺរបស់រូបលោកនៃការរងរបួស​តម្រងនោមបណ្ដាលមកពី ការ​ទទួលទាន​គ្រឿងស្រវឹង ការ​ប្រើប្រាស់​កញ្ឆា ការទទួលទានជាតិ សូដ្យូម​ក្នុងឈាមទាប និងការទទួលទានជាតិទឹករ៉ាំរ៉ៃ សុទ្ធតែជាកត្តាហានិភ័យច្រើន ដែលរួមចំណែក​ដល់ការកើតជំងឺ hyponatraemia។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយថា “យើង​សន្មត​ថា Bruce Lee បានស្លាប់​ដោយសារ​ទម្រង់​ជាក់លាក់​មួយនៃ​មុខងារ​ខ្សោយ​តម្រងនោម អសមត្ថភាព​ក្នុងការបញ្ចេញទឹក​គ្រប់គ្រាន់​ ដើម្បីរក្សា​លំនឹង​នៃទឹក នេះអាចនាំឲ្យ hyponatraemia, cerebral edema ស្លាប់ក្នុងរយៈពេលប៉ុន្មានម៉ោង ប្រសិនបើការទទួលទាន​ទឹកច្រើនពេកមិនត្រូវបានផ្គូផ្គងដោយការបញ្ចេញទឹកក្នុងទឹកនោម។ ម៉្យាងវិញទៀត ដោយសារជំងឺ hyponatraemia កើតឡើងញឹកញាប់ ដូចដែលត្រូវបានរកឃើញនៅក្នុងអ្នកជំងឺ​រហូតដល់ ៤០ភាគរយ​នៃអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអាចបណ្តាលឲ្យ​ស្លាប់ ​ដោយសារ​តែការទទួលទានទឹកច្រើនពេក សូម្បីតែចំពោះមនុស្សវ័យក្មេង​ដែលមាន​សុខភាពល្អក៏ដោយ ចាំបាច់ត្រូវមានការផ្សព្វផ្សាយឲ្យ​កាន់តែទូលំទូលាយនូវគំនិតដែលថា ការទទួលទានទឹកច្រើនពេក អាចសម្លាប់មនុស្សបាន”។​ យ៉ាងណាមិញ ការ​រកឃើញនេះដែរ ក្រុមអ្នកស្រាវជ្រាវនឹង​ត្រូវបោះពុម្ភផ្សាយនៅក្នុងខែធ្នូ ឆ្នាំ ២០២២ នាពេលខាងមុខដោយទស្សនាវដ្តី​គ្លីនិក​តម្រងនោម។

សូមជម្រាបថា នៅឆ្នាំ ១៩៧៣ តារាក្បាច់គុណ លី សៀវឡុង បានដួលនៅស្ទូឌីយោភាពយន្តក្នុងទីក្រុងហុងកុង ខណៈពេលកំពុងធ្វើការលើខ្សែភាពយន្ត “Enter the Dragon”។ លោក Lee បានជួបប្រទះនឹងការប្រកាច់ និងឈឺក្បាលមុនពេលដួល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ដែលគាត់បានជួបប្រទះការឈឺក្បាល និងហើមខួរក្បាល ហើយត្រូវបានព្យាបាល។ ប៉ុន្មានខែក្រោយមក គាត់បានឈឺក្បាលម្ដងទៀតពេលស្ថិតនៅក្នុងផ្ទះមិត្តរួមការងារ ហើយក្រោយមកក៏សន្លប់ បន្ទាប់ពីបានលេបថ្នាំបំបាត់ការឈឺចាប់ Equagesic។ គាត់ត្រូវបានគេប្រកាសថា ស្លាប់បន្ទាប់ពីត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Queen Elizabeth ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជីវប្រវត្តិដ៏កម្សត់ នៃជីវិតកូនប្រុស តារាក្បាច់គុន លី សៀវឡុង ស្លាប់ក្រោមអាថ៌កំបាំង ស្រដៀងនឹងឪពុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម