ជីវិតកម្សាន្ដ
តារាកំប្លែង ណាំវ៉ា ត្រូវចោរគាស់ផ្ទះយកសម្ភារៈ និងថវិកាមួយចំនួន ពេលទៅច្រៀងតាមខេត្ត
តារាកំប្លែងសាច់សខ្ចីសម្ដីចាក់ទឹកមិនលិច កញ្ញា ណាំវ៉ា ដែលប្រិយមិត្តអ្នកតាមដានតែងតែទទួលបានសំណើចសើចក្អាកក្អាយមិនចេះជិនណាយនោះ ពេលនេះជួបរឿងរ៉ាវដ៏ហួសចិត្ត ត្រូវក្រុមចោរលួចគាស់ផ្ទះចំនួន ២ លើក យកអស់សម្ភារៈ និងថវិកាមួយចំនួន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងដូច្នេះថា អតីតតារាកំប្លែងរបស់ស្ថានីយទូរទស្សន៍ CTN កញ្ញា សន ស្រីលីន ហៅ ណាំវ៉ា ត្រូវបានក្រុមចោរចូលគាស់ផ្ទះពីរលើក បណ្ដាលឲ្យបាត់បង់សម្ភារៈ និងថវិកាមួយចំនួន ដែលករណីនេះកើតឡើងក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២។

តារាកំប្លែង ណាំវ៉ា បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា បើគិតមកដល់ពេលនេះ ផ្ទះដែលខ្លួនជួលស្នាក់នៅនោះ ត្រូវបានក្រុមចោរគាស់ចំនួន ២ ដងមកហើយ ដោយកាលពីលើកទី ១ យកអស់លុយចំនួន ១៧០០ ដុល្លារ។ ចំណែកលើកទី ២ ទើបកើតឡើងយប់មិញនេះ យកអស់គ្រឿងអលង្ការដូចជា ខ្សែក ចិញ្ចៀន និងនាឡិកាជាដើម។ ម្យ៉ាងអ្វីដែលធ្វើឲ្យតារារូបនេះកាន់តែហួសចិត្តទៀតនោះ គឺម្ចាស់ផ្ទះជួលហាក់គ្មានទំនួលខុសត្រូវ ហើយថែមទាំងប្រើពាក្យសម្ដីមិនល្អពេលនាងទៅប្រាប់អំពីបញ្ហាចោរគាស់ផ្ទះនេះ។

កញ្ញា ណាំវ៉ា បានបញ្ជាក់បន្ថែមទៀតថា នៅមុនពេលថ្ងៃកើតហេតុ ខ្លួនបានចេញទៅខេត្តចំនួន ២ ថ្ងៃ ដើម្បីច្រៀង និងសម្ដែងក្នុងកម្មវិធីប្រគំតន្ត្រី ប៉ុន្តែមិននឹកស្មានពេលមកដល់ផ្ទះវិញ ក៏ឃើញសោទ្វា ត្រូវបានវាយបំបែក ចំណែកទ្វាខាងមុខ ក៏ត្រូវបើកចំហ។ រីឯអីវ៉ាន់ក្នុងផ្ទះ ក៏ត្រូវរាយប៉ាយជជុះពេញនឹងផងដែរ។ ចំពោះសម្ភារៈបាត់បង់នោះ មានតម្លៃខ្ទង់រាប់ពាន់ដុល្លារ ខណៈនាឡិកាដែលបាត់នោះ តម្លៃជាង ១០០ ដុល្លារ៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច