Connect with us

ជីវិតកម្សាន្ដ

រថយន្តស៊េរីទំនើបរបស់ Jungkook ដាក់ដេញថ្លៃក្នុងតម្លៃកប់ក្ដោង

បានផុស

នៅ

រថយន្តម៉ាក់ Mercedes-AMG G63 ដែលត្រូវបានគេស្គាល់ថាធ្លាប់ជាកម្មសិទ្ធិរបស់ Jungkook សមាជិកក្រុម BTS ត្រូវបានគេដាក់បង្ហាញនៅលើទីផ្សារដេញថ្លៃ ហើយបានកើនឡើងដល់តម្លៃ ៤២០ លានវ៉ុន (ប្រហែល ៣១០,០០០ ដុល្លារអាមេរិក)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងគេហទំព័រ BLACKLOT ដែលជាទីផ្សារបើកការដេញថ្លៃបានបញ្ឈប់ការដេញថ្លៃរថយន្ត Merce des-AMG G63 ដែលជាកម្មសិទ្ធិរបស់ Jungkook សមាជិកក្រុម BTS ដែលបានចាប់ផ្តើមពីតម្លៃ ១៥០ លានវ៉ុន (ប្រហែល ១១១,០០០ ដុល្លារអាមេរិច) ឡើងកើនទៅដល់តម្លៃ ៤២០ លានវ៉ុន (ប្រហែល ៣១០,០០០ ដុល្លារអាមេរិក)។​ ចំនួននៃការដេញថ្លៃស្ទើរតែកើនឡើងបីដងពីតម្លៃផ្តើម ប៉ុន្តែត្រូវបានផ្អាកមុនកាលកំណត់។

ទាក់ទងនឹងការលុបចោលនេះ ខាងក្រុមហ៊ុនបានពន្យល់ថា ”ការសម្រេចនេះធ្វើឡើងដោយព្រួយបារម្ភថា ជនមិនស្គាល់អត្តសញ្ញាណមកពីបរទេសបានចូលរួមដេញថ្លៃ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលធ្ងន់ធ្ងរចំពោះការដេញថ្លៃ”។ ជាពិសេសនៅដែលតម្លៃដេញថ្លៃបានកើនឡើងដល់ ៤២០ លានវ៉ុន (ប្រហែល ៣១០,០០០ ដុល្លារអាមេរិក) ដោយមិនរាប់បញ្ចូលពន្ធលើការចុះបញ្ជីរថយន្ត។

យ៉ាងណាមិញ Jungkook បានទិញរថយន្ត Benz G-Class AMG G63 Edition នៅក្នុងខែ កញ្ញា ឆ្នាំ ២០១៩ ក្រោមឈ្មោះរបស់លោកផ្ទាល់ ដោយសារមានគ្រោះថ្នាក់ជាមួយនឹងតាក់ស៊ីពេលកំពុងបើកបររថយន្ត ទើមរថយន្តនេះត្រូវបានប្រគល់ឱ្យទៅឈ្មួញឡាននៅខែ មីនា ឆ្នាំនេះ បន្ទាប់ពី Jungkook បានកាន់កាប់វាអស់រយៈពេលជាង ២ ឆ្នាំ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖កុមារី Ella Gross ដែលមានមុខស្រដៀង Jennie ពេលនេះធំពេញវ័យហើយ

ចុចអាន៖ខ្សែភាពយន្តរបស់តារាសម្តែង Park Eun Bin ឈ្នះពានរង្វាន់ International Emmy Award 2022

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម