ជីវិតកម្សាន្ដ
អ្នកគាំទ្រភ្ញាក់ផ្អើលពេលឃើញតារាសម្តែង ប៊ឺរី រត់ទៅសាងផ្នួស
ថ្មីៗនេះតារាសម្តែងរូបសង្ហាលោក ប៊ឺរី បានធ្វើឲ្យអ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីឃើញតារាប្រុសរូបនេះបានបង្ហោះរូបភាពមួយសន្លឹកក្នុងសភាពគ្រងស្បង់ចីវរជាព្រះសង្ឃ។

កត់សម្គាល់តាមរយ:រូបភាពមួយសន្លឹកនេះ តារាសម្តែងលោក ប៊ឺរី បានពន្លយប្រយោគមួយឃ្លារបង្កជាការចាប់អារម្មណ៍កាន់ខ្លាំងដល់អ្នកគាំទ្រគ្រប់គ្នា ដោយលោកលើកឡើងថា លោកបានចូលសាងផ្នួសមានរយ:ពេល១វស្សា។ សំណេរបញ្ជាក់ដូច្នេះថា «ជូនបុណ្យកុសលដល់ញាតិញ៉ោមទាំងអស់គ្នា អាត្មាបួសចំនួន១វស្សានៅវត្តជ្រោយអំពិល»។

ជុំវិញការបង្ហោះនូវរូបភាពភ្ជាប់ខ្លឹមសារខាងលើពីសំណាក់តារាប្រុសលោក ប៊ឺរី នេះដែរ ក៏មានទស្សនិកជនមួយចំនួនបានសួរនាំពាក់ព័ន្ធការសាងផ្នួសនេះដែរ ខណ:មានខ្លះទៀតយល់ថានេះប្រហែលជាមិនការពិតទេអាចជាការសម្តែង។ ក្នុងនោះលោក ស៊ុក សុភា បានលើកឡើងដោយសំណេរខ្លីថា បោកនណាមិនបោកមកបោកបងទាល់យូរបានជឿ។

ជាការពិតលោក ប៊ឺរី គឺជាតារាសម្ដែងប្រុសដែលមានរូបរាងសង្ហា និងមានប្រជាប្រិយភាពគួរសមក្នុងវិស័យសិល្បៈបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះសម្រាប់ទីផ្សាសម្តែងរបស់លោកសព្វថ្ងៃនៅតែរក្សាបានការគាំទ្រពីបណ្តាផលិតករ និងស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយចំនួនតាមរយ:ខ្សែភាពយន្តខ្មែរមួយចំនួន៕
អត្ថបទ៖ ចាន់រ៉ា


-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល