ជីវិតកម្សាន្ដ
ស្ងាត់ៗ នាយក្រូច ឡើងគេហដ្ឋានថ្មីយ៉ាងស្កឹមស្កៃតម្លៃខ្ទង់សែនដុល្លារ
ស្របពេលជោគជ័យលើវិថីសិល្បៈ តារាកំប្លែងនាយក្រូច ព្រឹកមិញ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងភ្ញាក់ផ្អើលគ្រប់គ្នា ខណៈលោកប្រកាសពិធីឡើងគេហដ្ឋានថ្មីតម្លៃរាប់សែនដុល្លារ។
ជាក់ស្ដែងនៅលើទំព័រហ្វេសប៊ុករបស់តារាកំប្លែងនាយក្រូច នាព្រឹកថ្ងៃសិរីសួស្ដីឡើងគេហដ្ឋានថ្មីនេះដែរ បានបង្ហោះសារទាំងអារម្មណ៍រំភើបថា កម្មពិធី សែនក្រុងពាលី និងហែជំនូនកាត់ខ្សែបូលាបជ័យសិរីសួស្ដី សូមឲ្យហេងៗ។ អគុណបងប្អូនអ៊ំពូមីងយាយតាទាំងអស់គ្នា។
នាយក្រូច បន្តថា ដល់ថ្ងៃជួបជុំគ្នាហើយបងប្អូន ថ្ងៃទី ២៤.១១.២០២២ ថ្ងៃឡើងគេហដ្ឋានថ្មីរបស់ខ្ញុំ អរគុណបងប្អូន សុំលាភសុំជ័យ ហេងមហាហេង។
ជាមួយគ្នានេះដែរ គេឃើញមានមហាជន និងអ្នកគាំទ្រជាច្រើន បានសម្ដែងការចូលរួមអបអរនាឱកាសថ្ងៃជោគជ័យសិរីសួស្ដីពិធីឡើងគេហដ្ឋានថ្មីដ៏ស្កឹមស្កៃរបស់តារាកំប្លែងនាយក្រូច ផងដែរ។
បើតាមការបង្ហើប ផ្ទះថ្មីរបស់នាយក្រូច ដែលទើបសង់រួចរាល់នេះ គឺមានតម្លៃរហូតខ្ទង់សែនដុល្លារឯណោះ។
សូមបញ្ជាក់ដែរថា នាយក្រូច គឺជាតារាកំប្លែងស្ថិតក្នុងក្រុមនាយ ពែកមី ដ៏មានប្រជាប្រិយភាពមួយរូប ដែលទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមជ្ឈដ្ឋានមហាជនគ្រប់យុវវ័យ។
បច្ចុប្បន្នទេពកោសល្យកំប្លុកកំប្លែងរបស់នាយក្រូច កាន់តែទទួលបានការគាំទ្រ និងទាញការចាប់អារម្មណ៍ពីមហាជនជាច្រើនទាំងក្នុង និងក្រៅប្រទេស៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ