ជីវិតកម្សាន្ដ
ITZY នឹងសម្ដែងបទថ្មី លើកដំបូងនៅឆាក MAMA 2022
ក្រុមចម្រៀងនារី ITZY បានត្រលប់មកវិញជាមួយនឹងបទចម្រៀងថ្មី ‘Cheshire’ ដោយបង្ហាញវត្តមានរបស់ពូក ក៏ដូចជាសម្តែងបទថ្មីនេះជាលើកដំបូងនៅលើឆាកកម្មវិធី MAMA 2022 នាពេលខាងមុខនេះ។

កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា CJ ENM បានធ្វើសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ITZY នឹង សម្តែងជាពិសេសនៅឯ MAMA Awards ដែលនឹងប្រារព្ធឡើងនៅ Kyocera Dome ក្នុងទីក្រុង Osaka ប្រទេសជប៉ុននៅថ្ងៃទី ២៩ និង ៣០ ខែវិច្ឆិកា។

ជាពិសេស ITZY នឹងសម្តែងបទចម្រៀងថ្មីពីអាល់ប៊ុម “CHESHIRE” ដែលនឹងចេញនៅថ្ងៃទី ៣០ ដោយពួកគេនឹងបង្ហាញខ្លួននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA AWARDS 2022 នៅថ្ងៃទី ២៩ ខែវិច្ឆិកានេះដើម្បីជាសម្តែងបទ “Cheshire” ជាលើកដំបូង ដែលនឹងធ្វើឱ្យបរិយាកាសកាន់តែសប្បាយរីករាយ។

យ៉ាងណាមិញ ក្រៅពីក្រុមចម្រៀងITZY នៅមានច្រើននឹងចូលរួមសម្តែងដូចជា Stray Kids,TXT, JO1, Tracer, ENHYPEN, IVE និងការសម្តែងជាច្រើនទៀតនៅថ្ងៃទី ២៩ ដែលជាថ្ងៃទីមួយនៃបើកកម្មវិធីនេះផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Jin សមាជិក BTS នឹងចូលបម្រើកងទ័ពនៅថ្ងៃទី ១៣ ខែក្រោយនេះហើយ
ចុចអាន៖ហ្វេនច្រណែន ក្រោយ Song Hye Kyo ឈានចូលអាយុ ៤១ ឆ្នាំហើយ នៅតែក្មេង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ