ជីវិតកម្សាន្ដ
អតីតស្វាមី សាន់ឆាយ ឈ្លោះគ្នាបែកផ្សែងជាមួយនាង រឿងពូកគេង
ទោះជាលែងលះគ្នាយូរឆ្នាំ និងមានស្វាមីថ្មីក៏ពិតមែន ប៉ុន្តែ សាន់ឆាយ នៅតែជាប់ពាក់ព័ន្ធរឿងអាស្រូវជាមួយអតីតស្វាមីជាហូរហែ រហូតពេលនេះអ្នកទាំងពីរមានរឿងឈ្លោះប្រកែកគ្នាកណ្ដាលទីសាធារណៈ ផ្អើលទស្សនិកជនសារជាថ្មី។

ប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវជម្លោះរវាង តារាស្រីតៃវ៉ាន់ Barbie Hsu (សាន់ឆាយ) និងអតីតស្វាមីជាអ្នកជំនួញចិនលោក Wang Xiaofei កំពុងទាក់ទាញមហាជនជាខ្លាំង ដោយសារ សាន់ឆាយ រៀបការស្វាមីទី២ ជិតមួយឆ្នាំទៅហើយ ស្រាប់តែអតីតស្វាមី បានចេញមុខមកចោទប្រកាន់នាងថាបានកេងប្រវ័ញ្ចកម្លាំងញើសឈាមរបស់លោក។

ជាក់ស្តែង អាជីវកររូបនេះ បានចែករំលែកថា សាន់ឆាយ និងស្វាមីថ្មី ឌីជេ គូ កំពុងស្នាក់នៅផ្ទះដែលខ្លួនបានទិញ និងប្រើប្រាស់គ្រឿងសង្ហារិមដែលជាកម្មសិទ្ធិរបស់លោក លោកថែមទាំងបង្ខំឱ្យរើរបស់របរទាំងអស់ចេញពីផ្ទះ សូម្បីតែពូកគេង ក៏មិនឱ្យទុកដាច់ខាត។


ឆ្លើយតបនឹងការចោទប្រកាន់របស់អតីតស្វាមី និងការទាមទារយ៉ាងទទូច សាន់ឆាយ បានសម្រេចចិត្តប្រគល់ពូក ទៅឱ្យអតីតស្វាមីវិញភ្លាមៗ។ ប៉ុន្តែមហាជនពិតជាភ្ញាក់ផ្អើលមិនធម្មតា គឺនៅពេលលោក Wang Xiaofei ទទួលបានពួកហើយ លោកបែរជាសម្រេចចិត្តកាត់ពូកជាចម្រៀកៗចោលខ្ទេច នៅចំពោះមុខអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ហើយបញ្ជាក់ថា ពូកនោះជារបស់ក្លែងក្លាយ ព្រោះពូកដែលលោកធ្លាប់ទិញវាមានតម្លៃដល់ទៅ ២៨ម៉ឺនដុល្លារ ប៉ុន្តែរបស់ដែលអតីតភរិយាផ្ញើឱ្យលោកមានតម្លៃត្រឹមតែ ៣,២០០ដុល្លារប៉ុណ្ណោះ។


ចំពោះរឿងនេះ សាន់ឆាយ នៅមិនទាន់ចេញមុខបកស្រាយនៅឡើយទេ ខណៈអតីតស្វាមី និងអតីតម្ដាយក្មេកបន្តហែកហួរនាងច្រើនឡើងៗ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ វិលចូលសិល្បៈវិញ សាន់ ឆាយ នៅតែរក្សាតំណែងជារាជិនីសម្រស់របស់តៃវ៉ាន់
ចុចអាន៖ និស្សិតចិនម្នាក់ ទទួលការចាប់អារម្មណ៍ខ្លាំង ដោយសារមានមុខមាត់ស្រដៀង Jisoo សឹងបេះបិទ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ