Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ បំផុសយុវជនខ្មែរបរិច្ចាគម្នាក់ ១ ដុល្លារ ដើម្បីមហោស្រពល្ខោនយុវជនកម្ពុជា-អាស៊ី

បានផុស

នៅ

ដើម្បី​ជា​ការ​ចូលរួម​លើកស្ទួយ និង​គាំទ្រ​នូវ​សម្បត្តិ​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ តារា​សម្ដែង និង​ជា​គ្រូ​គុន​ល្បុក្កតោ​ល្បីឈ្មោះ​កញ្ញា ពេជ្រ ចរណៃ បាន​ចេញមុខ​អំពាវនាវ​ដល់​មហាជន ក៏ដូចជា​យុវជន​ខ្មែរ ឲ្យ​ចូលរួម​បរិច្ចាគ​ថវិកា​ម្នាក់ ១ ដុល្លារ សម្រាប់​មហោស្រព​ល្ខោន​យុវជន​កម្ពុជា​-​អាស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​មហាជន​ពិតជា​ស្គាល់​ច្បាស់​ហើយ តារា​សម្ដែង​កញ្ញា ពេជ្រ ចរណៃ ដែល​កន្លងមក​តែងតែ​បង្ហាញ​វត្តមាន​ក្នុង​តួអង្គ​វាយ​ទាត់​ធាត់​តាមរយៈ​ខ្សែភាពយន្ត​ខ្មែរ​ស្ទើរ​គ្រប់​រឿង។

កញ្ញា ពេជ្រ ចរណៃ ក៏​ត្រូវ​បាន​ទស្សនិកជន និង​អ្នកគាំទ្រ​កត់​សម្គាល់​ថា នាង​តែង​បង្ហាញខ្លួន​ជាមួយ​នឹង​កិច្ច​ការងារ​ជួយ​សង្គម​ជាច្រើន​ផង​ដែរ ដោយ​កាលនោះ ចរណៃ បាន​រំលេច​ខ្លួន​ចុះ​ជួយ​ប្រជាពលរដ្ឋ​ជួប​ការ​ខ្វះខាត កុមារ​កំព្រា ចាស់ជរា​ជាដើម។ ទង្វើ​នេះ​ទទួល​បាន​ការ​សរសើរ និង​លើក​ទឹកចិត្ត​ច្រើន។

ជាមួយ​គ្នា​នេះ តារា​សម្ដែង​កញ្ញា ពេជ្រ ចរណៃ ក៏​ចេញ​មក​បំផុស និង​ប្រកូកប្រកាស​ដោយ​អំពាវនាវ​ដល់​អ្នកគាំទ្រ ព្រមទាំង​មហាជន​ខ្មែរ​ចូលរួម​បរិច្ចាគ​ថវិកា​ម្នាក់ ១ ដុល្លារ ដើម្បី​មហោស្រព​ល្ខោន​យុវជន​កម្ពុជា-អាស៊ី ដែល​នឹង​ចាប់ផ្ដើម​ប្រព្រឹត្ត​ទៅ​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ ២០២២ នេះ។ កញ្ញា ពេជ្រ ចរណៃ បាន​លើក​ឡើង​ថា សូម​ពុក​ម៉ែ​បងប្អូន​ជួយ​បរិច្ចាគ ១ ដុល្លារ​ម្នាក់ ដើម្បី​មហោស្រព​ល្ខោន​យុវជន​កម្ពុជា​-​អាស៊ី។

តារា​ស្រី ពេជ្រ ចរណៃ បាន​បន្ថែម​ថា កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ស្វាគមន៍​យុវជន​មកពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ទាំង ១៣ ប្រទេស ហើយ​នាង​ខ្ញុំ នឹង​ចូលរួម​ជា​យុវជន​ស្ម័គ្រចិត្ត​ក្នុង​ការ​សម្ដែង​បង្ហាញ​ក្បាច់គុន​ល្បុក្កតោ​នៅ​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា​នេះ នៅ​ខេត្ត​សៀមរាប បងប្អូន​ទាំងអស់​គ្នា​ក៏​អាច​ចូលរួម​ទស្សនា​បាន​ដែរ ដោយ​សេរី។

សូម​បញ្ជាក់​ដែរ​ថា តារា​សម្ដែង និង​ជា​គ្រូបង្ហាត់​គុន​ល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ បច្ចុប្បន្ន​ក្រៅ​តែ​ពី​ការ​លេច​មុខ​នៅ​លើ​វិស័យ​ភាពយន្ត​(ខ្មែរ) នាង​ក៏​ជា​តារា​ស្រី​មួយ​រូប​ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​គុន​ល្បុក្កតោ និង​ល្ខោនខោល​ផង​ដែរ។

សកម្មភាព​នេះ តារា​ស្រី ពេជ្រ ចរណៃ កន្លងមក តែង​ទទួល​បាន​ការ​សរសើរ លើកទឹកចិត្ត និង​គាំទ្រ​ច្រើន​ពី​មជ្ឈដ្ឋាន​មហាជន​ដែល​ស្នេហា​លើ​វិស័យ​ភាពយន្ត និង​ក្បាច់គុន​បុរាណ​ខ្មែរ​(ល្បុក្កតោ​) ដោយសារ​ហេតុផល​នេះ​ហើយ​ទើប​ថ្មីៗ​នេះ កញ្ញា បាន​សម្ដែង​មោទនភាព​ចំ​ការ​គាំទ្រ​យ៉ាង​ផុស ផុល​ពី​មហាជន​ទូទៅ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ២ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៩ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម