Connect with us

ជីវិតកម្សាន្ដ

អបអរ!ខួប ១៧ ឆ្នាំ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ

បានផុស

នៅ

កូន​ខ្មែរ​គ្រប់រូប​បាន​ចងចាំ​មិន​ភ្លេច និង​ចូលរួម​អបអរសាទរ​ខួប ១៧ ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ល្ខោនស្រមោល​ស្បែក​ធំ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ (២៥ វិច្ឆិកា ២០០៥-២៥ វិច្ឆិកា ២០២២)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិត​ណាស់​បើ​គិត​មក​ត្រឹម​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ឆ្នាំ ២០២២ នេះ គឺជា​ខួប​លើក​ទី ១៧ ឆ្នាំ​ហើយ ដែល​ល្ខោន​ស្រមោល​ស្បែក​ធំ​របស់​កម្ពុជា​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​កាលពី​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ឆ្នាំ ២០០៥ កន្លងទៅ។

សិល្បៈ​ល្ខោន​ស្បែក​ធំ គឺ​មាន​ប្រវត្តិ និង​អាយុកាល​ជា​យូរលង់​ណាស់​មក​ហើយ​លើទឹក​ដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​សកលលោក​ទទួល​ស្គាល់ និង​ឲ្យ​តម្លៃ​ថា​ជា​សម្បត្តិ​មនុស្សជាតិ​ដ៏​អស្ចារ្យ និង​បាន​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ខាង​បេតិកភណ្ឌ​បញ្ចេញ​សំឡេង និង​អរូបី​របស់​មនុស្សជាតិ ក្នុង​ឆ្នាំ ២០០៥ របស់​អង្គការ​យូណេស្កូ​ទៀត​ផង ដែល​នេះ​ជា​មោទនភាព​ជាតិ​មួយ​ដ៏​ត្រចះត្រចង់​មិន​អាច​កាត់ថ្លៃ​បាន។

ល្ខោន​ស្បែក​ធំ អាច​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ម្យ៉ាង​ទៀត​ថា «ណាំងស្បែក​ធំ» ហើយ​វា​ជា​សិល្បៈ​ស្រមោល​មួយ​បែប ដែល​ប្រើប្រាស់​ផ្ទាំង​រូប​ឆ្លាក់​ពី​ស្បែក​មក​សម្ដែង​ជា​ឈុត​ឆាក​សាច់រឿង ហើយ​រូប​ឆ្លាក់​ពី​ស្បែក​ទាំងនោះ ត្រូវ​គេ​ដាប់ និង​ឆ្លាក់​ជា​រូប​អាទិទេព ដែល​ភាគច្រើន​ជា​រឿង​បែប​ព្រហ្មណ៍​សាសនា។

ល្ខោន​ស្បែក​ធំ ឬ​ល្ខោន​ស្រមោល​ស្បែក​ធំ គឺជា​ល្ខោន​មាន​វ័យ​ចំណាស់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អាច​ជា​សំណល់​ពី​សម័យ​បុរាណ​ហាក់​បីដូច​នៅ​តាម​សិលាចារឹក​តាម​ប្រាសាទ។ ល្ខោន​ស្រមោល​ស្បែក​ធំ មាន​ដើមកំណើត​ប្រហែល​កើតឡើង​មុន​សម័យ​អង្គរ ដោយសារ​យោង​តាម​សិលាចារឹក​លេខ K.១៥៥ នៅ​គោក​រកា ក្នុង​សតវត្ស​ទី ៩៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម