ជីវិតកម្សាន្ដ
Janie បង្ហាញរូបរាងថ្មី អ្នកគាំទ្រលាន់មាត់ថាកាន់តែស្គមជាងមុន
កាលពីពេលថ្មីៗនេះ Janie បានបង្ហោះឃ្លិបវីដេអូខ្លីមួយ ពេលនៅក្នុងបន្ទប់ដាក់សំលៀកបំពាក់និងហាត់ប្រាណ ដោយបង្ហាញពីរូបរាងថ្មីស្រឡាង កាន់តែស្គមជាងមុនឆ្ងាយ។

នៅក្នុងវីដេអូឃ្លិបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្រុកចូលមកបញ្ចេញមតិភ្លូកទឹកភ្លូកដី ខណៈហ្វេនខ្លះនិយាយថា មិនដឹងថាត្រូវផ្តោតលើកន្លែងណាមុនគេទេ។ ហេតុអ្វីបានជាមុខមាត់ដូចកូនក្មេងបែបនេះ? រាងចង្កេះដែលល្អឥតខ្ចោះ មើលទៅកាន់តែស្ដើងខ្លាំងជាងមុនឆ្ងាយ ឬអាចនិយាយបានថាឆ្អឹងជំនីរសុទ្ធតែម្ដង។

ទោះយ៉ាងណា នៅតែមានមហាជនជាច្រើនបានបង្ហាញក្ដីស្រលាញ់នឹងរូបរាងថ្មីរបស់ Janie និងកោតសរសើរនាងថាពូកែអត់ទ្រាំ និងមានក្ដីអំណត់ក្នុងការហាត់ប្រាណ ទាំងរបបអាហារហូបចុក និងការតាំងចិត្តកន្លងមក។

សូមជម្រាបដែរថា Janie Tienphosuwan បើទោះបីជានាងមានស្វាមីនិងកូនក្ដី តែមិនដែលធ្វេសប្រហែសក្នុងការថែរក្សាខ្លួននោះទេ។ ផ្ទុយទៅវិញ តារាសម្ដែងរូបនេះតែងតែយកពេលវេលាមកថែរក្សារូបរាង និងស្បែកឲ្យកាន់តែក្មេង។ជាងនេះទៅទៀតនាងក៏ធ្លាប់ផ្ដល់បទសម្ភាសន៍ថា ទម្រាំបានរូបរាងបែបនេះគឺមិនងាយនោះទេ នាងត្រូវឆ្លងកាត់ការលំបាក និងការតាំងចិត្តខ្លាំងណាស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ