ជីវិតកម្សាន្ដ
ទើបគ្រងមកុដមិនបានប៉ុន្មាន បវរកញ្ញាហុងកុង ត្រូវគេទម្លាយវីដេអូសិច
បវរកញ្ញាហុងកុង នាង Denice Lam ដែលទើបគ្រងមកុដ Miss Hong Kong មិនទាន់បានប៉ុន្មានខែផងនោះ ត្រូវជួបរឿងអាស្រូវជាហូរហែ រហូតពេលនេះនាងត្រូវគេទម្លាយវីដេអូសិច ធ្វើឱ្យកេរ្តិ៍ឈ្មោះចាប់ផ្ដើមរង្គោះរង្គើ នៅលើឆាកសម្រស់ជាតិ និងអន្តរជាតិ។

រាជិនីសម្រស់ វ័យ ២៧ឆ្នាំ កំពុងជាប់គាំងនៅក្នុងភាពចម្រូងចម្រាសទាក់ទងនឹងវីដេអូសិច ដែលត្រូវប្រព័ន្ធផ្សព្វផ្សាយបន្តចែករំលែកយ៉ាងផុសផុលពេញបណ្ដាញសង្គម ប៉ុន្តែសាមីខ្លួនបានបដិសេធថា ឃ្លីបអាសអាភាសនោះគឺជាស្នាដៃកាត់តប៉ុណ្ណោះ។


បវរកញ្ញា Denice បានលើកឡើងប្រឆាំងនឹងឃ្លីបដែលបែកធ្លាយ នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយ ដោយនាងបានបញ្ជាក់ថា មនុស្សស្រីនៅក្នុងវីដេអូសិច មិនមែនជានាងនោះទេ ហើយដើម្បីការពារមុខមាត់របស់បវរកញ្ញារូបនេះ ខាងទូរទស្សន៍ TVB បានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិស ដើម្បីធ្វើការស៊ើបអង្កេត។

បើយោងតាមប្រភពព័ត៌មាពី HK01 បានឱ្យដឹងបន្ថែមថា ក្រៅពីវីដេអូសិច ជនអនាមិកដែលបានទម្លាយឃ្លីប ក៏បានផ្ញើរូបថតបវរកញ្ញា Denice ពីរសន្លឹកផងដែរ ដើម្បីបញ្ជាក់ថាឃ្លីបរបស់គេគឺជាឃ្លីបដែលមិនបានកាត់ត។ រូបថតទាំងនោះបានបង្ហាញពីមុខមាត់របស់ស្ត្រីនៅក្នុងវីដេអូ និងរូបថតមួយទៀតបង្ហាញពីស្ត្រីពាក់អាវទ្រនាប់កំពុងនៅជាមួយបុរស។

បន្ទាប់ពីទទួលបានរូបថត HK01 បានរាយការណ៍ថា រូបថតស្ត្រីដែលបានផ្តល់ឱ្យដោយជនអនាមិកនោះ ពិតជាមានមុខមាត់ដូចបវរកញ្ញា Denice បេះបិទ ប៉ុន្តែពួកគេសង្ស័យថា ជារូបកាត់តចេញពីខ្សែភាពយន្ត AV របស់ជប៉ុន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ធ្លាយរូបថតស្រាតននលគករបស់ Selena Gomez ចេញពី iCloud (មានវីដេអូ)

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម