ជីវិតកម្សាន្ដ
សកម្មភាពប្លែកៗរបស់អ្នកគាំទ្រកូរ៉េនៅ World Cup ធ្វើឱ្យពិភពលោកងាកមកចាប់អារម្មណ៍ព្រាត
ក្រុមអ្នកគាំទ្រកូរ៉េបានធ្វើឱ្យក្រុមម្ចាស់ផ្ទះ ក៏ដូចជាទស្សនិកជនទូទាំងពិភពលោកងាកមកចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលពួកគេស្លៀកសម្លៀកបំពាក់ប្រពៃណី ដើម្បីចូលទស្សនាការប្រកួត World Cup 2022។

កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ក្រុមបាល់ទាត់កូរ៉េបានជួបប្រកួតស្មើគ្នាជាមួយ អ៊ុយរូហ្គាយ ប៉ុន្តែទោះបីជាខំប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយ ក៏ក្រុមទាំងពីរបានបញ្ចប់ការប្រកួតដោយលទ្ធផល ០ ទល់នឹង ០។ បន្ថែមពីលើការប្រឹងប្រែងដ៏ស្វិតស្វាញរបស់កីឡាករនៅលើទីលាន ក្រុមអ្នកគាំទ្របាល់ទាត់ក៏ត្រូវបានទាក់ទាញដោយរូបភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនសន្លឹកផងដែរ។

តួយ៉ាង នៅពេលដែលអ្នកគាំទ្រកូរ៉េមកទស្សនា World Cup 2022 ដើម្បីលើកទឹកចិត្តកីឡាករជាតិខ្លួន នៅក្នុងការប្រកួតដំបូង ពួកគេស្លៀកពាក់ហាក់កំប្លែងបន្តិចជាមួយឈុតប្រពៃណី ប៉ុន្តែវាបានបង្ហាញដល់ពិភពលោកនូវវប្បធម៌ដ៏ផូរផង់របស់ពួកគេ ហើយបានទាក់ទាញមនុស្សម្នារាប់លាននាក់ឱ្យកាន់តែស្គាល់ពីកូរ៉េខាងត្បូង។

កន្លងមកគេបានដឹងថា សម្លៀកបំពាក់ប្រពៃណីនៃទឹកដីនៃគីមឈី ធ្លាប់តែឃើញភាគច្រើននៅក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្រ ប៉ុន្តែពេលនេះគ្រប់គ្នាអាចឃើញជនជាតិដើមស្លៀកពាក់ដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2022។ សកម្មភាពនេះមិនត្រឹមតែបង្កើតទស្សនីយភាពថ្មីប្លែកប៉ុណ្ណោះទេ វាបានលើកស្ទួយផងដែរពីប្រពៃណីវប្បធម៌របស់ប្រទេសកូរ៉េខាងត្បូង៕







ចុះប្រិយមិត្តវិញយល់យ៉ាងណាចំពោះរូបភាពគួរឱ្យចាប់អារម្មណ៍ទាំងនេះ?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទង្វើរបស់កីឡាករជប៉ុននៅ World Cup កំពុងផ្ទុះការសរសើរពេញពិភពលោក

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច