Connect with us

ជីវិតកម្សាន្ដ

CL ទទួលបានការស្វាគមន៍ការមកដល់យ៉ាងកក់ក្ដៅពីហ្វេនជាច្រើន ពិសេសអាយដល Top5 អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រទេសកម្ពុជា កាលពីយប់មិញនេះ!

បានផុស

នៅ

កំពូល​តារា​ចម្រៀង​អន្តរជាតិ​KPOP កញ្ញា Chaelin ដែល​ត្រូវបាន​គេ​ស្គាល់​ជា CL បាន​មកដល់​ព្រលានយន្តហោះ​ប្រទេស​កម្ពុជា ដោយ​សុវត្ថិភាព អម​ជាមួយ​នឹង​ការ​ស្វាគមន៍​ដ៏​កក់ក្ដៅ​របស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និង អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​យប់មិញ។ ឈាន​ជើង​មកដល់​ទឹកដី​កម្ពុជា​ភ្លាម តារាង​ចម្រៀង​ក៏ដូចជា​Rapper សញ្ជាតិ​កូរ៉េ​រូប​នេះ​បាន​ក្លាយ​ជា​ចំណាប់អារម្មណ៍​ដ៏​លេចធ្លោ ជាមួយ​ស្ទាយ​សំលៀកបំពាក់​ដ៏​ស្រស់ស្អាត ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​គ្រប់គ្នា រំភើប​រីករាយ ស្ទើរតែ​ពេញ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែង​ម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា CL ក៏បាន​បង្ហាញ​នូវ​គារវកិច្ច​គោរព​ដល់ អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ សម្រាប់​ឱកាស​ជាថ្មី​មកកាន់​ប្រទេស​កម្ពុជា ក៏ដូចជា​អារម្មណ៍​រំភើប និង​រីករាយ​ជាខ្លាំង ដែល​បាន​ឃើញ​អ្នកគាំទ្រ​ជាច្រើន​នាក់ មក​ឈរ​រង់ចាំ​ទទួល​ស្វាគមន៍ ថែមទាំង​មានការ​ទទួល​ដោយ​ឡាន​សា​រ៉ែ​ន​អម​ដំណើរ​ប្រកបដោយ​ភាព​គគ្រឹកគគ្រេង។

កញ្ញា CL នឹង​វត្តមាន​ជាថ្មី​ម្តងទៀត​ក្នុងប្រទេស​កម្ពុជា ដើម្បី​មក​ចូលរួម​សម្ដែង​ក្នុង​មហា​ព្រឹត្តិការណ៍ ដ៏​អស្ចារ្យ “VATTANAC វ ALL IN FESTIVAL” ដែល​រៀបចំ​ដោយ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ជាមួយ​នឹង វត្តមាន​របស់ កំពូល​តារា​ចម្រៀង​ជួរមុខ​ក្នុងស្រុក​ជា​ច្រើន​រូប​ទៀត​ដូចជា កញ្ញា មាស សុខ​សោភា ពូ ឃ្លាំង លោក នី​កូ កញ្ញា រ៉ា​ប៊ី លោក G-Devith ព្រមទាំង​អាយ​ដល​ទាំង ៤ ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន​គឺ អាយ​ដល លឹម តិច​ម៉េង ស៊ឹម ច័ន្ទ​ពន្លឺ ថុល សុ​ភិ​ទិ និង​នាង ដា​វីន។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ទស្សនិកជន នឹង​ទទួល​បាន​នូវ​បទពិសោធន៍​កាន់តែ​សប្បាយ ជាមួយ​ការ​ប្រគំ​តន្ត្រី EDM ពី DJ ដ៏​ល្បី និង​ស្រស់​ស្អាត DJ AviDa ព្រមទាំង​សកម្មភាព​កម្សាន្ត​ជាច្រើន​ទៀត។

កុំ​ភ្លេច​ណា៎​! ត្រៀមខ្លួន​ហ៊ោ​ឲ្យ​ស្អក​ក​នា​រាត្រី​នេះ នៅ​ជិត​រង្វង់​មូល នាង​មច្ឆា បរិវេណ​OCIC ក្នុង​ក្រុង​ភ្នំពេញ ចាប់ពី​ម៉ោង ១០ ព្រឹក​តទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម