Connect with us

ជីវិតកម្សាន្ដ

គឹម លីហ្សា ចេញមកពន្លះចំៗ អ្នកចូលចិត្តយកប្ដីគេ

បានផុស

នៅ

គេ​កត់​សម្គាល់​ថា តារា​សម្ដែង​អ្នកនាង គឹម លីហ្សា មួយ​រយៈ​ពេលនេះ​គឺ​ពិតជា​កាក់កប​មែន​ទែន​ជាមួយ​ការងារ​រកស៊ី​ផ្ទាល់ខ្លួន​បន្ទាប់ពី​ជោគជ័យ​ក្នុង​មុខ​ជំនួញ​ជាច្រើន ជាពិសេស​ការ​បើកហាង​លក់​ម្ជូរ ក៏​ដូចជា​ផលិតផល​ផ្សេងៗ​ទៀត​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុង​ពេល​កំពុង​ជោគជ័យ​លើ​អាជីព​រកស៊ី​ផ្ទាល់ខ្លួន​នេះ​ដែរ ស្រាប់តែ គឹម លីហ្សា បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​រឿង​មួយ​ដែល​បាន​និង​កំពុង​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្មីៗ ជុំវិញ​រឿងរ៉ាវ​ប្ដី​ក្បត់​ចិត្ត​ប្រពន្ធ​លួចលាក់​មាន​ស្រី​ថ្មី។ ក្នុង​នោះ គឹម លីហ្សា បាន​ចេញ​មក​ពន្លះ​យ៉ាង​ចាស់​ដៃ​លើ​ករណី​មនុស្ស​ស្រី​យក​ប្ដី​គេ​ផង​ដែរ។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព និង​ខ្លឹមសារ​ដែល​ត្រូវ​បាន​គេ​ចែកចាយ​ករណី​ប្ដី​ក្បត់​ប្រពន្ធ​មាន​ស្រី​ថ្មី​នោះ អ្នក​នាង គឹម លីហ្សា បាន​លើក​ឡើង​ដោយ​ក្ដី​ឈឺចាប់​ថា សួរ​បន្តិច​មើល ដឹង​ហើយ ឮ​ហើយ​ថា​គេ​មាន​ប្រពន្ធ ឱប​ប្ដី​គេ​ហ្នឹង​ឆ្ងាញ់​មែន? ហើយ​គេ​យក​រូប​មក​ផុស​ស្អុយ​ផ្អើល​ប្រទេស​អ៊ីចឹង​មាន​អារម្មណ៍​បែប​ណា​ដែរ?។ ខ្ញុំ​សួរ​ដូច​ឆោត អ្នកខ្លះ​វិញ​អត់​បាន​អី​ទេ ឲ្យ​គេ​បុក​លេង free ដល់​ប្រពន្ធ​គេ​ទាន់ ធ្វើ​មុខ​ឡើង​ស្វា​គួរ​ឲ្យ​អាណិត។

តារា​សម្ដែង​អ្នកនាង គឹម លីហ្សា ក៏បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ដែរ​ថា បើ​ប៉ះ​ខ្ញុំ ទៅ​ជាន់​នាង​ឯង​ដល់​ផ្ទះ មុន​ជាន់​ប្តី​, ខ្ញុំ team ប្រពន្ធ​ដើម​ហើយ។

តាមរយៈ​នេះ គឺ​មាន​ការ​បញ្ចេញ​មតិ​គាំទ្រ​អ្នកនាង គឹម លីហ្សា ជាច្រើន ខណៈ​ខ្លះ​លើក​ឡើង​ថា ពិត​ណាស់ ប្រុស​ខ្លះ​ដើម្បី​តែ​តណ្ហា​ខ្លួនឯង សុខចិត្ត​និយាយ​មិនល្អ​ពី​ប្រពន្ធ​ប្រាប់​ស្រី ដើម្បី​ឲ្យ​គេ​ទន់​ចិត្ត​ស្រលាញ់​ខ្លួន តែ​សួរ​ថា បើ​ប្រពន្ធ​មិនល្អ ម៉េច​មិន លែង​ឲ្យ​ដាច់ស្រេច​ទៅ ស្រី​ខ្លះ​ក៏​អ៊ីចឹង​ដែរ ទំពក់​មិនទាន់​ទៅ​ទេ តែ​ព្នៅ​វា​ចង់​របេះ​ទង​មក​ហើយ លែង​គិត​ឃើញ​អ្វី​ជា​តម្លៃ​សេចក្ដីថ្លៃថ្នូរ​របស់​ខ្លួន ព្រោះ​តណ្ហា​បាំង​មុខ។

ចំណែក​ខ្លះ​ទៀត​និយាយ​ថា ខ្ញុំ​ឃើញ​ខមិន​មនុស្ស​ស្រី-ប្រុស​មួយ​ចំនួន​ម៉េច​បាន​និយាយ​កាន់ជើង​ស្រី​យក​ប្ដី​គេ​នឹង​ម៉េ្លះ បើ​វា​ជា​ស្រី​ល្អ​មែន វា​មិន​ដណ្ដើម​ប្ដី​គេ​អ៊ីចឹង​ទេ គួរ​ចាំ​គេ​លែង​គ្នា​ដាច់​សិន ហើយ​ខ្លាំង​ត្រង់​ថា វា​ផុស​ឌឺ​ប្រពន្ធដើម​ទៀត ហើយ​បើ​ប្រុស​វា​ប្រុង​តែ​ខូច​ហើយ ទោះ​ប្រពន្ធ​ស្អាត​ចរិត​ល្អ​ប៉ុណ្ណា ក៏​វា​នៅ​ក្បត់​បាន ព្រោះ​ពាក្យ​ថា​តណ្ហា​មិន​ចេះ​ស្គាល់​គ្រប់៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ៧ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានជាតិ១៥ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម