ជីវិតកម្សាន្ដ
តួលោកតា ០០១ ក្នុងរឿង “Squid Games” ត្រូវចាប់ខ្លួនពីបទបៀតបៀនផ្លូវភេទ
យោងទៅតាមមន្ត្រីតុលាការបានប្រកាស នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ បានឱ្យដឹងថា តារាសម្តែងជើងចាស់ O Yeong-su ឬតួលោកតា ០០១ ក្នុងរឿង “Squid Games” ត្រូវបានចោទប្រកាន់ពី បទរំលោភបំពានផ្លូវភេទ។

មានសេចក្តីរាយការណ៍ថា តារាសម្តែង O Yeong-su ដែលបច្ចុប្បន្ននេះមានអាយុ ៧៨ ឆ្នាំ ធ្លាប់ ត្រូវបានចោទប្រកាន់ថា បានប៉ះនារីម្នាក់ដោយកាយវិការមិនសមរម្យកាលពីឆ្នាំ ២០១៧។ ទោះបីជា លោកបានបដិសេធរាល់ការចោទប្រកាន់ដែលធ្វើឡើងប្រឆាំងនឹងលោកក៏ដោយ ប៉ុន្តែលោកតា O Yeong-su ត្រូវបានប៉ូលីសឃុំខ្លួនផងដែរ។

ការចោទប្រកាន់នេះបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកានេះ ដោយរដ្ឋអាជ្ញានៅទីក្រុង Suwon បានបង្ហាញថាលោកតា O Yeong-su បានប៉ះរាងកាយរបស់ស្ត្រីមិនសមរម្យ កាលពីពាក់កណ្តាលឆ្នាំ ២០១៧។

យ៉ាងណាមិញ សំណុំរឿងក្តីនេះបានកើតឡើងតាំងពីខែធ្នូ ឆ្នាំមុន នៅពេលជនរងគ្រោះបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងតារាសម្តែង O Yeong-su ទៅកាន់ប៉ូលិស។ បន្ទាប់មក ប៉ូលីសបានបិទសំណុំរឿងនេះកាលពី ខែមេសា ដោយមិនដាក់បន្ទុកលើតារាសម្ដែងនោះទេ។ ប៉ុន្តែនៅពេលថ្មីនេះ ព្រះរាជអាជ្ញាបានបើកការស៊ើបអង្កេតឡើងវិញតាមសំណើរបស់ជនរងគ្រោះ និងបានចោទប្រកាន់លោកពីបទរំលោភបំពានផ្លូវភេទ។
ប្រែសម្រួល៖ នាងតូច
ចុចអាន៖Kris Wu អតីតសមាជិកក្រុម EXO ត្រូវតុលាការសម្រេចឲ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៦ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា