ជីវិតកម្សាន្ដ
កៅ សីហាប្រកាសកែច្នៃកូនស្រីច្បង សឿ សុធារ៉ាឲ្យក្លាយជាដុំពេជ្រមានពន្លឺចែងចាំងលើវិថីសិល្បៈ
លោក កៅ សីហា ដែលជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះបានចេញមកប្រកាសដោយសន្យាថា លោកនឹងជួយបើកផ្លូវសិល្បៈដល់កូនស្រីច្បងរបស់តារាសម្តែងអ្នកនាង សឿ សុធារ៉ា ឲ្យមានពន្លឺលើវិថីសិល្បៈដូចគន្លងឪពុក-ម្តាយរបស់គេ។
ការប្រកាសរបស់លោក កៅ សីហា ពេលនេះបានធ្វើឲ្យអ្នកគាំទ្រ និងមហាជនមួយចំនួនសម្តែងការគាំទ្រ និងសរសើរចំពោះទឹកចិត្តដ៏ល្អពីសំណាក់អ្នកដឹកនាំសម្ដែងល្បីឈ្មោះរូបនេះ។

លោក កៅ សីហា បានបង្ហោះរូបភាពភ្ជាប់ខ្លឹមសារបែបនេះថា «សាពូន ដារ៉ាភិមាន ជាកុមារីម្នាក់ដែលមានឈាមជ័រសិល្បៈដ៏ជោគជាំពីឪពុកម្ដាយគឺបង សាពូន មីដាដា និងប្អូនស្រី សឿ សុធារ៉ា។ ភិមានជាកូនស្រីច្បងមានអត្តចរិតសមសួន សុភាព ចេះគួរសម ស្គាល់ចាស់ទុំ ពិសេសនាងមានទេពកោសល្យសិល្បៈពេញខ្លួនទាំងសម្ដែងនិងច្រៀង»។
លោក កៅ សីហា បន្តទៀតថា «ខ្ញុំសូមឆ្លើយតបទៅកាន់បងប្អូនមហាជនមួយចំនួនដែលខមមិនថា (Comment) បើចេះឈឺឆ្អាលអីចឹង ម៉េចមិនជួយម្ដាយកូនគេឲ្យបានថតផង? ក្នុងឱកាសនេះខ្ញុំក៏ចង់បង្ហាញនិងបកស្រាយថាខ្ញុំបានយក ធារ៉ា និងភិមាន មកថតរឿង មុនលោកអ្នកមានគំនិតប្រាប់ខ្ញុំទៅទៀត។
តាំងពីធារ៉ាធ្លាក់ខ្លួនដំបូងហើយមានបញ្ហាស្មារតីបាក់ទឹកចិត្តតែខ្ញុំ និងធារ៉ា មិនចង់បង្ហាញឲ្យមហាជនបានដឹងឬយកមុខយកមាត់ សម្ដែងតាមវេទិកាហ្វេសបុក ដូចមនុស្សមួយចំនួនដែលឆ្លៀតកេងប្រយោជន៍លើនាងក្នុងរូបភាពសប្បុរសមួយចំនួនដូចគ្រានេះនោះឡើយ»។

លោក កៅ សីហា បញ្ជាក់ថា រូបនេះគឺជារូបថតថ្ងៃថត poster បញ្ចប់រឿងនាសម័យលង្វែកដែលខ្ញុំបានជ្រើសយក ក្មួយ ភិមាន មកសម្ដែងជាតួឯកស្រីកាលនៅវ័យក្មេងហើយសម្ដែងជាម្ដាយកូនជាមួយ អាធារ៉ា ផ្ទាល់តែម្ដង។ ដូច្នេះសូមលោកអ្នកកុំប្រញាប់វាយតម្លៃលើអ្វីដែលមិនដឹងការពិតឬអ្វីដែលគេមិនចង់បង្ហាញ។
លោក កៅ សីហា បញ្ជាក់ថា «ខ្ញុំសូមផ្ញើតួឯកស្រីវ័យក្មេងមួយដួងនេះក្នុងក្រអៅបេះដូងរបស់បងប្អូនគ្រប់ស្រទាប់វណ្ណៈនៃវិស័យសិល្បៈទម្រង់ទី៧នេះផង។ដុំពេជ្រមួយគ្រាប់នេះខ្ញុំបានយកមកកែច្នៃឲ្យមានពន្លឺចែងចាំងជះរស្មីលើវិថីសិល្បៈចាប់ពីពេលនេះតទៅ»៕

អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់