ជីវិតកម្សាន្ដ
Aum ទម្លាយអារម្មណ៍ពិត ក្រោយចូលប៉ុស្តិ៍លេខ ៧ អស់ពេល ២៥ ឆ្នាំ
Aum Patchrapa បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់ជាច្រើនទសវត្សរ៍មកហើយ។ ប៉ុន្តែនិន្នាការរបស់កំពូលតារាស្រីរូបនេះ នៅតែខ្លាំងមិនចាញ់ក្មេងស្រករក្រោយឡើយ។
ជាការពិតណាស់ នៅក្នុងយុគសម័យផ្លាស់ប្តូរតារាជាច្រើនបានហោះហើរដោយសេរី ដោយហក់ចូលធ្វើការគ្រប់ប៉ុស្តិ៍ គ្រប់ជំរុំ ប៉ុន្តែតារាស្រី Aum នៅតែរក្សាជំហរមួយជាមួយប៉ុស្តិ៍លេខ ៧ មិនទៅណា ខណៈកាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូបភាពមិត្តសម្លាញ់ Yui Nattaporn ដែលជាមិត្តក្បែរខ្លួនរបស់ Aum និងប៉ុស្តិ៍លេខ ៧ អស់រយៈពេល ២៥ ឆ្នាំ ជាមួយនឹងខេបសិនបញ្ជាក់ថា “អបអរសាទរអ្នកមីង អ្នកនៅប៉ុស្តិ៍លេខ៧ រយៈពេល២៥ឆ្នាំហើយ អ្នកនៅទីនេះយូរហើយ មិនទាន់ត្រូវបណ្តេញចេញទេហាហា សូមពិចារណាផ្តល់រង្វាន់ដល់មីង និង Aum ពីប៉ុស្តិ៍លេខ ៧ក្នុងពេលដែលពួកយើងនៅបានយូរជាងគេ”។
សូមជម្រាបថា Aum Patcharapa ចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៩៧ ដោយចាប់ផ្ដើមពីការប្រលង Miss Hack ឆ្នាំ ១៩៩៧ និងទទួលបានជ័យលាភីលេខ ១ ។ Aum បានសិក្សាសម្តែងជាមួយ Toy Chatchai Kaewsawang ហើយក្រោយមកបានជួបលោក Kaew Premier ដែលបានណែនាំ Aum ក្លាយជាតារាសម្តែងនៅប៉ុស្តិ៍លេខ ៧ ដោយធ្វើការណាត់ជួបនៅប៉ុស្តិ៍ដើម្បីនាំ Aum មកថត ហើយបានផ្ញើទៅលោក ឃុន ដាង ស៊ូរ៉ាង ព្រីម ដើម្បីពិនិត្យមើល ដែលធ្វើឲ្យ Aum ចុះហត្ថលេខាលើកិច្ចសន្យាធ្វើជាតារាសម្ដែងនៅក្រោមប៉ុស្ដិ៍លេខ៧ រហូតមកដល់បច្ចុប្បន្ន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Janie បង្ហាញរូបរាងថ្មី អ្នកគាំទ្រលាន់មាត់ថាកាន់តែស្គមជាងមុន
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច