ជីវិតកម្សាន្ដ
ឧកញ៉ា ឡេង ប្រុស ៖ សិល្បៈជាដួងព្រលឹង និងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ
ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស តំណាង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានអញ្ជើញចូលរួមជាអធិបតីភាព កម្មវិធីទិវាបេតិកភណ្ឌលើកទី ៥ ក្រោមប្រធានបទ “ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យ” កាលពីថ្ងៃសៅរ៍ ទី ២៦ ខែវិច្ឆិកា នៅសាលមហោស្រពកោះពេជ្រ។

ក្នុងឱកាសនោះ ឧកញ៉ា ឡេង ប្រុស ក៏បានអញ្ជើញថ្លែងសន្ទរកថាដ៏មានអត្ថន័យខ្លឹមសារជ្រាលជ្រៅដែលរំលេចអំពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបទាំងរូបី និងអរូបី ដែលបុព្វបុរសខ្មែរបានបន្សល់ទុករហូតដល់សព្វថ្ងៃ មិនត្រឹមតែជាសក្ខីភាពបង្ហាញពីភាពរុងរឿងថ្កុំថ្កើង គួរជាទីស្ញប់ស្ញែង នៃ មនុស្សជាតិ ប៉ុណ្ណោះទេ ថែមទាំងមានតួនាទីដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សង្គម និងសង្គម ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពទៀតផង។

លោកឧកញ៉ាថ្លែងគូសបញ្ជាក់ថា ក្នុងចរន្ត នៃសាកលភាវូបនីយកម្ម សម័យបច្ចេកវិទ្យាទំនើប បានញ៉ាំងឲ្យសង្គមមានការវិវត្តយ៉ាងគំហុក ដែលជាហេតុធ្វើឲ្យមរតកវប្បធម៌ដ៏មានតម្លៃមួយចំនួនទទួលរងនូវការប្រឈមយ៉ាងខ្លាំង រហូតអាចនឹងឈានទៅបាត់បង់ដោយអន្លើៗ។ ការណ៍នេះ យើងទាំងអស់គ្នា ត្រូវតែចូលរួមក្នុងការថែរក្សា ការការពារ ការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិឲ្យបានគង់វង្ស។

ថ្លែងនៅចំពោះមុខសិល្បករ ឧកញ៉ា ឡេង ប្រុស បានបញ្ជាក់បន្ថែមថា “ក្នុងនាមខ្ញុំបាទជាជនជាតិខ្មែរ ស្រឡាញ់ និងឲ្យតម្លៃខ្ពស់ចំពោះវប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់ ដែលដូនតាខ្មែរយើងបានបន្សល់ទុកជាទ្រព្យដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ជូនដល់ប្រជាជាតិខ្មែរយើងសព្វថ្ងៃនេះ។ ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កម្មវិធីដ៏មានអត្ថន័យនេះ គឺជាផ្នែកមួយ ដែលនឹងបន្តបំផុសការចូលរួមរបស់យុវជនឲ្យស្វែងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈបុរាណ ជាពិសេសល្ខោនខោលខ្មែរ ដើម្បីបន្តសាមគ្គីគ្នា មិនត្រឹមតែថែរក្សាការពារឲ្យបានស្ថិតស្ថេរគង់វង្សប៉ុណ្ណោះទេ តែត្រូវជំរុញលើកស្ទួយ ផ្សព្វផ្សាយ សិល្បៈវប្បធម៌ខ្មែរ ឲ្យកាន់តែល្បីរន្ទឺបន្ថែមទៀត ទាំងក្នុងតំបន់ និងសកលលោក ដូចទៅនឹងពាក្យស្លោកបុរាណយើងតែងលើកថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។

នៅក្នុងឱកាសនេះដែរ ឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏បាននាំយក ថវិកាចំនួន ៣ ពាន់ដុល្លារអាមេរិក ឧបត្ថម្ភជូនដល់កម្មវិធីទិវាបេតិកភណ្ឌលើកទី ៥ ផងដែរ។

សូមជម្រាបថា កម្មវិធីនេះរៀបចំដោយសាលាសិល្បៈហ្វ៊ូណន និងសាលារបាំបុប្ផាទេ ដើម្បីអបអរសាទរខួប ០៤ ឆ្នាំ នៃល្ខោនខោល ខួប ១៩ ឆ្នាំ នៃរបាំព្រះរាជទ្រព្យ ខួប ១៧ ឆ្នាំ នៃល្ខោនស្រមោលស្បែកធំ ខួប ០៥ ឆ្នាំ នៃចាប៉ីដងវែងខ្មែរ ដែលចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ ដោយអង្គការយូណេស្កូ (UNESCO)៕









-
សន្តិសុខសង្គម២៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង