ជីវិតកម្សាន្ដ
ខាត់ សុឃីម រម្លឹកអនុស្សាវរីយ៍ទាំងទឹកភ្នែកជាមួយ ខាត់ ចំរើន តាំងពីក្មេងរហូតថ្ងៃស្លាប់
គិតមកទល់ពេលនេះតារាកំប្លែងលោក ខាត់ ចំរើន បានទទួលមរណភាពប្រមាណជិត ១០ ថ្ងៃហើយ ប៉ុន្តែក្ដីអាឡោះអាល័យពីសំណាក់បងប្អូន និងក្រុមគ្រួសារ ដក់ជាប់ក្នុងចិត្តជានិច្ច ពិសេសអនុស្សាវរីយ៍ជាច្រើនដែល ខាត់ ចំរើន បានបន្សល់ទុកកាលពីនៅមានជីវិត។
តួយ៉ាងសម្រាប់តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលជាបងស្រីបង្កើតលោក ខាត់ ចំរើន នៅតែបង្ហាញភាពសោកសៅ និងស្ដាយស្រណោះចំពោះការបាត់បងប្អូនប្រុសជាទីស្រលាញ់ចេញពីក្រុមគ្រួសារដោយគ្មានថ្ងៃវិលត្រឡប់។ ជាក់ស្ដែងពិធីបុណ្យគម្រប់ខួប ៧ ថ្ងៃ ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធលោក ខាត់ ចំរើន គេឃើញអ្នកនាង ខាត់ សុឃីម បានរៀបរាប់អនុស្សាវរីយ៍ទាំងទឹកភ្នែកផងដែរ។
អ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា យប់នេះជាយប់ទី ៧ (ថ្ងៃសៅរ៍) នៃការចែកឋានរបស់ប្អូនហើយជាយប់ដែលបងសោកសង្រេងបំផុត នៃការចាកចេញរបស់ឯង ខាត់ ចំរើន ពួកយើងលែងបានជួបគ្នា លែងបានឈ្លោះគ្នា លែងបានបន្ទោស លែងបានសើចសប្បាយជាមួយគ្នាទៀតហើយ បងពិតជាចងចាំនូវរូបភាពគ្រប់បែបយ៉ាងតាំងពីក្មេងរហូតមកដល់ពេលនេះ ឯងចិត្តដាច់ពេកហើយ។ សូមឲ្យវិញ្ញាណក្ខន្ធឯងបានទៅកាន់សុគតិភព។
បន្ទាប់ពីឃើញខ្លឹមសារនេះបានធ្វើឲ្យអ្នកគាំទ្រកាន់តែនឹកស្រណោះអាល័យដល់តារាកំប្លែងលោក ខាត់ ចំរើន។
សូមរម្លឹកថា តារាកំប្លែង និងចម្រៀងលោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើតអ្នកនាងខាត់ សុឃីម បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងវ័យ ៤០ ឆ្នាំ ដោយសារជំងឺក្រិនថ្លើម បេះដូង និងក្រលៀន។
តាមរយៈដំណឹងមរណភាពតារាកំប្លែងលោក ខាត់ ចំរើន នេះ គេឃើញមានអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើន បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់ធនធានសិល្បករដ៏មានប្រជាប្រិយភាព និងទេពកោសល្យផ្នែកសិល្បៈស្ទើរគ្រប់ជំនាញ៕
អត្ថបទ ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?